តិចនិច៧ ក្នុងទស្សនវិជ្ជាខៃហ្សិន ដើម្បីពង្រឹងសមត្ថភាព និងផលិតភាពការងារ

ខៃហ្សិន គឺជាប្រព័ន្ធផែនការ សម្រាប់ការបន្តពង្រឹងសមត្ថភាពជាបន្តបន្ទាប់ យឺតៗ និងមិនឈប់។ ប្រព័ន្ធនេះ អាចអនុវត្តបានគ្រប់លក្ខខណ្ឌ ទាំងក្នុងស្ថាប័នក្រុមហ៊ុន និងទម្លាប់រស់នៅប្រចាំថ្ងៃ។ ពាក្យ ខៃហ្សិន (Kaizen) កើតចេញពីពាក្យ Kai ដែលមានន័យថា ផ្លាស់ប្ដូរ និង Zen មានន័យថា ល្អប្រសើរ។ ដូច្នេះ ខៃហ្សិន មានន័យថា ការផ្លាស់ប្ដូរ ដើម្បីភាពល្អប្រសើរ។ ក្រៅពីជនជាតិជប៉ុន ក្រុមហ៊ុនធំៗរបស់ពិភពលោក ក៏ទទួលយកទស្សនវិជ្ជា ដើម្បីអនុវត្តផងដែរ ក្នុងនោះមាន Toyota, Nestlé និង Ford Motors ជាដើម។ មានគោលការណ៍សំខាន់ៗ នៃទស្សនវិជ្ជា ខៃហ្សិន ចំនួន ៧ ដែលអ្នកអាចអនុវត្ត ដើម្បីពង្រឹងសមត្ថភាព និងផលិតភាពផ្ទាល់ខ្លួន។

១. ទទួលយកគំនិតថ្មី និងបន្ទាបខ្លួន ៖ វាជាលក្ខណៈមូលដ្ឋានធម្មជាតិរបស់មនុស្ស ដែលអនុវត្តការងារតាមទម្លាប់ដដែលៗ។ យើងមានទំនោរបែបនេះ ដោយសារខ្លាចថា ការទទួលយក និងអនុវត្តគំនិតថ្មី អាចនាំឱ្យមានកំហុស, ផ្ទុយទៅវិញ ការបោះបង់អារម្មណ៍ភ័យខ្លាចនេះ ហើយទទួលយកគំនិតថ្មីៗ និងអនុវត្តជាមួយនឹងការពិចារណាម៉ត់ចត់ អាចជួយអ្នកបង្កើតដំណោះស្រាយថ្មីប្រកបដោយភាពច្នៃប្រឌិត និងធ្វើឱ្យឯងរីកចម្រើនលឿនជាងអ្នកដទៃ។

២. មានទំនួលខុសត្រូវលើជីវិតខ្លួនឯង ៖ ជំនួសឱ្យការបន្ទោសអ្នកដទៃ សមាជិកក្រុម ស្ថានភាពសង្គម បញ្ហាសេដ្ឋកិច្ច និងព្រេងវាសនា ទស្សនវិជ្ជាខៃហ្សិនអប់រំឱ្យមនុស្សមានទំនួលខុសត្រូវលើជីវិតខ្លួន​ឯង ដោយកាត់បន្ថយការចំណាយពេលធ្វើរឿងឥតប្រយោជន៍ និងមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានខាងក្រៅមានឥទ្ធិពលលើជីវិត។ ម្យ៉ាងទៀត នៅពេលអ្នកដទៃ ឬសមាជិកក្រុមបង្កើតកំហុស ជំនួសឱ្យការស្ដីបន្ទោស អ្នកអាចបង្រៀន ឬណែនាំពួកគេ​ អំពីរបៀបធ្វើការដែលត្រឹមត្រូវ ដើម្បីជៀសវៀងការបង្ករកំហុសដដែលៗ។

៣. រក្សាភាពវិជ្ជមាន និងមិនបដិសេធចំពោះការងារថ្មីៗ ៖ ក្នុងជីវិតរស់នៅ អ្នកប្រហែលជាមិនអាចបំពេញរាល់ការងារទាំងអស់ បានត្រឹមត្រូវ និងបានល្អគ្រប់កិច្ចការនោះ ប៉ុន្តែអ្នកអាចព្យាយាមធ្វើកិច្ចការទាំងនោះឱ្យអស់ពីលទ្ធភាព។ ក្នុងទស្សនវិជ្ជាខៃហ្សិន នៅពេលទទួលកិច្ចការដែលអ្នកមិនធ្លាប់ធ្វើពីមុន អ្នកមិនគួរនិយាយថា ទេ ឡើយ ប៉ុន្តែអ្នកអាចស្នើសុំការណែនាំ និងការផ្ដល់យោបល់ផ្សេងៗពី អ្នកមានបទពិសោធន៍ ឬរៀមច្បង ដើម្បីអាចធ្វើកិច្ចការទាំងនោះ។ វាជាការល្អ នៅពេលដែលយើងបានព្យាយាម ហើយបរាជ័យ ជាជាងមិនបានព្យាយាមទាល់តែសោះ។

៤. ផ្ដោតលើការពង្រឹងជាជំហានតូចៗ ៖ ដើម្បីអាចសម្រេចកិច្ចការធំបានល្អ អ្នកត្រូវចាប់ផ្ដើមរៀនសូត្រពីរបៀបធ្វើការងារតូចៗ ហើយការបំពេញការងារតូចៗជាច្រើនបានល្អ ជាស្ពានដែលនាំឱ្យអ្នកអាចបំពេញកិច្ចការធំបានល្អឥតខ្ចោះ។ ដូច្នេះ ក្នុងទស្សនវិជ្ជា ខៃហ្សិន ការបន្តពង្រឹងជាប់ជាលំដាប់ មានសារៈសំខាន់ណាស់ សម្រាប់អ្នកដែលចង់មានសមត្ថភាពបំពេញការងារធំបានល្អ។

៥.​ កែកំហុសភ្លាមៗ ៖ កើតមកជាមនុស្ស មិនអាចជៀសផុតពីការធ្វើខុសនោះទេ នេះគឺជាច្បាប់ធម្មជាតិ ហើយយើងត្រូវតែទទួលស្គាល់ការពិតនេះ។ ប៉ុន្តែអ្វីដែលមិនអាចទទួលយកបាន គឺការដឹងកំហុសហើយមិនព្រមកែប្រែកំហុស។ ហេតុនេះ អ្នកចាំបាច់ត្រូវមានទម្លាប់រៀនសូត្រពីកំហុសខ្លួនឯង បន្ទាប់មករកដំណោះស្រាយ ដើម្បីជៀសវៀងការបង្កើតកំហុសដដែលៗ។

៦. រៀនសូត្រពីបុគ្គលឆ្នើម ១០នាក់ ជាជាងផ្ដោតលើមនុស្សតែម្នាក់ ៖ ក្នុងទស្សនៈខៃហ្សិន លើកទឹកចិត្តឱ្យអ្នករៀនសូត្រពីអ្នកប្រាជ្ញា ឬបុគ្គលឆ្នើម ឱ្យបាន ១០នាក់ ជាជាងផ្ដោតលើការសិក្សាអំពីមនុស្សពូកែតែម្នាក់។ ព្រោះថា ទោះបីជាមនុស្សម្នាក់នោះមានចំណេះដឹងខ្ពង់ខ្ពស់ និងទទួលបានការបណ្ដុះបណ្ដាលល្អយ៉ាងណាក៏ដោយ ក៏មិនអាចប្រៀបធៀបជាមួយមនុស្សឆ្នើមច្រើនអ្នកដែរ។ ម្យ៉ាងទៀត ការរៀនពីគំនិត និងទស្សនៈចម្រុះ អាចជួយពង្រឹងសមត្ថភាពគិត ត្រិះរិះ វិនិច្ឆ័យ និងថ្លឹងថ្លែងរបស់អ្នកឱ្យប្រសើរថែមមួយកម្រិតទៀត។ 

៧. ទុកចិត្តលើទិន្នន័យជាងយោបល់ ៖ ទិន្នន័យផ្ដល់ឱ្យអ្នកនូវព័ត៌មានដែលមានសុក្រឹត្យភាព និងភស្តុតាងគាំទ្រ ដែលមានលក្ខណៈច្បាស់លាស់ ប៉ុន្តែមតិយោល់គឺជាការឆ្លុះបញ្ចាំងពីជំនឿបុគ្គល ឬក្រុម។ ដូច្នេះ មុនសម្រេចចិត្ត ដោះស្រាយបញ្ហា វិភាគព្រឹត្តិការណ៍ ឬធ្វើកិច្ចការអ្វីមួយ អ្នកមិនអាចពឹងផ្អែកលើមតិយោបល់តែមួយមុខទេ ប៉ុន្តែត្រូវសិក្សាបន្ថែម ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រ ដែលមានការបកស្រាយ និងភស្តុតាងគាំទ្រច្បាស់លាស់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...