ទម្លាប់ល្អទាំង ៥ចំណុចជួយបង្កើនទំនុកចិត្តនិងគុណភាព​ជីវិតឱ្យប្រសើរ

បន្ទាប់ពីបញ្ចប់ការសិក្សានៅកម្រិតវិទ្យាល័យ​ យុវជនត្រូវបន្តធ្វើរឿងជាច្រើនទៀតនៅក្នុងដំណើរជីវិត​ រាប់ទាំងការសិក្សា ការងារ​ ទំនាក់ទំនងគ្រួសារ និងកសាងទំនាក់ទំនងនៅក្នុងសង្គម ។​ ស្របគ្នានេះដែរ ដើម្បីសម្រេចលទ្ធផលសិក្សា ឬលទ្ធផលការងារសមតាមបំណងនៅក្នុងដំណាក់កាលនេះ មានវិធីសាស្ត្រជាច្រើនដែលមនុស្សបានអនុវត្ត ប៉ុន្តែមិនប្រាកដថា បទពិសោធន៍ជីវិតរបស់មនុស្សម្នាក់ៗដូចគ្នាទាំងអស់នោះទេ ។ យ៉ាងណាខាងក្រោម​ជាទម្លាប់ល្អទាំង ៥ចំណុចអាចជួយឱ្យជីវិតរឹងមាំផ្សំនឹងការខិតខំប្រឹងប្រែងឱ្យកាន់តែប្រសើរ ។

១. ធ្វើខ្លួនជាមនុស្សខ្នះខ្នែងធ្វើការ (Hard Working) ៖ ជារឿងធម្មតាដំណើរជីវិតគឺមិនងាយស្រួលឡើយ​ ប៉ុន្តែវេលាណាដែលអ្នកបានផ្តល់ឱកាសឱ្យខ្លួនឯងបានហ្វឹកហាត់ ឬសាកល្បងកិច្ចការឱ្យបានសមរម្យ នោះជីវិតនឹងងាយស្រួលជាក់ជាមិនខាន ។ ការលំបាកទាំងឡាយ នឹងក្លាយទៅជារឿងងាយស្រួលនៅពេលមនុស្សម្នាក់បានខ្នះខ្នែងក្នុងការងារ​ ធ្វើការដោយទំនុកចិត្ត ធ្វើការដោយទំនួលខុសត្រូវ​ ធ្វើការដោយមានទិដៅ និងធ្វើការដើម្បីបន្ស៊ាំខ្លួនឱ្យរួចជាស្រេច ។

២. រក្សាឥរិយាបថ (Attitude) ៖ អ្វីដែលមើលឃើញពីខាងក្រៅ គឺមិនមានតម្លៃដូចផ្នែកខាងក្នុងនោះទេ ។ មនុស្សពូកែនឹងក្លាយជាគ្មានតម្លៃ ប្រសិនបើមិនចេះរក្សាឥរិយាបថវិជ្ជមាន​ ឬមិនអាចយល់ពីជម្រៅចិត្តមនុស្សជុំវិញខ្លួន ។ យើងមិនអាចស្គាល់ចិត្តអ្នកដទៃបានទាំងអស់គ្នា ប៉ុន្តែយើងអាចដឹងថា មនុស្សម្នាក់ត្រូវការអ្វីឱ្យប្រាកដតាមរយៈជម្រៅដួងចិត្ត ។​ គ្រប់កាលៈទេសៈក្នុងដំណើរជីវិតជាយុវជន ​តម្លៃវិជ្ជមានបំផុត​ក្រៅពីចំណេះនិងជំនាញ គឺវិន័យ សីលធម៌ និងសុជីវធម៌ក្នុងការរស់នៅ ។

៣. រក្សាជំនឿចិត្ត (Belief) ៖ ជំនឿចិត្តត្រូវមានចំពោះខ្លួនឯង និងចំពោះអ្នកដទៃ ។ យើងអាចរាប់អានមនុស្សគ្រប់គ្នាបានដោយងាយ ប៉ុន្តែស្និទ្ធស្នាលតែជាមួយមនុស្សដែលមានគុណភាពតែប៉ុណ្ណោះ នោះនឹងអាចចៀសវាងបានបញ្ហាធ្ងន់ធ្ងរ ។ ត្រូវតែជឿជាក់ថា គ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយ ។ រក្សាជំនឿចិត្តជានិច្ច នោះជីវិតនឹងមានថាមពល ហើយអាចជម្នះរាល់ការលំបាកទាំងឡាយ ។ ប្រសិនបើជួបបញ្ហាដោះស្រាយមិនបាន វិធីល្អបំផុតត្រូវក្លាហានស្វែងរកជំនួយ ។

៤. ការគ្រប់គ្រងព័ត៌មាន (Information) ៖ អាវុធដ៏មានប្រសិទ្ធភាពដើម្បីទទួលបានជោគជ័យ គឺការក្ដាប់បានព័ត៌មានទូលំទូលាយ ។ មានទម្លាប់រក្សា ឬទទួលបានព័ត៌មានល្អត្រឹមត្រូវទាន់ហេតុការណ៍ ជួយឱ្យការសម្រេចចិត្តបានត្រឹមត្រូវ ។ ព័ត៌មានទាំងអស់នៅក្នុងសង្គមសុទ្ធតែសំខាន់ ប៉ុន្តែព័ត៌មានដែលកាន់តែសំខាន់សម្រាប់គុណភាពជីវិត គឺមនុស្សចេះច្រោះយកព័ត៌មានដែលមានប្រយោជន៍សម្រាប់ការសម្រេចចិត្តដ៏ត្រឹមត្រូវ ។

៥. ការគ្រប់គ្រងពេលវេលា (Timing) ៖ ជីវិតគឺជាដំណើរមួយដែលមិនអាចវិលត្រឡប់ក្រោយ។ ដូចនេះ ត្រូវតែប្រាកដឬច្បាស់នូវអ្វីដែលសំខាន់និងចាំបាច់ “ត្រូវតែធ្វើ” និងអ្វីដែលមិនសំខាន់មិនចាំបាច់ “គួរតែបោះបង់”។ ពិតប្រាកដណាស់ ម៉ោងធ្វើការគឺត្រូវធ្វើការ ម៉ោងសម្រាកគឺត្រូវសម្រាក។ ចំណុចនេះអាចនិយាយបានថា ជីវិតចែកជាពីររដូវ គឺរដូវប្រាំង រាប់ពីអាយុ ០ឆ្នាំ រហូតដល់ ៣០ឆ្នាំ​​ ជារយៈពេលនៃការលត់ដំខ្លួន និងហ្វឹកហាត់ដោយជំនាញ​​ ព្រមទាំងរៀនជម្នះបញ្ហា ។ ចំណែករដូវវស្សា អាយុគិតចាប់ ៣០ឆ្នាំ រហូតដល់ថ្ងៃចុងក្រោយ​​ គឺជារយៈពេលធ្វើការងារ និងសម្រាកលម្ដែដោយមិនមានកង្វល់ ។​


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...