ភាពធន់ក្រោយប៉ះទង្គិចផ្លូវចិត្ត ៖ មូលហេតុដែលមនុស្ស កាន់តែរឹងមាំ ក្រោយប៉ះទង្គិចផ្លូវចិត្ត (PTG)

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ភាពកាន់តែរឹងមាំ ក្រោយប៉ះទង្គិចផ្លូវចិត្ត (PTG) សំដៅទៅលើការផ្លាស់ប្ដូរជាវិជ្ជមាន របស់មនុស្សម្នាក់ បន្ទាប់ពីឆ្លងកាត់ការតស៊ូ ឬហែលឆ្លងក្នុងវិបត្តិ ឬប៉ះទង្គិចដ៏ធ្ងន់ធ្ងរណាមួយ។

ប្រសិនបើអ្នកធ្លាប់ឆ្លងកាត់ព្រឹត្តិការណ៍អ្វីមួយ ដែលបង្កភាពតក់ស្លុត វាអាចបណ្ដាលឱ្យមានការប៉ះទង្គិចផ្លូវចិត្ត និងការឈឺចាប់ធ្ងន់ធ្ងរ ហើយអ្នកអាចនឹងមានអារម្មណ៍ថា អ្វីៗគ្រប់យ៉ាងក្នុងជីវិតអ្នកមិនដូចមុនទៀតទេ។

វាអាចនឹងពិបាកក្នុងការស្រមៃថា នឹងមានរឿងល្អ ដែលអាចកើតចេញពីបទពិសោធន៍នៃការប៉ះទង្គិចផ្លូវចិត្ត ឬការឈឺចាប់ ដោយសារព្រឹត្តិការណ៍អ្វីមួយ។ ទោះជាយ៉ាងណាក៏ដោយ បើតាមការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ រឿងនេះគឺអាចទៅរួច ដែលបទពិសោធន៍នោះនឹងផ្លាស់ប្ដូរអ្នកឱ្យរឹងមាំ និងមានភាពធន់ជាងមុន។

ទ្រឹស្តីនៃការរីកចម្រើន បន្ទាប់ពីប៉ះទង្គិចផ្លូវចិត្ត

ទ្រឹស្តីដែលសិក្សាអំពីការរីកចម្រើន បន្ទាប់ពីប៉ះទង្គិចផ្លូវចិត្ត ត្រូវបានសិក្សាជាលើកដំបូង ដោយ បណ្ឌិត Richard Tedeschi និងបណ្ឌិត Lawrence Calhoun នៅឆ្នាំ១៩៩៦។

Tedeschi និង Calhoun បានបោះពុម្ពផ្សាយទ្រឹស្តីនេះ ក្នុងស្នាដៃមួយ ដែលមានចំណងជើងថា “សារពើភ័ណ្ឌនៃការលូតលាស់ក្រោយប៉ះទង្គិចផ្លូវចិត្ត ៖ ការវាស់វែងពីកេរ្តិ៍ដំណែលវិជ្ជមាន នៃការប៉ះទង្គិចផ្លូវចិត្ត” ដែលក្នុងនោះ អ្នកជំនាញទាំងពីរបានពន្យល់ថា នរណាម្នាក់ ដែលបានជួបប្រទះនឹងព្រឹត្តិការណ៍ នៃការប៉ះទង្គិចផ្លូវចិត្ត អាចទទួលបានបទពិសោធន៍នៃការផ្លាស់ប្ដូរវិជ្ជមាន ក្នុងរូបភាពមួយចំនួន ដូចជា កម្លាំង និងភាពធន់ផ្ទាល់ខ្លួន, ការពេញចិត្តចំពោះជីវិត, ទំនាក់ទំនងល្អជាមួយអ្នកដទៃ, លទ្ធផលថ្មីៗក្នុងជីវិត និងការផ្លាស់ប្ដូរផ្នែកស្មារតី។

ក្នុងស្នាដៃអ្នកទាំងពីរ បានកត់សម្គាល់ថា អ្នកដែលមានបទពិ​សោធន៍ ឆ្លងកាត់ព្រឹត្តិការណ៍ដែលគួរឱ្យតក់ស្លុត ទំនងជាមានការផ្លាស់ប្ដូរជាវិជ្ជមានច្រើនក្នុងខ្លួនពួកគេ ជាងមនុស្សដែលមិនធ្លាប់ឆ្លងកាត់បទពិសោធន៍អ្វីសោះ។

របៀបដែលមនុស្សម្នាក់អាចជួបបទពិសោធន៍នៃការផ្លាស់ប្ដូរជាវិជ្ជមាន ក្រោយប៉ះទង្គិចផ្លូវចិត្ត

យោងតាមទ្រឹស្ដី ការផ្លាស់ប្ដូរវិជ្ជមាន ក្រោយប៉ះទង្គិចផ្លូវចិត្តទាំងនេះ គឺជាហេតុផល នៅពីក្រោយការផ្លាស់ប្ដូរជាវិជ្ជមាន ក្រោយប៉ះទង្គិចផ្លូវចិត្ត។

ការអប់រំ ៖ ដើម្បីសម្រេចបាននូវការរីកចម្រើន ឬការផ្លាស់ប្ដូរជាវិជ្ជមាន បន្ទាប់ពីឆ្លងកាត់បទពិសោធន៍តក់ស្លុត ឬការប៉ះទង្គិចផ្លូវចិត្ត អ្នកប្រហែលជាត្រូវគិតឡើងវិញ អំពីស្ថានភាពរបស់អ្នក និងប្រឈមជាមួយនឹងជំនឿ និងការសន្មត់ផ្ទាល់ខ្លួនរបស់អ្នក​ លើការគិតមួយចំនួន ដូចជា តើមានអ្វីកើតឡើង? តើខ្ញុំគួរធ្វើអ្វីខ្លះពេលនេះ? តើអនាគតនឹងទៅជាយ៉ាងណា? បន្ទាប់ពីប្រឈម និងយកឈ្នះ ការគិតទាំងនេះ អ្នកនឹងអាចស្វែងយល់អំពីការបង្កើតរបៀបគិតថ្មី និងវិធីសាស្ត្រដោះស្រាយបញ្ហាថ្មី។

គ្រប់គ្រងអារម្មណ៍ ៖ អ្នកត្រូវមានគំនិតត្រឹមត្រូវ ក្នុងការផ្លាស់ប្ដូរ រៀន រីកចម្រើន និងសម្របខ្លួន បន្ទាប់ពីមានបទពិសោធន៍តានតឹងក្នុងជីវិត។ នោះមានន័យថា រៀនគ្រប់គ្រងអារម្មណ៍ អវិជ្ជមាន ដូចជា កំហឹង ការភ័យខ្លាច ភាពជូរចត់ និងកំហុស ហើយចាត់ទុកការបរាជ័យ និងការបាត់បង់ ជាមេរៀនជីវិត។ ការគ្រប់គ្រងនេះ អាចធ្វើតាមរយៈ ការធ្វើលំហាត់ប្រាណ សម្មាធិ លំហាត់ដកដង្ហើម និងបច្ចេកទេស សម្រាកកាយចិត្ត ជួយអ្នកគ្រប់គ្រងអារម្មណ៍អវិជ្ជមាន និងផ្ដោតលើបច្ចុប្បន្នភាព។

និយាយជាមួយអ្នកទុកចិត្ត ៖ ចំណុចនេះ ទាមទារឱ្យមានការនិយាយពីបទពិសោធន៍នៃការឈឺចាប់ និងរបៀបដែលព្រឹត្តិការណ៍ទាំងនោះ មានឥទ្ធិពលមកលើអ្នក។ ការពិពណ៌នាអំពីបទពិសោធន៍ដល់អ្នកដទៃ ហើយប្រាប់ពួកគេអំពីទុក្ខលំបាករបស់អ្នក ទាំងអតីតកាល និងបច្ចុប្បន្ន អាចជួយអ្នកឆ្លុះបញ្ចាំង អំពីការប៉ះទង្គិច និងដំណើររបស់វា។

ជួយអ្នកដទៃ ៖ បន្ទាប់ពីជួបការប៉ះទង្គិច មនុស្សជាច្រើន មានផ្លូវចិត្តល្អប្រសើរជាងមុន ប្រសិនបើពួកគេ អាចមានលទ្ធភាពជួយអ្នកដទៃ ឬអ្នកដែលត្រូវការជំនួយ។ ជាក់ស្ដែង​អ្នកអាចជួយអ្នករងគ្រោះផ្សេងទៀត ដែលកំពុងជួបបញ្ហាស្រដៀងនឹងអ្វី ដែលអ្នកធ្លាប់ឆ្លងកាត់ ដោយគិតពីវិធីសាស្ត្រ ជួយពួកគេ ពីការប៉ះទង្គិច ដូចអ្នកដែរ។ ការជួយ អ្នកធ្វើឡើង ក្នុងរូបភាពផ្សេងៗគ្នា ដូចជា បរិច្ចាគប្រាក់ ការចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្ត ឬចែករំលែកបទពិសោធន៍ និងដំបូន្មានល្អៗ ទៅកាន់នរណាម្នាក់ ដើម្បីជួយពួកគេរកដំណោះស្រាយ។

លើសពីនេះ ដើម្បីសម្រេចភាពជោគជ័យ ក្នុងការជួយខ្លួនឯង ឱ្យសម្រេចបាននូវប្រយោជន៍វិជ្ជមាន ក្រោយប៉ះទង្គិចផ្លូវចិត្ត អ្នកចាំបាច់ត្រូវតែទទួលស្គាល់ការពិតចំពោះរឿងដែលបានកើតមកលើអ្នក និងអនុញ្ញាត្តឱ្យខ្លួនឯងឈឺចាប់ ដោយព្រឹត្តិការណ៍នោះ, ការទទួលស្គាល់ការពិត និងមិនគេចវេសការពិត អាចធ្វើឱ្យអ្នកមានអារម្មណ៍ឈឺចាប់ ប៉ុន្តែវាជាដំណើរនៃការដោះស្រាយបញ្ហា។ ​ខណៈការមើលជីវិតក្នុងរូបភាពវិជ្ជមាន ទទួលស្គាល់ភាពខ្លាំងខ្លួនឯង ស្វែងរកជំនួយ និងអនុញ្ញាតឱ្យពេលវេលាជាអ្នកព្យាបាលរបួស ក៏អាចជួយអ្នកចាកចេញ ពីអារម្មណ៍អវិជ្ជមានដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។