យោងតាមតួលេខបានចេញផ្សាយដោយ National Center for Education Statistics បានបង្ហាញសិស្សបញ្ចប់ការសិក្សានៅវិទ្យាល័យនិងមហាវិទ្យាល័យជារៀងរាល់ឆ្នាំមានចំនួនរាប់សិបលាននាក់កំពុងបំពេញការងារតាមជំនាញនិងចំណង់ចំណូលចិត្តរបស់ពួកគេ។ ប៉ុន្តែទន្ទឹមគ្នានេះ អាជីវកម្មអនឡាញនិងមុខរបរថ្មីមួយចំនួនកំពុងពេញនិយមសម្រាប់និស្សិតសិក្សានៅក្រៅប្រទេស ខ្លះសិក្សាផងនិងឆ្លៀតរកចំណូលបានដោយខ្លួនឯងផង។ ខាងក្រោមនេះជាប្រភេទការងារ បែបអនឡាញ ឬការងារធ្វើពីចំងាយដែលពេញនិយមបំផុតសម្រាប់សិស្សនិស្សិតបរទេស។
១. អ្នកឆ្លើយឆ្លងនិងប្រឹក្សាជាមួយអតិថិជន ៖ឆ្លើយឆ្លងជាមួយនឹងអតិថិជនតាមប្រព័ន្ធអនឡាញនិងវែកញែករកដំណោះស្រាយបញ្ហាដែលអតិថិជនមានចំពោះសេវាកម្មនិងផលិតផលមួយចំនួន។
២. ជំនួយការផ្នែកធនធានមនុស្ស៖ជួយដល់កិច្ចការងាររដ្ឋបាលមួយចំនួន ដូចជារៀបចំឯកសារ រៀបចំកាលវិភាគណាត់ជួបនិងប្រជុំ ព្រមទាំងរក្សាព័ត៌មាននិងទិន្នន័យរបស់ក្រុមហ៊ុនឱ្យបានត្រឹមត្រូវជាដើម។
៣. ជំនួយអ្នកតំណាងផ្នែកលក់៖ ពួកគេនឹងមានទំនួលខុសត្រូវជួយដល់កិច្ចការងាររបស់ក្រុមផ្នែកលក់ ដូចជាការស្រាវជ្រាវទិន្នន័យនៅក្នុងមុខជំនួញរបស់ក្រុមហ៊ុនដើម្បីអាចឈានទៅដល់ការចាប់យកគោលដៅអតិថិជនកាន់តែច្រើន។
៤. ជំនួយការផ្នែក Account Receivable ៖ទទួលវិក័យបត្រពីអតិថិជននិងថែរក្សាទិន្នន័យគណនេយ្យឱ្យបានទៀងទាត់ ហើយពេលខ្លះអាចជួយដល់កិច្ចការងារដាក់ប្រាក់ទៅធនាគារផងដែរ។
៥. ជំនួយការផ្នែក Email Marketing ៖ឆ្លើយឆ្លងនិងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយនឹងអ៊ីម៉េលសំខាន់ៗរបស់ក្រុមហ៊ុន ឬជាអ្នកបែកចែកអ៊ីម៉េលឱ្យបានត្រឹមត្រូវទៅតាមការិយាល័យទទួលបន្ទុកឱ្យបានទាន់ពេលវេលា។
៦. Contact Tracer អ្នកតាមដានប្រវត្តិអ្នកជំងឺ ៖បច្ចុប្បន្ននេះកូវីដបានវាយលុយស្ទើរពាសពេញពិភពលោក ដូច្នេះការងារតាមដានរកអ្នកជំងឺនិងទីកន្លែងប្រវត្តិដែលពួកគេធ្លាប់ទៅនិងជួបគឺជាកិច្ចការងារមួយដ៏ស្មុគ្រស្មាញនិងទាមទារឱ្យមានក្រុមការងារច្រើនដើម្បីប្រតិបត្តិការងារនេះ។ វាក៏កំពុងទាក់ទាញយកក្រុមសិស្សនិងនិស្សិតជាច្រើនម៉ឺននាក់មកហើយមកពីជុំវិញពិភពលោកដើម្បីចូលរួមការងារមួយនេះ។
៧. ជំនួយការផ្នែកវាយតម្លៃកម្ចី ៖ពួកគេធ្វើកិច្ចការងារស្ថិតនៅក្រោមការិយាល័យទទួលបន្ទុកកិច្ចការងារហិរញ្ញវត្ថុនិងស្ថិតនៅពីក្រោយមន្ត្រីជាន់ខ្ពស់ដែលមានសិទ្ធិក្នុងការផ្តល់ប្រាក់កម្ចី។ ពួកគេធ្វើកិច្ចការងារអនឡាញមួយចំនួន ដូចជាជួយត្រួតពិនិត្យនិងដាក់ពិន្ទុចំពោះពាក្យស្នើសុំខ្ចីប្រាក់ និងប្រវត្តិរបាយការណ៍របស់អតិថិជន ព្រមទាំងដោះស្រាយបញ្ហាឯកសារក្នុងពេលដំណើរការខ្ចីផងដែរ។
៨. ជំនួយការត្រួតពិនិត្យគុណភាពបច្ចេកទេស ៖ពួកគេមានកិច្ចការងារក្នុងការតេស្តនិងត្រួតពិនិត្យទៅលើផលិតផលបច្ចេកវិទ្យារបស់ក្រុមហ៊ុន កំណត់បញ្ហានិងស្វែងរកជំនួយដើម្បីជួសជុល និងដោះស្រាយឱ្យបានទាន់ពេលវេលា។
៩. អ្នកវិភាគគុណភាពបច្ចេកទេស ៖ជួយដល់កិច្ចការងាររបស់ការិយាល័យទទួលបន្ទុកការងារផ្នែកព័ត៌មានវិទ្យា និងផ្តល់ដំណោះស្រាយចំពោះបញ្ហាអតិថិជនរបស់ខ្លួន។
១០. អ្នកផលិតព្រឹត្តិការណ៍ ឬ Event Producer ៖ អ្នករៀបចំព្រឹត្តិការណ៍របស់ក្រុមហ៊ុនជាលក្ខណៈឌីជីថល ដូចជាការប្រជុំ ការប្រកាសផ្សព្វផ្សាយផលិតផលថ្មី ព្រមទាំងកិច្ចការងារមួយចំនួនទៀតដូចជាការរៀបចំពេលវេលាសម្រាប់អ្នកចូលរួម ព្រមទាំងវាលគ្មិនជាដើម៕

ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/03/2026
ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran ឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2026
សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...
អាហារូបករណ៍ ៥០កន្លែង ទៅសិក្សានៅប្រទេសចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2026
អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅសាលាជាតិផែនការ និងស្ថិតិ (NSPS)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/01/2024
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សានៅសាលាជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/06/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2026
សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រគ្រូបង្រៀន...
អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/08/2023
កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...
អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2026
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិតនៅទីក្រុងគុនមីង


































