ហេតុផល ៥ចំណុចជួយជំរុញចំណងមិត្តភាពឱ្យស្ថិតស្ថេរយូរអង្វែង

ភ្នំពេញ – មិត្តភាពជាទំនាក់ទំនងរវាងមនុស្សម្នាក់និងម្នាក់ទៀតដែលចូលចិត្តនិយាយជាមួយគ្នា ដើរលេងជាមួយគ្នា ប្រឡងប្រជែងជាមួយគ្នា រួមសុខទុក្ខជាមួយគ្នា ហើយភាពជឿជាក់ចំពោះគ្នាទៅវិញទៅមក ។ ទន្ទឹមនឹងនេះ ចំណងមិត្តភាពអាចស្ថិតស្ថេរយូរអង្វែងលុះត្រាតែភាគីទាំងសងខាងមានអាកប្បកិរិយាល្អនិយា​យ​ល្អ ចិត្តគំនិតស្របគ្នា និងស្គាល់តម្លៃគ្នាទៅវិញទៅមក ។ ប្រាំចំណុចខាងក្រោមនេះ នឹងបង្ហាញពីចំណងមិត្តភាពដែលអាចស្ថិតស្ថេរបានយូរអង្វែង ។

១. មិត្តមានការគោរព៖ រក្សាចំណងមិត្តភាពបានយូរអង្វែងស្ថិតលើការគោរពចំពោះគ្នាទៅវិញទៅមក ផ្តល់កិត្តិយសទទួលស្គាល់លក្ខណៈដោយឡែកនៃភាពជាបុគ្គ​លម្នាក់ៗ ។ លើសពីនេះ មិត្តល្អតែងផ្ដល់តម្លៃ បង្ហាញក្ដីមេត្តាចំពោះគ្នាទៅវិញមក និងស្មោះត្រង់ចំពោះគ្នាជានិច្ច ។ ម៉្យាងវិញទៀត បើទោះជាមានជម្លោះកើត​មិត្ត​ល្អ​តែងផ្ដល់ការគោរពចំពោះគ្នា និងចេះអត់ទោសឱ្យគ្នា ។

២.  មិត្តចេះទទួលខុសត្រូវ ៖ មិត្តល្អចេះបែងចែកការបំពេញកាតព្វកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និង​ចេះបែងចែកគុណនិងទោស ។ លើសពីនេះ នៅក្នុងករណីបង្កើតឱ្យមានកំហុសដោយអចេតនា ពួកគេតែសុំការអភ័យទោសពីមិត្តភក្ដិ និងជៀសវាងកំហុសទាំងនេះ ។ ម៉្យាងទៀត ការរក្សាមិត្តភាពបានយូរអង្វែ​ង​​អាស្រ័យលើការចេះអត់ឱន និងចេះផ្ដល់យោបល់កែតម្រូវរាល់កំហុសខុសឆ្គងរបស់គ្នាទៅវិញទៅមក ។

៣. មិត្តចេះយោគយល់ ៖ ការទទួលស្គាល់តម្រូវការដោយឡែករបស់មិត្ត ដូចជាមិត្តមានគំនិតយោបល់ខុសពីយើងឬការជ្រើសរើសវត្ថុប្រើប្រាស់ផ្ទុយពីយើងជាដើម ។ លើសពីនេះ ការចេះសម្របអារម្មណ៍ចំពោះគ្នាទៅវិញទៅមក ជួយឱ្យទំនាក់ទំនងមានភាពល្អប្រសើរ កាត់បន្ថយជម្លោះនិងការខ្វែងគំនិតគ្នា ។ ទន្ទឹននឹងនេះ មិ​ត្តដែលល្អ នៅពេលឈ្លោះគ្នា ពួកគេនឹងមិនលាក់កំហឹងទុកក្នុងចិត្ត ពួកគេតែងជជែកគ្នាដោយស្មោះត្រង់ ហើយនៅពេលមានបញ្ហាកើតឡើង ពួកគេនាំគ្នាដោះស្រាយ ។

៤. មិត្តចេះចែករំលែក ៖ មិត្តភាពដែលល្អ ដោយសារការលះបង់កម្លាំងកាយចិត្តដើម្បីមិត្តភាព មិនគិតប្រយោជន៍ផ្ទាល់ខ្លួន តែគិតអំពីផលប្រយោជន៍ទាំងសង​ខា​ង​ ។ លើសពីនេះ ពួកគេចេះជួយយកអាសារគ្នាទៅវិញទៅមក នៅពេលមិត្តខ្វះខាតផ្នែកសេដ្ឋកិច្ច ឬសម្ភារៈ និងគំនិតល្អៗចំពោះគ្នា ។ ម៉្យាងវិញទៀត មិត្តពិតគេអាចជួបនៅពេលជីវិតជួបទុក្ខលំបាកដែលតែងមានមិត្តល្អនៅក្បែរចាំជួយជានិច្ច ។

៥. មិត្តចេះយកចិត្តទុកដាក់ ៖ ការព្រួយបារម្ភ ផ្តោតអារម្មណ៍លើតម្រូវការរបស់មិត្ត ចេះឈឺឆ្អាលចំពោះគ្នាទៅវិញទៅមកនឹងជួយឱ្យសម្ព័ន្ធភាពកាន់តែរឹងមាំ ។ លើសពីនេះ មនុស្សគ្រប់រូបតែងចង់មានមិត្តល្អមកនៅក្បែរខ្លួន ប្រឹក្សាយោបល់ និងសួរនាំគ្នាអំពីដំណើរជីវិតរៀងៗខ្លួន ។ ម៉្យាងវិញទៀត ពួកគេចេះខ្វល់ខ្វាយពីសុខទុក្ខមិត្តភក្ដិ ព្រមទាំងចាត់ទុកមិត្តភក្ដិដូចជាបងប្អូន និងជាគ្រួសារតែមួយផងដែរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...