អ្នកនាំពាក្យ ៖ គណៈកម្មាធិកាទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា ដើរតួនាទីសំខាន់​​ក្នុងការពង្រឹងគុណភាពវិស័យអប់រំកម្រិតឧត្ដមសិក្សាឱ្យមានស្តង់ដា

គណៈកម្មាធិកាទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា ហៅកាត់ថា ACC ដើរតួនាទីសំខាន់ក្នុងការធានាការអប់រំកម្រិតឧត្តមសិក្សាឱ្យមានកម្រិតស្តង់ដា និងមានគុណភាពស្របតាមតម្រូវការនាសតវត្សទី២១។ នេះបើតាម​ប្រសាសន៍​លើកឡើងរបស់លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ។

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា ក្រៅពីការវាស់វែងទៅលើគុណភាពសាលារៀនតាមស្តង់ដារបស់គណៈកម្មាធិកាទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា ក្រសួងអប់រំ កំពុងជំរុញឱ្យមានការពិនិត្យលើទៅលើស្តង់ដានៃសាកលវិទ្យាល័យក្នុងប្រទេសអាស៊ាន ដើម្បីធ្វើយ៉ាងណាជំរុញគុណភាព នៃការអប់រំកម្ពុជាឱ្យ​មានភាពប្រកួតប្រជែងទាំងក្នុងតំបន់ និងនៅក្នុងពិភពលោក។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

គួរជម្រាបជូនថា គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបង្កើតឡើងកាលពីឆ្នាំ២០០៣ មានតួនាទីអភិវឌ្ឍគោលនយោបាយ និងបទប្បញ្ញត្តិ នៃការទទួលស្គាល់គុណភាពអប់រំ រួមទាំងវិធានការចាំបាច់នានា ដើម្បីធានាគុណភាពអប់រំ សម្រាប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

គណៈកម្មាធិការនេះ បានបង្កើតស្ដង់ដារគុណភាពអប្បបរមាសម្រាប់ផ្ដល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សានៅក្នុងឆ្នាំ ២០១២ ។ លុះដល់ឆ្នាំ ២០១៣ គណៈកម្មាធិការនេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងបានកែលម្អស្ដង់ដារគុណភាពអប្បបរមា និងសូចនាករ ហើយប្ដូរឈ្មោះទៅជា ស្ដង់ដារជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា។

ចាប់តាំងពីឆ្នាំ ២០១៥-២០១៧ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា បានប្រើស្ដង់ដាជាតិវាយតម្លៃសាកល្បងលើគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥៤។ ចំណែកឆ្នាំ ២០១៩ និងក្នុងឆ្នាំ ២០២១ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា បានចុះវាយតម្លៃ និងចេញវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិលើគ្រឹះស្ថានឧត្តមសិក្សាចំនួន២០។

ជាមួយគ្នានេះ ដើម្បីទទួលបានការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា ដំណើរការវាយតម្លៃត្រូវធ្វើឡើងជា ៣ ដំណាក់កាល រួមមាន ដំណាក់កាលទី១ គឺជាការសិក្សាលើរបាយការណ៍ស្វ័យវាយតម្លៃ និងឯកសារគាំទ្រដែលផ្ដល់ដោយគ្រឹះស្ថានឧត្តមសិក្សា, ដំណាក់កាលទី២ គឺជាការចុះវាយតម្លៃនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលដំណាក់កាលនេះ មន្ត្រីវាយតម្លៃត្រូវប្រមូលព័ត៌មាន និងទិន្នន័យតាមរយៈការសម្ភាសន៍ សង្កេត និងការស្ទង់មតិពីភាគីពាក់ព័ន្ធរបស់គ្រឹះស្ថានឧត្តមសិក្សា បន្ទាប់មកត្រូវរៀបចំកិច្ចប្រជុំដើម្បីធ្វើបទបង្ហាញអំពីលទ្ធផលបឋមនៃការវាយតម្លៃជូនភាគីពាក់ព័ន្ធរបស់គ្រឹះស្ថានឧត្តមសិក្សា និងដំណាក់កាលទី៣ គឺផ្ដោតលើការសរសេររបាយការណ៍វាយតម្លៃជូនប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើការផ្ដល់ការទទួលស្គាល់គុណភាពអប់រំសម្រាប់គ្រឹះស្ថានឧត្តមសិក្សា។

លោកជំទាវ ឃួន វិច្ឆិកា បន្ថែមថា ដើម្បីជំរុញការអប់រំ និងគុណភាពឧត្តមសិក្សា ក្រសួងអប់រំ ក៏បានសិក្សា នឹងជំរុញឱ្យមានមជ្ឈមណ្ឌលឧត្តមភាពនៅតាមគ្រឹះស្ថានឧត្តមសិក្សា, រៀបចំគ្រឹះស្ថានឧត្តមសិក្សាឱ្យមានបណ្ដាញសាកលវិទ្យាល័យសាយប័រ ក៏ដូចជាមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងជាច្រើនបន្ថែមទៀត។

គួររំលឹកថា កន្លងមកនេះ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា សម្រេចបានសមិទ្ធផលធំៗចំនួន ២ គឺទី១ បានដាក់ចេញនូវផែនទីបង្ហាញផ្លូវ និងផែនការយុទ្ធសាស្ត្រ ឆ្នាំ ២០២០-២០៣០ និងទី២ បានដាក់ចេញនូវសៀវភៅណែនាំស្តីពីការវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា។ ផែនទីបង្ហាញផ្លូវ និងផែនការយុទ្ធសាស្ត្រឆ្នាំ ២០២០-២០៣០ បានកំណត់ទិសដៅច្បាស់លាស់ដែលត្រូវអនុវត្ត រួមទាំងបង្ហាញការវិវឌ្ឍដ៏សំខាន់ក្នុងការធានា និងទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សានៅកម្ពុជាដែលគ្រោងនឹងអនុវត្តនៅឆ្នាំ ២០៣០៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...