គន្លឹះកសាងមូលដ្ឋានគ្រឹះរីករាយ ៥ចំណុចជួយឱ្យដំណើរជីវិតកាន់តែប្រសើរ

ស្វែងរកលទ្ធផលរីករាយនៅក្នុងដំណើរជីវិតឱ្យល្អប្រសើរអាចជារឿងលំបាក ប៉ុន្តែអ្វីៗសុទ្ធសឹងតែមានគន្លឹះរបស់វាដើម្បីឱ្យដំណើរជីវិតមានរីករាយជាប្រចាំ បើទោះបីរឿងទាំងនោះអាចជារឿងស្មុគស្មាញ ។ នៅពេលខ្លះដំណើរមិនចាំបាច់ខិតខំព្យាយាមគ្រប់ពេលវេលាពេកនោះទេ អ្នកនឹងអាចមានវាដោយគ្រាន់តែកសាងមូលដ្ឋានគ្រឹះសំខាន់ៗ ចំនួនប្រាំចំណុច ដូចជា កុំខ្វល់ពីអនាគតដ៏វែងឆ្ងាយ, ប្រសិនបើធ្វើហើយកុំមានអារម្មណ៍ស្តាយក្រោយ, ចេះជឿលើអ្វីដែលអ្នកកំពុងធ្វើ, ហ៊ានបរាជ័យខ្លះៗ, និងចេះស្រឡាញ់អ្វីដែលមាន​ ឬអាចធ្វើបាន ។

 ១. កុំខ្វល់ពីអនាគតដ៏វែងឆ្ងាយ ៖ ទោះបីជាគោលដៅរបស់អ្នកខ្ពស់យ៉ាងណា គឺមិនមែនជាបញ្ហានោះទេ អ្វីដែលជាបញ្ហា គឺអ្នកចេះតែខាតពេលវេលាដោយការដេកលក់ក្នុងគំនិត ដោយមិនព្រមធ្វើជាសកម្មភាព ។ គិតវែងឆ្ងាយពេកអាចជារឿងមួយស្មុគស្មាញ តែបើបណ្តោយឱ្យជីវិតធូរស្រាលបន្តិចតាមរយៈភាពរីករាយដែលអាចធ្វើបាន នោះគ្រប់យ៉ាងនឹងល្អប្រសើរជានិច្ច ។

២. បើធ្វើហើយកុំមានអារម្មណ៍ស្តាយក្រោយ ៖ រឿងពិតនៃជីវិតមិនមែនមានភាពរីករាយគ្រប់ពេលទេ តែកុំបណ្តោយឱ្យទុក្ខសោកកើតឡើងច្រើនពេកនៅក្នុងដំណើរជីវិត ។ ជាក់ស្តែង វេលាដែលអ្នកបញ្ចប់ការសិក្សា ទោះបីអ្នកគ្មានជំនាញពិតដើម្បីធ្វើការ ក៏វាមិនមែនជាបញ្ហាចោទនោះដែរ ព្រោះអ្នកអាចជ្រើសរើសការងារណាមួយដែលអ្នកពេញចិត្តធ្វើបាន ។ នេះគឺជាពេលវេលាដែលត្រូវសម្រេចក្តីសុបិនរបស់អ្នកហើយ។

៣. ត្រូវជឿលើអ្វីដែលអ្នកកំពុងធ្វើ ៖ គ្រប់កិច្ចការទាំងអស់ ឬទំនាក់ទំនងមិនត្រូវរឹងទទឹង មិនទន់ជ្រាយ មិនខ្លាំង និងត្រូវមិនខ្សោយ ។ កុំបណ្តោយឱ្យតួនាទី មុខតំណែង ភាពប៉ិនប្រសប់ ឬឯកសណ្ឋានរបស់អ្នកដទៃ មកបង្អាក់គោលដៅ ឬក្តីសុបិនរបស់អ្នកដែលកំពុងតែចង់បង្ហាញប្រាប់អ្នកដទៃថាអ្នកជានរណា ។ ពិសេសកុំគិតថា ការងារនេះជាភារកិច្ចរបស់អ្នកដទៃ ឱ្យតែអ្នកមានឱកាសនិងសមត្ថភាពអាចធ្វើគ្រប់យ៉ាង ។ ចូរធ្វើវាភ្លាមទៅ កុំបង្អង់ឱ្យសោះ នោះអ្នកនឹងអាចចេះនិងសម្រេចនូវរឿងថ្មីៗជាច្រើន ។

៤. ហ៊ានបរាជ័យជានិច្ច ៖ ដំណើរជោគជ័យក្នុងជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ អាចអាន អាចស្តាប់ អាចមើលឃើញជោគជ័យរបស់អ្នកដទៃ ប៉ុន្តែមិនអាចជោគជ័យដូចគេឡើយ ។ យើងពិតជារំភើបតែត្រូវពិចារណាឱ្យបានម៉ត់ចត់ចំណុចទាំងនេះ ។ ហេតុអ្វីក៏អ្នកត្រូវឈឺចាប់ដោយសារបរាជ័យនឹងរឿងអ្វីមួយ ពិតជាគួរឱ្យអស់សំណើចណាស់ដែលឈឺចាប់តែម្នាក់ឯង ខ្លាចបាក់មុខ ខ្លាចភាពអាម៉ាស និងខ្លាចគេសើចចំអក តើអ្នកដឹងទេថា នៅទូទាំងពិភពលោកនេះ មានមនុស្សប៉ុន្មាននាក់ដែលខ្វល់ពីបរាជ័យរបស់អ្នក ។ 

៥. ចេះស្រឡាញ់ ៖ វេលាដែលអ្នកចេះយកចិត្តទុកដាក់ដល់សេចក្តីសុខរបស់អ្នកដទៃ នោះអ្នកនឹងមានសំណាងទទួលបានសុភមង្គលពិតប្រកបដោយភាពបរិសុទ្ធ ។ ជោគជ័យមិនអាចទិញលក់បាន តែអ្នកអាចមានវានៅគ្រប់ទីកន្លែងដែលអ្នកកំពុងឈរនៅ ។ រាល់ថ្ងៃអាចផ្តល់ក្តីស្រឡាញ់ ផ្តល់សំណាង ផ្តល់ស្នាមញញឹម និងផ្តល់អំណោយដល់អ្នកដទៃជានិច្ច ហើយធ្វើវាឱ្យបានច្រើនតាមលទ្ធភាព ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...