៧ចំណុចរក្សាតុល្យភាពពេលវេលាឱ្យប្រសិទ្ធភាពសម្រាប់ការងារនិងការសិក្សា

បច្ចុប្បន្ននិស្សិតភាគច្រើនប្រឈមមុខនឹងសម្ពាធពេ​ល​វេលា ខណៈពួកគេចំណាយពេលរកប្រាក់នៅក្នុងពេលតែមួយ។ ប៉ុន្តែវិធីសាស្ត្រដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ សិស្សនិស្សិតត្រូវ​រក្សាតុល្យភាពពេលវេលាខ្លួនឯង​ឱ្យប្រសិទ្ធភាពសម្រាប់​ការងារនិងការសិក្សា ។ រក្សាតុល្យភាពការងារនិងការសិក្សាជាទម្លាប់ចាំបាច់សម្រាប់យុវជនដែលកំពុងបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលសិក្សាដោយសាកលវិទ្យាល័យ Czech Universities នៃសាធារណរដ្ឋឆេក ដែល​មានប្រសិទ្ធភាពនិងទទួលលទ្ធផលល្អនៅក្នុងជីវិតសម្រា​ប់​​និ​ស្សិ​តដែ​លកំពុងរៀនបណ្តើរ និងធ្វើការងារបណ្ដើរ។

. រៀបចំកាលវិភាគឱ្យបានត្រឹមត្រូវ ៖ រឿងមួយដែលពិបាកបំផុតគឺការកំណត់កាលវិភាពសម្រាប់ខ្លួនឯងនៅក្នុងការងារ និងការសិក្សាប្រចាំថ្ងៃ។ ចំណុចនេះអ្នកគួរព្យាយាមស្វែងរកការងារក្រៅម៉ោងដែលសមស្រប និងមិនប៉ះពាល់ទៅដល់ការសិក្សា។ ទម្លាប់​កំណត់ពេលវេលាបានល្អ វាអាចនឹងផ្ដល់តុល្យភាពការសិក្សា​ ការងារ និងអាចមានពេលវេលាសម្រាប់កម្សាន្តផ្ទាល់ខ្លួន។

២.  កំណត់អាទិភាពការងាររបស់អ្នក ៖ ចាប់ផ្តើមធ្វើកិច្ចការដែលសំខាន់មុន និងរៀបចំផែនការសកម្មភាពរបស់អ្នកទៅតាមកាលកំណត់ និងកាលបរិច្ឆេទប្រឡងរបស់អ្នក។ ផ្តល់អាទិភាពដល់ការងារដែលដល់ពេលកំណត់ក្នុងរយៈពេលខ្លី ប៉ុន្តែក៏អនុញ្ញាតឱ្យខ្លួនអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការរបស់អ្នកឱ្យទាន់ពេលវេលា ដើម្បីជៀសវាងភាពតានតឹង និងធ្វើការងារប្រញាប់ប្រញាល់ផងដែរ។

៣. រៀននិយាយថា “ទេ” ៖ អ្នកត្រូវហ៊ាននិយាយថា “ទេ” ចំពោះវត្ថុ ព្រឹត្តិការណ៍ និងមនុស្សដែលអ្នកមិនចាំបាច់ចូលរួមជាមួយពួកគេ។ ពេលវេលា និងកម្លាំងចិត្តរបស់អ្នកមានពិតជាមានតម្លៃនៅក្នុងការធ្វើកិច្ចការសំខាន់របស់ខ្លួន ឫពេលវេលាផ្ទាល់ខ្លួន ជាពិសេសប្រសិនជាអ្នកធ្វើតាមកាលវិភាគដែលអ្នកកំណត់ខ្ជប់ខ្ជាន់កាន់តែល្អប្រសើរ។

៤. ថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ ៖ គេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណ ញ៉ាំឱ្យបានល្អ និងរស់នៅឱ្យបានល្អ។ អ្នកប្រហែលជាមិនអាចជៀសផុតពីភាពតានតឹងបានទេ ប៉ុន្តែអ្នកអាចរៀនពីរបៀបគ្រប់គ្រងវា និងរក្សារបៀបរស់នៅឱ្យមានសុខភាពល្អ។

៥. មានទំនាក់ទំនងល្អនៅក្នុងសង្គម៖ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ទំនាក់ទំនងសង្គមផ្តល់អត្ថប្រយោជន៍ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។ កំឡុងពេលរៀននៅសាកលវិទ្យាល័យ ជាឱកាសជួយឱ្យអ្នកជួបមនុស្សថ្មីៗជាច្រើនបង្កើតទំនាក់ទំនងថ្មីជួបមនុស្សថ្មី។ យ៉ាងណាក៏ដោយអ្នកក៏គួរភ្លេចចំណាយពេលវេលានៅជាមួយមនុស្សស្និទ្ធស្នាល គ្រួសារ មិត្តភក្តិ មិនរួមការងារ ឬដៃគូរស្នេហានោះទេ។

៦. សុំជំនួយនៅពេលដែលអ្នកត្រូវការ ៖ អ្នកអាចសុំជំនួយពីគ្រូបង្រៀន ក្រុមប្រឹក្សាសិស្ស និងមិត្តរួមថ្នាក់ វេជ្ជបណ្ឌិត និងអ្នកណែនាំនៅពេលដែលអ្នកជួបបញ្ហា។ មានមនុស្សជាច្រើនដែលអាចផ្ដល់ដំបូន្នានល្អៗសម្រាប់អ្នក ឬជួយអ្នកក្នុងស្ថានភាពលំបាកណាមួយពេលដែលអ្នកជួបបញ្ហាប្រឈមក្នុងជីវិត។ ហេតុនេះ អ្នកត្រូវហ៊ានសុំជំនួយនៅពេលជួបបញ្ហា ហើយនេះវាជារឿងធម្មតា។ ៧. រីករាយទទួលយកនិងធ្វើកិច្ចការប្រចាំថ្ងៃ ៖ ការសិក្សា និងធ្វើការក្នុងពេលតែមួយអាចពិបាក រំខាន និងនឿយហត់។ ប៉ុន្តែវាអាចទៅរួចនិងទទួលបានជោគជ័យបន្ទាប់​ពីបុគ្គលចេះរក្សាតុល្យភាពការងារ ការសិក្សា និងគុណតម្លៃជីវិតឱ្យភាពសប្បាយរីករាយ។ អ្នកត្រូវចេះត្រេកអរចំពោះសមិទ្ធផលទាំងអស់ដែលអ្នកទទួលបាន ដើម្បីលើកទឹកចិត្តខ្លួនឯង។ ជាពិសេស អ្នកគួរបង្កើតពេលវេលាសម្រាប់ខ្លួនឯង ផ្ដល់ក្ដីសុខឱ្យខ្លួនឯងឱ្យបានច្រើន និងកុំភ្លេចរីករាយជាមួយការខិតខំប្រឹងប្រែងរបស់ខ្លួនឯងផងដែរ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...