ជីវិតមានគុណភាពល្អប្រសើរ កើតឡើងដោយសារទំនាក់ទំនងស្មោះត្រង់​

ជីវិតមានគុណភាពល្អប្រសើរ មិនអាស្រ័យទាំងស្រុកមកពីខ្លួនឯងតែម្នាក់នោះទេ តែងតែត្រូវការចាំបាច់មនុស្សនៅជុំវិញខ្លួន​ ឬអាស្រ័យលើបរិស្ថានរស់នៅល្អប្រសើរ ។​ អាចនិយាយបានថា ៨៥ភាគរយនៃជោគជ័យក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ គឺអាស្រ័យលើគុណភាពនៃទំនាក់ទំនង​ផ្ទាល់ខ្លួនល្អជាមួយអ្នកដទៃ។ ចំណុចនេះ មានន័យថា បើស្គាល់មនុស្សមានគុណភាពកាន់តែច្រើន ហើយពួកគេបានមើលអ្នកក្នុងទស្សនៈវិជ្ជមាន នោះភាពជោគជ័យ ព្រមទាំងឱកាសរីកចម្រើននឹងកាន់តែកើតមានជាបន្តបន្ទាប់សម្រាប់រូបអ្នក។

ជាការពិត លទ្ធផលជោគជ័យមួយចំនួនកើតឡើងដោយសារការរាប់អានមនុស្សមានគុណភាព ហើយរបត់ជីវិតរបស់មនុស្សតែងតែប្រែប្រួលដោយសារបុគ្គលណាម្នាក់ដែលជួយជ្រោមជ្រែង​ ឬបានផ្តល់មតិយោបល់ល្អៗជាប្រចាំ។ បុគ្គលជោគជ័យតែងតែមានទម្លាប់រក្សា ឬធ្វើការងារយ៉ាងជិតស្និទ្ធតែជាមួយបុគ្គលទាំង​ឡាយ​ណាដែលមានគំនិតវិជ្ជមាន និងរក្សាគំនិតមានគុណភាពតាមរយៈសកម្មភាពសាមញ្ញនានា។

រហូតមកដល់ពេលនេះ អាចនិយាយថា អ្វីៗគ្រប់យ៉ាង គឺកើតឡើងដោយសារទំនាក់ទំនងទាំងអស់។ សូម្បីតែបញ្ហាស្មុគស្មាញក្នុងជីវិត​ក៏អាចកើតឡើងដោយសារតែលទ្ធផលនៃការរាប់អានមនុស្សខុសដែរ។ ដូចនេះជោគជ័យរបស់អ្នក គឺកើតឡើងដោយសារទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ ហើយចេះជ្រើសរើសមនុស្សដែលអាចជួយអ្នក និងវេលាដែលអ្នកត្រូវការជំនួយពីគេដោយស្មោះត្រង់ ។​

សូមជម្រាបថា​ នៅក្នុងទំនាក់ទំនងជីវភាពប្រចាំថ្ងៃ ប្រសិនបើអ្នកបានជួបមនុស្សថ្មីៗ ចូរសាកសួរអំពីគេដោយការគោរព ពេលនោះសូមធ្វើខ្លួនជាអ្នកប្រគល់ឱ្យ ប្រសើរជាងធ្វើខ្លួនជាមនុស្សរង់ចាំតែទទួលពីគេ។ ទន្ទឹមគ្នានេះ វិធីដ៏អស្ចារ្យបំផុតដើម្បីរក្សាទំនាក់ទំនងល្អ គឺការរិះរកវិធីជួយដល់អ្នកដទៃឆាប់សម្រេចគោលដៅតាមអ្វីដែលអាចធ្វើទៅបាន។ ទំនាក់ទំនងល្អត្រូវរៀនជួយអ្នកដទៃដោយមិនគិតអំពីការតបស្នង នោះផលតបស្នងជារង្វាន់ដ៏សន្ធឹកនឹងវិលត្រឡប់មករកអ្នកវិញ​ តាមរយៈប្រភពជាច្រើនដែលអ្នកមិនធ្លាប់បានរំពឹងទុក ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...