ទឹកដោះម្តាយ

ភាពឆ្លាតវៃរបស់កុមារធ្លាក់ចុះ 2.6ពិន្ទុ ប្រសិនបើកុមារមិនបានបៅ ទឹកដោះម្តាយ

ភ្នំពេញ៖ កុមារតូចប្រៀបដូចជាកែវភ្នែករបស់ម្តាយឪពុក ដែលត្រូវថែរក្សាថ្នាក់ថ្នម ផ្តល់អាហារ និងការពារពួកគេគ្រប់ពេលវេលា។ ទារកអាយុប្រាំមួយខែ ចាប់ផ្ដើមបៅច្រើនជាងមុន ហើយការបំបៅកូនដោយទឹកដោះម្តាយសំខាន់បំផុតក្នុងដំណាក់កាលនេះ។ ទន្ទឹមគ្នានេះ ភាពឆ្លាតវៃរបស់កុមារ ឬ IQ (intelligence quotient) នឹងធ្លាក់ចុះ 2.6ពិន្ទុ ប្រសិនបើកុមារមិនបានការបំបៅទឹកដោះម្តាយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល កាលពីកញ្ញា ឆ្នាំ2020 កន្លងទៅ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖

“កុមារមិនទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញ មានទំហំខួរក្បាលតូចជាងកុមារដែលបានបំបៅដោយទឹកដោះម្តាយពេញលេញ។ លើសពីនេះ កុមារបាត់បង់ភាពឆ្លាយវៃចំនួន 2.6 ពិន្ទុ ប្រៀបធៀបនឹងកុមារទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញ”

IQ ជាកម្រិតភាពឆ្លាតវៃ ឬរង្វាស់បញ្ញា។ IQ វាយតម្លៃបញ្ញាមនុស្សដែលទទួលបានដោយបែងចែកពិន្ទុទទួលតាមរយៈការធ្វើតេស្តសមត្ថភាពនៃការចងចាំ។ តេស្ត IQ ស្តង់ដារមានពិន្ទុចន្លោះពី 80 -129 ត្រូវបានបង្កើតឡើងដើម្បីស្ទង់មើលប្រាជ្ញារបស់មនុស្ស។ មនុស្សដែលមានពិន្ទុ IQ ខ្ពស់ភាគច្រើនពូកែផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យា។

ទន្ទឹមគ្នានេះក្រសួងសុខាភិបាល បានរកឃើញថា ការបំបៅកូនដោយផលិតផលជំនួសទឹកដោះម្ដាយ រួមទាំងទឹកដោះគោផ្សំតាមរូបមន្ត អាចបង្កហានិភ័យជាច្រើនចំពោះកុមារ ដូចជា ជំងឺរាក ជំងឺសួត ជំងឺហឺត ពិន្ទុភាពឆ្លាតវ័យចុះខ្សោយ ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង បណ្តាលឱ្យកុមារមានបញ្ហាលើសទម្ងន់និងធាត់ជ្រុលជាដើម។

ទឹកដោះម្តាយ

ស្របនឹងការបង្ហាញរបស់សុខាភិបាលខាងលើនេះ អ្នកស្រី ស្វាយ សារី អ្នកសម្របសម្រួលកម្មវិធីជាតិស្ដីពីការអនុវត្តមន្ទីរពេទ្យស្រឡាញ់ទារក នៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក មានប្រសាសន៍បញ្ជាក់ប្រាប់ AMS ថា ទឹកដោះម្តាយសំខាន់បំផុតសម្រាប់ទារក ដែលម្តាយគ្រប់រូបគួរជ្រើសរើសការបំបៅកូនដោយទឹកដោះតែមួយគត់ក្នុងរយៈពេលប្រាំមួយខែដំបូងនៃជីវិតទារក។

“ការបំបៅកូនដោយទឹកដោះតែមួយគត់ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃជីវិតទារក មានសារៈសំខាន់ក្នុងការធានាឱ្យទារកទើបកើត និងកុមារតូចមានសុខភាព។ ទារកបៅទឹកដោះម្តាយតែមួយគត់ក្នុងរយៈពេល 6ខែដំបូង ប្រឈមមុខនឹងការស្លាប់តិចជាង 14 ដង បើធៀបទៅនឹងទារកដែលមិនបានបៅទឹកដោះម្តាយ”

អ្នកស្រី ស្វាយ សារី

អ្នកជំនាញអាហារូបត្ថម្ភរូបនេះ បានបន្ថែមទៀតថា ការបំបៅកូនដោយទឹកដោះម្តាយ ជាវិធីសាស្រ្តដ៏ល្អបំផុតនៃការចាប់ផ្តើមអាហារូបត្ថម្ភល្អសម្រាប់ទារក ដែលទឹកដោះគោម្សៅមិនអាចជំនួសគុណប្រយោជន៍របស់ទឹកដោះម្តាយបានឡើយ។

“ទឹកដោះម្តាយជួយដល់ប្រព័ន្ធការពាររាង្គកាយទារក អភិវឌ្ឍផ្នែកចលនា និងសតិបញ្ញា កាត់បន្ថយជំងឺឆ្លង បង្កើនចំណងចិត្តជាមួយម្តាយ ឬភាពលើសទម្ងន់ជាដើម” ។

ភស្តុតាងវិទ្យាសាស្ត្របានបញ្ជាក់ថា បំបៅកូនដោយទឹកដោះម្ដាយភ្លាមៗ បន្ទាប់ពីទារកសម្រាលរួច អាចទប់ស្កាត់មរណភាពទារកបាន 20 ភាគរយ។ កុមារដែលទទួលបានការបំបៅទឹកដោះម្តាយតែមួយមុខគត់អំឡុងពេល 6 ខែ អាចកាត់បន្ថយជំងឺរាគរួសបាន 11 ដងនិងជំងឺរលាកសួតបាន 15 ដង បើធៀបជាមួយកុមារដែលមិនបានទទួលការបំបៅដោយទឹកដោះម្ដាយ។

ទឹកដោះម្តាយ

ក្រសួងសុខាភិបាលបានលើកឡើងថា សារជាតិចិញ្ចឹមសំខាន់ៗមាននៅក្នុងទឹកដោះម្តាយ រួមមានប្រូតេអ៊ីនដែលជាអាហារសាងសង់សំខាន់សម្រាប់អភិវឌ្ឍន៍ការលូតលាស់រាងកាយរបស់កុមារ។ ទន្ទឹមគ្នានេះ ទឹកដោះម្តាយ មានជាតិស្ករឡាក់តូស ជួយផ្ដល់កម្លាំងថាមពលដល់កុមារ។ ទឹកដោះម្តាយមានជាតិខ្លាញ់ជួយទ្រទ្រង់រចនាសម្ព័ន្ធកោសិការាងកាយកុមារ និងថែរក្សាសីតុណ្ហភាពក្នុងខ្លួនកុមារឲ្យមានលំនឹង ជួយរាងកាយកុមារដើម្បីស្តុកថាមពលនិងជាតិទឹក ដែលជាតម្រូវការចាំបាច់របស់កុមារជាប្រចាំ។

ខណៈការបំបៅទឹកដោះម្តាយសំខាន់សម្រាប់ជីវិត រាងកាយ ព្រមទាំងប្រាជ្ញានិងស្មារតីរបស់កុមារ ការផ្តល់អារូបត្ថម្ភត្រឹមត្រូវដល់កុមារ ក៏ម្តាយឪពុកបច្ចុប្បន្នមិនគួរមើលរំលងដែរ។

ចាប់តាំងពីទារកកើតចេញពីផ្ទៃម្តាយរហូតដល់ 6ខែ ម្តាយឪពុក ឬអាណាព្យាបាល គាប្បីបំបៅកូនដោយដោះម្តាយតែមួយមុខសុទ្ធ មិនត្រូវផ្តល់សារធាតុរាវផ្សេងៗឬអាហារឡើយ។ ដោយឡែកទារកមានអាយុពី 6ខែទៅ 12ខែ ត្រូវបន្តការបំបៅដោះដោយទឹកដោះម្តាយ និងត្រូវផ្តល់អាហារបន្ថែមមានលក្ខណៈម៉ត់ ដើម្បីឲ្យរាងកាយកុមារងាយបឺតស្រូប ហើយជាអាហារចម្រុះ (បបរខាប់គ្រប់គ្រឿង) ឱ្យបានមួយថ្ងៃបីដង។

ទឹកដោះម្តាយ

អាហារបន្ថែមសំខាន់សម្រាប់កុមារក្នុងវ័យនេះ ដោយសារវាជាជំហានដំបូងដែលកុមាររៀនស្គាល់រសជាតិអាហារប្រភេទរឹង និងរៀនទំពារ ដែលមានឥទ្ធិពលខ្លាំងលើការលូតលាត់ទាំងបញ្ហាស្មារតី និងរាងកាយរបស់គេ។

តាមការណែនាំរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា កុមារអាយុពី 12 ខែដល់ 20 ខែ ត្រូវផ្តល់របបអាហារឱ្យបានគ្រប់គ្រាន់ បន្តបន្ថែមបំបៅទឹកដោះម្តាយ។ ការផ្តល់អាហារក្នុងដំណាក់កាលនេះ ជាអាហារទន់ងាយសម្រាប់កុមារទទួលទាន។ អាហារសំខាន់ៗសម្រាប់កុមារអាយុចាប់ពី 24 ខែឡើងទៅ មានដូចជា ប្រភេទក្រុមអាហារថាមពល ក្រុមអាហារស្ថាបនា និងក្រុមអាហារការពារ។

ក្រុមអាហារថាមពល ៖ ជាអាហារដែលផ្តល់នូវកម្លាំងមានដូចជាៈ បាយ ពោត ដំឡូង ត្រាវចេកទុំ គ្រាប់ធញ្ញជាតិ ស្ករ ផ្លែឈើទុំ ទឹកឃ្មុំ ទឹកដោះម្តាយ ទឹកដូង ទឹកដោះគោ ខ្លាញ់ ប្រេងធញ្ញជាតិ ជាតិម្សៅ និងជាតិស្ករ។

ក្រុមអាហារស្ថាបនា ៖ ជាប្រភេទអាហារទ្រទ្រង់ឬអភិវឌ្ឍន៍រាងកាយ និងការលូតលាស់នៃសាច់ដុំ ខួរក្បាល និងផ្នែកជាច្រើនទៀតនៃរាងកាយ។ អាហារទាំងនោះរួមមានៈ សាច់ ទឹកដោះ ស៊ុត សណ្តែកសៀង តៅហ៊ូ និងគ្រឿងសមុទ្រ…។

ក្រុមអាហារការពារ ៖ ជាប្រភេទអាហារសម្បូរដោយជីវជាតិអាជាតិដែក និងជាតិអ៊ីយ៉ូដ មានដូចជា បន្លែដែលមានស្លឹកពណ៌បៃតង ផ្លែឈើស្រស់ សាច់ ស៊ុត ត្រី ខ្លាញ់ ថ្លើមត្រី គ្រាប់ធញ្ញជាតិ អាហារសមុទ្រ អំបិលអ៊ីយ៉ូដ និងប្រភេទអាហារកែច្នៃផ្សេងៗទៀត។ ការអនុវត្តតាមវិធីទាំងនេះ កុមារនឹងមានសុខភាពរឹងមាំ រាងកាយនិងប្រាជ្ញាស្មារតីកុមារលូតលាស់ល្អប្រសើរ។

ទឹកដោះម្តាយ

យោងតាមការអង្កេតប្រជាសាស្ត្រនិងសុខភាពនៅកម្ពុជាឆ្នាំ 2014 អត្រាស្លាប់របស់ទារកនិងកុមារបានធ្លាក់ចុះជាលំដាប់នៅកម្ពុជា។ អត្រាមរណភាពរបស់កុមារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងកង្វះអាហាររូបត្ថម្ភ ជាពិសេសនៅក្នុងរយៈពេល 1ពាន់ថ្ងៃដំបូងនៃជីវិតកុមារ។

សូមបញ្ជាក់ថា៖

“កង្វះអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងគ្រួសារ កង្វះចំណេះដឹងពីរបបអាហារសមស្របសម្រាប់ទារក និងកុមារ កង្វះអនាម័យ និងការទទួលសេវាសុខាភិបាលមិនគ្រប់គ្រាន់ សុទ្ធតែបង្កជាបញ្ហាកង្វះអាហាររូបត្ថម្ភកម្រិតខ្ពស់។ នេះបើយោងតាមរបាយការណ៍អង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា(CDHS)”

របាយការណ៍ដែលចេញផ្សាយកាលពីឆ្នាំ 2014 នេះ ឱ្យដឹងថា បញ្ហាកុមារខ្វះអាហាររូបត្ថម្ភនៅតែជាបញ្ហាគួរឱ្យបារម្ភនៅក្នុងប្រទេសកម្ពុជា។ កង្វះអាហាររូបត្ថម្ភបណ្តាលឱ្យកុមារប្រមាណ 4500 នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដែលតួលេខនេះស្មើនឹងមួយភាគបីនៃចំនួនកុមារស្លាប់ទាំងអស់ក្នុងប្រទេសកម្ពុជា។

ក្រៅពីសម្លាប់កុមារកម្ពុជាជាច្រើននាក់ កង្វះអាហាររូបត្ថម្ភនេះក៏បានបង្កជាបញ្ហាសុខភាពដល់កុមារកម្ពុជាផងដែរ។ របាយការណ៍ដដែលឱ្យដឹងថា កុមារអាយុក្រោមប្រាំឆ្នាំចំនួន 32 ភាគរយមានបញ្ហាក្រិសក្រិន (កុមារមានកម្ពស់ទាបពេកធៀបនឹងអាយុ) 10 ភាគរយមានបញ្ហាស្គមស្គាំង និងចំនួន 24 ភាគរយមានបញ្ហាខ្វះទម្ងន់។

សំណួរចោទសម្រាប់ម្ដាយឪពុកនិងអាណាព្យាបាលនៅពេលនេះ តើគួរបំបៅកូនដោយទឹកគោម្សៅតាមរូបមន្តផ្សំ ឬបំបៅដោយទឹកដោះម្តាយ? ក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធយល់ថា ការបំបៅទឹកដោះគោម្សៅតាមរូបមន្តផ្សំ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចការបំបៅកូនដោយទឹកដោះម្ដាយឡើយ៕

ទឹកដោះម្តាយ
ទឹកដោះម្តាយ

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្មវិធីមិត្តរួមមិត្តជួយសិស្សនៅតំបន់ឦសាន្តយល់ដឹងពីសុខភាពបន្តពូជនៅក្នុងសាលារៀន និងកាត់បន្ថយការរៀបការវ័យកុមារ

ចំនួននៃការឈប់រៀន និងការរៀបការនៅវ័យកុមារបានថយចុះបន្ទាប់ពីមានការចូលរួមផ្សព្វផ្សាយ និងផ្ដល់ប្រឹក្សាពីក្រុមសិស្សមួយក្រុមនៃវិទ្យាល័យមួយនៃ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

លោកជំទាវ គឹម សេដ្ឋានី ៖ ការងារគាំទ្រ និងអនុវត្តការសិក្សាពេញមួយជីវិត ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា

ថ្លែងក្នុងពិធីបើកវេទិកាថ្នាក់ជាតិ លើកទី១ ស្ដីពីការសិក្សាពេញមួយជីវិត ប្រធានបទ “បច្ចេកវិទ្យា​ឌីជីថល​បង្កឱកាសសិក្សាពេញមួយជីវិត” កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ…
ចំណេះជីវិត, ព្រឹត្តិការណ៍

មេរៀនជីវិត អំពីបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដី

គាត់ក៏អាចជាបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដីនេះទៀតផង ដោយកាន់កាប់ ប្រហែល ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ បុរសម្នាក់នោះគឺ លោក Jakob Fugger ដែលជាធនាគារិកជនជាតិអាល្លឺម៉ង់ ក្នុងសតវត្សរ៍ទី ១៦។
ចំណេះជីវិត, ព្រឹត្តិការណ៍

៤វិធី​កាត់បន្ថយការ​បារម្ភចំពោះរឿងដែលមិនចាំបាច់

ពង្រឹងសុភមង្គល ឬឱបសេចក្ដីឈឺផ្សាចិត្ត គឺជាជម្រើសនៃមនុស្សម្នាក់ៗ ចំណែកឯគិតចំពោះរឿងដែលចាំបាច់ ឬកាត់ចោលការគិត ដែលមិនផ្តល់នូវទិដ្ឋធម្មិកប្រយោជន៍ក៏ជាជម្រើសដូចគ្នាដែរ…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គណៈគ្រប់គ្រងសាលារៀន​នៅ​រាជធានីភ្នំពេញបង្ហាញក្តីបារម្ភចំពោះ​ផលប៉ះពាល់​របស់បារីអេឡិចត្រូនិច ចំពោះ​សិស្សា​នុសិស្ស

គណៈគ្រប់គ្រង​សាលា​រៀន​ដែលមានភូមិសាស្រ្ត​នៅ​រាជធានីភ្នំពេញ បានបង្ហាញ​ក្តីបារម្ភចំពោះការ​ចែកចាយ និង​ប្រើប្រាស់​បារីអេឡិចត្រូនិចក្នុងចំណោមយុវជនជា​សិស្សានុសិស្ស ដោយសារ​តែពួកគេមិនបានដឹងអំពីផលវិបាក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ សហការជាមួយ ស.ស.យ.ក ជំរុញ​ការផ្សព្វផ្សាយ TVET ទៅ​កាន់យុវជន

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) បាន​ចុះ​អនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញ​ការផ្សព្វផ្សាយ​អំពីវគ្គបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET)…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យល្បីៗលើពិភពលោក ចាប់ផ្ដើមប្រើបច្ចេកវិទ្យា Blockchain ក្នុងវិស័យស្រាវជ្រាវ

ការទទួលយកបច្ចេកវិទ្យា Block chain ដោយស្ថាប័នសិក្សាកំពុងតែកើនឡើង ព្រោះតែភាពជឿនលឿននៃបច្ចេកវិទ្យានេះ ដែលបានបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព រក្សាទុកទិន្នន័យសម្រាប់ការស្រាវជ្រាវធំៗ…
ជំនាញ, ព្រឹត្តិការណ៍

វិស័យបៃតង ជាជំនាញមានភាពធន់ និងសំខាន់ក្នុងសម័យទំនើប

ការស្រាវជ្រាវរបស់ LinkedIn បានរកឃើញថា ជំនាញ និងការងារបៃតងកំពុងបង្ហាញពីភាពធន់ ជាពិសេសនៅពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។ ខណៈពេលដែល ការជ្រើសរើសបុគ្គលិកកំពុងថយចុះ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់បួន ជួយដោះស្រាយបញ្ហាអារម្មណ៍ជាប់គាំង

ស្មារតីជាប់គាំងងាយនឹងកើតមានចំពោះមនុស្សនាសម័យកាលនេះណាស់ ពេលខ្លះមិនមានអារម្មណ៍ធ្វើអ្វីទាល់តែសោះ ហើយពេលខ្លះទៀតផ្លូវចិត្តមិននឹងន មានការខកចិត្ត……