គាំទ្រនិងលើកទឹកចិត្តដល់គ្នាសំខាន់ក្នុងដំណាក់កាលកូវីដ-១៩

ភ្នំពេញ៖ នៅក្នុងដំណាក់កាលរីករាលដាលនៃជំងឺឆ្លងកូវី-១៩ នេះមនុស្សគ្រប់គ្នាមិនអាចចេញទៅក្រៅផ្ទះធ្វើដំណើរបាន បុគ្គលិកមួយចំនួនធ្វើការពីផ្ទះ សិស្ស និស្សិត​រៀនពីចម្ងាយតាមប្រព័ន្ធអនឡាញ រួមទាំងការប្រាស្រ័យទាក់ទងគ្នាផ្សេងៗ ក៏ធ្វើតាមប្រព័ន្ធអនឡាញដូចគ្នា។ រូបភាពនេះនឹងធ្វើមនុស្សធុញថប់ ស្មុគស្មាញ នឹងឈានទៅរកបញ្ហាសុខភាពផ្លូវចិត្តកើតឡើង។ ដំណាក់កាលនេះ ត្រូវការចាំបាច់នូវការលើកទឹកចិត្តគ្នាទៅវិញទៅមក។

កញ្ញា សុទ្ធ ជីវ៉ា ជានិស្សិតសិក្សាជំនាញឆ្នៃម៉ូតសម្លៀកបំពាក់ នៃវិទ្យាស្ថានសិល្បៈអន្តរជាតិភ្នំពេញ បានប្រាប់មកកាន់ AMS ថា ក្នុងកាលៈទេសៈនេះមនុស្សម្នាក់ៗច្បាស់ជាជួបបញ្ហាស្មុគស្មាញ អស់សង្ឃឹម ប៉ុន្តែត្រូវទទួលស្គាល់ការពិតថាពិភពលោកទាំងមូលកំពុងជួបបញ្ហាទាំងនេះដូចគ្នា។

កញ្ញា សុទ្ធ ជីវ៉ា

“យើងគួរតែទទួលស្គាល់ការពិតទាំងនេះ ហើយត្រឡប់មកធ្វើរឿងពីមុនដែលយើងចង់ធ្វើ ប៉ុន្តែមិនបានធ្វើវិញ។ យើងគិតរឿងវិជ្ជមានឱ្យបានច្រើន យកចិត្តទុកដាក់អំពីសុខភាព យកចិត្តទុកដាក់ចំណាយពេលជាមួយគ្រួសារ និងជជែកលេងជាមួយមិត្តភក្ដិជាដើម” កញ្ញា សុទ្ធ ជីវ៉ា”

ចំណែក កញ្ញា ស៊ុន ស្រីអូន បាននិយាយថា ការលើកទឹកចិត្តដល់គ្នាទៅវិញទៅមកពិតជាសំខាន់។ កញ្ញាបន្តថា យុវជនត្រូវរឹងមាំនិងចេះចែករំលែកក្ដីស្រឡាញ់ យកចិត្តទុកដាក់ចំពោះក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន ។

នេះជាការបញ្ចាក់បន្ថែមរបស់កញ្ញា ស៊ុន ស្រីអូន

“ស្រ្តេសឆាប់កើតឡើងបំផុតនៅពេលដែលមានអារម្មណ៍តានតឹង ហើយគិតថាខ្លួនឯងឯកា ត្រូវការមានមនុស្សមកផ្ដល់កម្លាំងចិត្ត និងជួយលើកទឹកចិត្ត។ មនុ​ស្ស​​ម្នាក់​ៗត្រូ​វតែពង្រឹងផ្លូវចិត្តខ្លួនឯងឱ្យបានរឹងមាំជាមុនសិន ទើបអាចលើកទឹកចិត្តខ្លួនឯង លើកទឹកចិត្តមនុស្សជុំវិញខ្លួនឱ្យនៅតែអាចបន្តដំណើរទៅមុខ និងរស់នៅដោយមិនភ័យខ្លាច”

ទន្ទឹមគ្នានេះដែរ លោក ប៊ុន លឹមហ៊ួរ អ្នកផ្តល់ប្រឹក្សាសុខភាពផ្លូវចិត្ត នៃអង្គការ TPO កម្ពុជា មានប្រសាសន៍ថា ដំណាក់កាលនៃការរីករាលដាលជំងឺផ្លូវដង្ហើម Covid-19 នេះ ការថែទាំសុខភាពផ្លូវចិត្តរបស់យុវជនពិតសំខាន់ និងត្រូវយកចិត្តទុកដាក់ឱ្យបានប្រសើរបំផុត។

លោក ប៊ុន លឹមហ៊ួរ

“យុវជនអាចនឹងមានអារម្មណ៍តានតឹង ព្រួយបារម្ភ ថប់អារម្មណ៍ តប់ប្រមល់ ព្រមទាំងប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរដោយសារឥទ្ធិពលកូវីដ-១៩។ ប៉ុន្តែទន្ទឹមគ្នានេះមានវិធីសាស្ត្រជាច្រើនដែលជួយឱ្យសុខភាពផ្លូវចិត្តប្រសើរឡើងដូចជា លើកទឹកចិត្តដល់គ្នា គិតរឿងវិជ្ជមាន អានសៀវភៅ ធ្វើលំហាត់ប្រាណ ប្រសិនបើមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ត្រូវស្វែករកអ្នកជំនាញប្រឹក្សាយោបល់ផ្លូវចិត្ត”

គួររំលឹកថា តាមរយៈព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ បង្ករឱ្យជំងឺកូវី-១៩ ឆ្លងរីករាលដាលនៅក្នុងសហគមន៍ឈានដល់ការបិទខ្ទប់ទីក្រុងភ្នំពេញ និងតំបន់មួយនៅតាមបណ្តាខេត្ត។ អំឡុងពេលនេះ មនុស្សគ្រប់គ្នាចាំបាច់ត្រូវរក្សាទំនាក់ទំនងឱ្យបានល្អចំពោះគ្នាទៅវិញទៅមក និងមិនគួរគិតអវិជ្ជមានច្រើនដែលធ្វើឱ្យមិនសប្បាយចិត្តឡើយ។ ប្រសិនបើមានបញ្ហាថប់បារម្ភ ឬធ្លាក់ទឹកចិត្ត សាធារណជនទាក់ទងសុំប្រឹក្សាយោបល់ពីអ្នកជំនាញផ្លូវចិត្ត នៃអង្គការ TPO កម្ពុជា តាមរយៈលេខទូរសព្ទ ០១៧ ២២២ ៣៧២, ០១០ ២២២ ៤៧៨, ០៩៧ ៩១ ១១ ៩១៨ ដោយឥតគិតថ្លៃ ចាប់ពីម៉ោងប្រាំបីព្រឹក រហូតដល់ម៉ោងដប់យប់ ជារៀងរាល់ថ្ងៃ៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍

១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..