វាគ្មិន ៣រូបមកពីវិស័យផ្សេងគ្នាចែករំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំ

ភ្នំពេញ – វាគ្មិន ៣រូបមកពីវិស័យផ្សេងគ្នាចែករំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំ ដល់សិស្សសាលាភាសាអង់គ្លេសលីដឺលែនជាង ១០០នាក់ ដើម្បីផ្តល់ចំណេះ និងជំនាញសម្រាប់អភិវឌ្ឍសមត្ថភាព ដើម្បីក្លាយជាអ្នកដឹកនាំឆ្នើមនៅពេលអនាគត ។ សិក្ខាសាលាភាពជាអ្នកដឹកនាំនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃអង្គារ៍កន្លងទៅ ។  

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប មានប្រសាសន៍ថា រៀបចំសិក្ខាសាលាភាពជាអ្នកដឹកនាំនៅថ្ងៃនេះ គឺជាផ្នែកមួយនៃកម្មវិធីសិក្សារបស់សាលាភាសាអង់គ្លេសលីដឺលែន ដើម្បីផ្តល់ចំណេះដឹងសម្រាប់អភិវឌ្ឍសមត្ថភាពបន្ថែមទៀតលើភាពជាអ្នកដឹកនាំជីវិតប្រចាំថ្ងៃ និងត្រៀមខ្លួនក្លាយជាអ្នកដឹកនាំក្រុមគ្រួសារ ដឹកនាំអ្នកដទៃ និងដឹកនាំក្រុមហ៊ុនឱ្យទទួលបានភាពជោគជ័យនៅពេលអនាគត ទោះបីពេលនេះសិស្សានុសិស្សស្ថិតក្នុងវ័យក្មេងក៏ដោយ។

សម្រាប់លោកឧកញ៉ាបានផ្តល់អត្ថន័យភាពជាអ្នកដឹកនាំថា មិនមែនសំដៅលើឋានៈតួនាទីនោះទេ ទើបអាចហៅថាអ្នកដឹកនាំបាន ប៉ុន្តែអត្ថន័យពិតគឺផ្តោតលើភាពមានឥទ្ធិពលជាវិជ្ជមានលើអ្នកដទៃ តាមរយៈអត្តចរិត អាកប្បកិរិយាល្អ និងមានចំណេះដឹងជ្រៅជ្រះ ដែលធ្វើឲ្យអ្នកដទៃគោរពឱ្យតម្លៃ រំភើបចិត្ត និងដើរតាម។

លើសពីនេះ អង្គសិក្ខាសាលាក៏បានលើកយកនិយមន័យ និងភាពខុសគ្នារវាងអ្នកប្រកបអាជីវកម្ម និងសហគ្រិនភាព ដើម្បីឱ្យសិស្សានុសិស្សបានយល់កាន់តែច្បាស់បន្ថែមទៀត មុននឹងចាត់ទុកថាអ្នកជាសហគ្រិន។

បន្ថែមពីនេះ វាគ្មិនបានផ្តល់ខ្លឹមសាររួមនៃភាពជាអ្នកដឹកនាំ គឺសំដៅលើការដឹកនាំខ្លួនឯង មានគោលដៅនិងក្តីស្រមៃច្បាស់លាស់ ភាពជាម្ចាស់លើខ្លួនឯង ភាពមាំទាំផ្លូវចិត្ត រិះគន់ស្ថាបនាលើខ្លួនឯង មានសន្ទុះចិត្តនិងឆន្ទះខ្ពស់ ភាពស្មោះត្រង់ សីលធម៌ ភាពក្លាហ៊ាន និងចេះសហការធ្វើការងារជាក្រុម។

ទន្ទឹមនឹងនោះ អង្គសិក្ខាសាលាក៏បានបង្ហាញពីតួរនាទីរបស់ស្រ្តីក្នុងភាពអ្នកដឹកនាំ ដើម្បីបញ្ចេញពីសក្តានុពលរបស់ខ្លួន ផ្តល់តម្លៃនិងចេះលើកទឹកចិត្តខ្លួនឯង បំពេញកិច្ចការនានា និងចូលរួមលើកកម្ពស់ជីវភាពក្រុមគ្រួសារស្នើភាពគ្នានឹងបុរសដែរ។

សិក្ខាសាលានេះមានការចូលរួមជាវាគ្មិន ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប អ្នកស្រី នុត ក្លារ៉ា នាយិកាប្រតិបត្តិ ក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) លោក អ៊ឹង ឆាយហួត ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ ឆ្នាំ២០២២ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...