សហការក្រុមល្អ ជំរុញយុវជនមកពីវិទ្យាល័យ ហ៊ុន សែន កំពង់ចាម បន្តទៅវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤

ក្រុមយុវជនដែលមានសមាជិក៥នាក់ មកពីវិទ្យាល័យហ៊ុន សែន កំពង់ចាម ខេត្តកំពង់ចាម បានបន្តទៅវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីជជែកចេញដោលយុវជនថ្នាក់ជាតិ ២០២៤។ លទ្ធផលល្អនេះ បានមកពីការខិតខំប្រឹងប្រែងរួមគ្នាក្នុងការនាំយកកិត្តិយសជូនខ្លួនឯង សាលារៀន និងខិតខំប្រឹងប្រែងទៅវគ្គបន្ត។

មុធី សុមន្តថៃ ជាបេក្ខជនម្នាក់ក្នុងចំណោម៥នាក់ មកពីវិទ្យាល័យហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី បានប្រាប់ឱ្យដឹងថា ការសហការជាក្រុម ជាកត្តាជំរុញឱ្យក្រុមទទួលបានភាពជោគជ័យ ធ្វើការចុះសម្រុងគ្នា គ្មានជម្លោះ និងការងារដំណើរការដោយរលូន ហើយប្រសិនបើមានជម្លោះជាមួយគ្នា នឹងមិនអាចឱ្យកិច្ចការដែលខំប្រឹងប្រែងជាមួយគ្នាដំណើរការទៅមុខបានឡើយ។ ដូច្នេះសមាជិកក្រុមត្រូវចេះជួយគ្នាទៅវិញទៅមក និងបំពេញបន្ថែមរាល់ចំណុចខ្វះខាតឱ្យគ្នាទៅវិញទៅមក។

លោក សុមន្តថៃ ជាបេក្ខជនមកពីវិទ្យាល័យស៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី

បេក្ខជនមកពីវិទ្យាល័យហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី បន្ថែមថា ក្រុមរបស់គេពិតជាមានអារម្មណ៍ថាសប្បាយចិត្តចំពោះលទ្ធផលមួយនេះ ដែលបានមកពីការខំប្រឹង ពេលខ្លះដាច់បាយ ដាច់ទឹកក៏មាន និងមានមោទកភាពចំពោះខ្លួនឯង ដែលអាចនាំកិត្តិយសដល់សាលារៀនក្នុងខេត្តកំពង់ចាម ព្រោះជាលើកទី១ ដែលមកដល់វគ្គនេះ។

សិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី រូបនេះ បញ្ជាក់ថា ចំណុចពិសេសរបស់ក្រុមដែលអាចឱ្យឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ គឺអំណះអំណាងរបស់ក្រុម និងភាពពិសេសរៀងៗខ្លួនរបស់សមាជិកក្រុម។ ក្នុងនោះ ការនិយាយលើកដាក់សម្លេងបានល្អ បច្ចេកទេសបកស្រាយបានល្អ ការគោរពពេលវេលា ការសួរឆ្លើយ មានសំណួរសួរទៅក្រុមផ្សេង និងអាចឆ្លើយតបសំណួរបានល្អ។

ជាមួយគ្នានេះ បេក្ខជន សុមន្តថៃ ក៏បានប្ដេជ្ញាចិត្តថា នឹងយកពានរង្វាន់ជជែកដេញដោលយុវជនថ្នាក់ជាតិ ជូនខេត្តកំពង់ចាមឱ្យបាន ព្រោះជាលើកដំបូងសម្រាប់ខេត្ត និងជាឱកាសដែលត្រូវខំប្រឹងជំនះ ទោះបីជាមិនធ្លាប់ទទួលបានជ័យលាភី២ ទៅ៣លើក ក៏ចាត់ទុកជាបទពិសោធន៍ ដែលធ្វើឱ្យយើងរឹងមាំជាងមុន មិនបាក់ទឹកចិត្ត និងត្រូវខិតខំឱ្យយកជ័យជំនះឱ្យបាននៅថ្ងៃមុខ។

កញ្ញា សាន មុន្នីរ័ត្ន ជាបេក្ខជនមកពី វិទ្យាល័យស៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី

កញ្ញា សាន មុន្នីរ័ត្ន ជាបេក្ខជនមួយ​រូបទៀតមកពី វិទ្យាល័យហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី លើកឡើងដែរថា សម្រាប់បញ្ហាប្រឈមក្នុងការប្រកួតវិញ គឺត្រូវជួបសម្ភាសន៍អ្នកជំនាញ សិក្សាស្រាវជ្រាវផ្ដោតលើប្រធានបទ ដោយមានពេលវេលាត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះសម្រាប់ត្រៀមក្នុងការប្រកួត។ ទន្ទឹមគ្នានេះ សមាជិកក្រុម ក៏មានបញ្ហាសុខភាព ដូចជា ផ្ដាសាយ ជាដើមដែលត្រូវការសម្រាកឱ្យបានច្រើន ។ កញ្ញា មុន្នីរ័ត្ន បន្តថា សម្រាប់កម្លាំងចិត្តរបស់ក្រុម គឺឆន្ទៈ និងគោលដៅ ធ្វើយ៉ាងណាឱ្យជាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្តទៅវគ្គផ្ដាច់ព្រ័ត្រឱ្យបាន។ សម្រាប់ការបន្តទៅវគ្គបន្ទាប់ គឺជាកិតិ្តយសសម្រាប់ខ្លួនឯង គ្រួសារ និងសាលារៀន។ ក្នុងនោះ សមាជិកក្រុមទាំងអស់ ដាក់គោលដៅមួយថា នឹងសម្រេចឱ្យបានលទ្ធផលល្អ ដោយទម្លាក់ចោលភាពអាត្មានិយម និងភាពខ្ជិលច្រអូស។

ខ្ញុំតែងតែរំពឹងទុកថា ប្រសិនបើក្រុមរបស់យើងធ្វើបានអស់ពីសមត្ថភាពនោះនឹងទទួលបានលទ្ធផលល្អ»។

កញ្ញា សាន មុន្នីរ័ត្ន ជាបេក្ខជនមកពី វិទ្យាល័យស៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី

កញ្ញា សាន មុន្នីរ័ត្ន និយាយថា រូបគេមានអារម្មណ៍រំភើប និងសប្បាយចិត្តនៅពេលដែលខ្លួនអាចសម្រេចគោលបំណងក្រុមក្នុងការឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤នេះ។ កញ្ញា សាន មុន្នីរ័ត្ន បន្តថា ការឈានមកដល់វគ្គនេះ បាននាំយកកិត្តិយសមួយសម្រាប់វិទ្យាល័យហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី ក្នុងការបណ្ដុះបណ្ដាលសិស្សចូលរួមកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ។

លោកគ្រូ ផាត ភឿក ជាគ្រូប្រឹក្សាអាជីព និងជាគ្រូដឹកនាំយុវជនចូលរួមប្រកួតជជែកដេញដោលថ្នាក់ខេត្ត នៃវិទ្យាល័យហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី មានប្រសាសន៍ថា សិស្សមួយក្រុមនេះ សុទ្ធតែជាសិស្សឆ្នើមប្រចាំសាលា និងសិស្សដែលពូកែក្នុងការសិក្សារៀនសូត្រ ស្រាវជ្រាវ ហើយដោយសារពួកគាត់មានលក្ខខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការជជែកដេញដោលយុវជនថ្នាក់ជាតិ សាលាក៏សម្រេចបញ្ជូនសិស្សទាំង៥រូបមកចូលរួមប្រកួត។

លោកគ្រូ ផាត ភឿក គ្រូដឹកនាំយុវជនចូលរួមប្រកួតជជែកដេញដោលថ្នាក់ខេត្ត នៃវិទ្យាល័យស៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី

គ្រូដឹកនាំយុវជនចូលរួមប្រកួតជជែកដេញដោល រូបនេះ បញ្ជាក់បន្ថែមថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិនេះ ត្រូវការយុវជនដែលមានទាំងសមត្ថភាពក្នុងការស្រាវជ្រាវ មានថ្វីមាត់ និងភាពក្លាហានក្នុងការនិយាយជាសាធារណៈទៅលើបញ្ហាសង្គម និងចូលរួមដោះស្រាយបញ្ហាសង្គមដោយវិជ្ជមាន ។

លោកគ្រូ ផាត ភឿក បន្ថែមថា លោកពិតជាមានមោទភាព និងសប្បាយចិត្តចំពោះលទ្ធផលមួយនេះ ព្រោះជាគោលដៅដែលសាលាចង់សម្រេចឱ្យបានក្នុងការបញ្ជូនសិស្សមកប្រកួតក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ដល់ទៅ៣ដង ចាប់តាំងពីឆ្នាំ២០២២មក ដែលអាចធ្វើបានត្រឹមវគ្គជម្រុះជុំទី៣។ ដោយឡែកឆ្នាំ២០២៤នេះ ជាលទ្ធផលថ្មីមួយទៀតសម្រាប់ប្អូនៗដែលអាចឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ គឺជាមោទនភាពសម្រាប់ខ្លួនឯង និងសាលារៀនផ្ទាល់។

បើតាម លោកគ្រូ ផាត ភឿក ទឹកចិត្តជាគ្រូបង្រៀន គ្មានអ្វីក្រៅពីចង់ឃើញកូនសិស្សបានល្អ និងក្លាយជាបុគ្គលម្នាក់មានសមត្ថភាពពេញលេញ ពូកែ មានសីលធម៌ក្នុងការរស់នៅល្អ និងចង់ឃើញសិស្សសម្រេចជោគជ័យទៅថ្ងៃខាងមុខ ពិសេស លោករំពឹងថា សិស្សរបស់ខ្លួននឹងជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតខាងមុខនេះ។ លោកគ្រូ ផាត ភឿក បន្តថា រូបលោកបានខិតខំអស់ពីសមត្ថភាពហើយដើម្បីជួយសិស្សឱ្យសម្រេចបានលទ្ធផលល្អ ហើយលោកមិនចង់បានអ្វីតបស្នងនោះឡើយឱ្យតែសិស្សអាចសម្រេចគោលបំណងរបស់ខ្លួននាពេលខាងមុខ។

គួរជម្រាបជូនថា ការ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជន​ថ្នាក់ជាតិ​រដូវកាលទី៥ ឆ្នាំ​២០២៤ ​នឹងប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២៤ ខាងមុខ ដោយ​បេក្ខជន​មក​ពីវិទ្យាល័យ​ហ៊ុនសែនកំពង់ចាមសាលារៀនជំនាន់ថ្មី នឹងប្រកួតគ្នាបកស្រាយប្រធានបទជាមួយក្រុមបេក្ខជន​មក​ពីសាលាប៊ែលធីអន្តរជាតិ ក្រោមប្រធានបទ «ការបង្កើនសាលារៀនគំរូ គឺជាមាគ៌ាអាទិភាពក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា»៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។