អ្នកនាំពាក្យ ៖ កម្មវិធីប្រឡងសំណេរចំប៉ី ជំរុញសិស្សសរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវ និងបណ្ដុះស្មារតីស្រឡាញ់អក្សរសាស្ត្រខ្មែរ

ក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញសាលានានាដើម្បីចូលរួមលើកកម្ពស់ការអាន ការសរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ ក៏បានរៀបចំកម្មវិធីប្រឡងសំណេរចំប៉ី ក្នុងគោលបំណងឱ្យសិស្សថ្នាក់ទី៥ និងទី៦ បានបង្ហាញសមត្ថភាព នៃសំណេរអត្ថបទ មានភាពក្លាហាន មានទំនុកចិត្តក្នុងការចូលរួមប្រកួតប្រជែងនានា ពង្រឹងការអនុវត្តសំណេរសរសេរតាមអាន របស់សិស្សានុសិស្សកម្រិតបឋមសិក្សា និងជំរុញទឹកចិត្តឱ្យកូនខ្មែរស្រឡាញ់ ចូលរួមថែរក្សាអក្សរសាស្ត្រខ្មែរ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីប្រឡងសំណេរចំប៉ី ជាកម្មវិធីមួយដែលក្រសួងបានដាក់អនុវត្តទៅតាមស្មារតី នៃការប្រឡងសំណេរអង្គរកន្លងមកនេះ ដើម្បីជំរុញឱ្យកុមារកម្ពុជាខិតខំប្រឹងប្រែងសរសេរភាសាខ្មែរបានត្រឹមត្រូវ។

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា ការរៀបចំកម្មវិធីប្រឡងសំណេរចំប៉ី ក៏ដូចជាការដាក់ឱ្យអនុវត្តកម្មវិធីសរសេរតាមអាននៅក្នុងថ្នាក់រៀន និងនៅសាលារៀន ក៏ជាសកម្មភាពមួយជំរុញឱ្យការរៀន និងបង្រៀនភាសាខ្មែរកាន់តែមានភាពប្រសើរឡើង ក៏ដូចជាជំរុញ និងលើកកម្ពស់ការរៀនភាសាខ្មែរនៅតាមសាលារៀនឱ្យមានការប្រើប្រាស់ភាសាខ្មែរបានត្រឹមត្រូវផងដែរ។

ដើម្បីលើកកម្ពស់ភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរទាមទារអ្នកសិក្សាមានបម្រុងប្រយ័ត្នចងចាំ សរសេរបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទបានច្បាស់លាស់។

ដោយហេតុថា ការប្រើប្រាស់ភាសាក្នុងការនិយាយស្តី បញ្ចេញសូរសំឡេង និងការសរសេរ មិនទាន់ចុះសម្រុងគ្នាទាំងស្រុង ទើបវចនានុក្រមសម្តេចព្រះមហាសង្ឃរាជ ជួន ណាត ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ឬជាគោល សម្រាប់ការនិយាយស្តី បញ្ចេញសំឡេង និងការប្រកប ឬការសរសេរ ត្រូវយកតាមវចនានុក្រមសម្តេចព្រះមហាសង្ឃរាជ ជួន ណាត។

គួរជម្រាបជូនថា ការពង្រឹងសមត្ថភាពរៀនភាសាខ្មែរនេះ ក្រៅពីការរៀបចំឱ្យមានក្នុងកម្មវិធីសិក្សាទូទៅ ក្រសួងអប់រំ ក៏បានដាក់ចេញនូវសេចក្ដីណែនាំដែលសាលាឯកជននានាក៏មានដាក់បញ្ចូលការរៀនភាសាខ្មែរនៅក្នុងកម្មវិធីសិក្សារបស់ខ្លួនផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍