កំដៅខ្លាំងពេក នឹងកាត់បន្ថយប្រសិទ្ធភាពរបស់បន្ទះសូឡាក្នុង​ការ​ស្រូបថាមពល​ព្រះអាទិត្យ

បរទេស ៖ ជាទូទៅ​យើង​ប្រាកដ​ជា​ដឹងហើយថា បន្ទះ​សូឡា​ត្រូវ​ការស្រូប​នូវ​ពន្លឺព្រះអាទិត្យ​ដើម្បី​បង្កើតជា​ថាមពល​អគ្គិសនី ដូច្នេះទីតាំង​ដែល​ត្រូវ​ដាក់បន្ទះ​សូឡា​ក៏​តម្រូវ​ឱ្យ​អាច​ទទួល​បាន​ពន្លឺ​ព្រះអាទិត្យ​គ្រប់គ្រាន់ ចុះបើ​កម្តៅ​នៃពន្លឺព្រះអាទិត្យ​ខ្លាំង តើ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ស្រូប​ពន្លឺរបស់បន្ទះ​សូឡា​ដែរ ឬទេ?

យោងទៅតាម Weforum បានបង្ហាញថា ​សីតុណ្ហភាពក្តៅអាចកាត់បន្ថយប្រសិទ្ធភាព នៃបន្ទះ​សូឡាស្រូប​ពន្លឺព្រះអាទិត្យ ​១០%​ ទៅ​ ២៥%។ ជាទូទៅ បន្ទះសូឡាត្រូវបានធ្វើតេស្តនៅសីតុណ្ហភាព ២៥ អង្សាសេ​ហើយជាទូទៅ​មានសីតុណ្ហភាពចន្លោះពី ១៥ អង្សាសេ ដល់ ៣៥ អង្សាសេ។ ប៉ុន្តែតាមប្រភពមកពី EnergySage បាននិយាយថា បន្ទះស្រូបពន្លឺព្រះអាទិត្យអាចឡើងកំដៅរហូតដល់ ៦៥ អង្សាសេ។

ទោះជាយ៉ាងណាក៏ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យអាចនឹងមានបញ្ហា ប្រសិនបើអាកាសធាតុក្តៅខ្លាំង ដែលផលប៉ះពាល់នៃកំដៅនៅលើបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ​​ គឺទាក់ទងនឹងច្បាប់នៃទែរម៉ូឌីណាមិក – វិទ្យាសាស្រ្ត នៃកំដៅ ​និង​របៀបដែលវាមានឥទ្ធិពលដល់វត្ថុ។ នៅពេលដែលសីតុណ្ហភាពកើនឡើង អេឡិចត្រុងទាំងនេះអាចលោតជុំវិញខ្លាំងពេក ហើយវានឹងកាត់បន្ថយវ៉ុល ឬបរិមាណអគ្គិសនីដែលបានបង្កើត។ កំដៅខ្លាំងពេកនឹងកាត់បន្ថយប្រសិទ្ធភាពនៃបន្ទះស្រូបពន្លឺព្រះអាទិត្យ​ប្រមាណជា ០.៥ ភាគរយ​នៅរាល់ពេលដែលសីតុណ្ហភាព​កើនឡើង។

ដូច្នេះ ប្រសិន​បើ​លោកអ្នក​តម្លើង​បន្ទះសូឡា​នៅលើ​ដំបូល គួរ​តែ​ពិចារណាក្នុង​ការ​ទុក​ចន្លោះ​​ដើម្បីភាពត្រជាក់ ឧទាហរណ៍ ការដាក់ ឬ តម្លើងបន្ទះស្រូបពន្លឺព្រះអាទិត្យ គួរ​តែ​មានគម្លាត ២​ ឬ ៣ អ៊ីញពីដំបូល ដែល​វា​អាច​ធ្វើឱ្យបន្ទះសូឡាអាចស្រូបភាពត្រជាក់បាន ហើយការប្រើប្រាស់បន្ទះស្រូបពន្លឺព្រះអាទិត្យ ក៏​គួរ​ជ្រើសរើស​ពណ៌ស្រាល ដែល​វា​ក៏អាចកាត់បន្ថយបរិមាណកំដៅផងដែរ។

សូម​បញ្ជាក់ដែរថា ​បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យមិនមែនជាប្រព័ន្ធថាមពលតែមួយគត់​ដែលរងផលប៉ះពាល់ ដោយសីតុណ្ហភាពខ្ពស់នោះទេ រោងចក្រថាមពលនុយក្លេអ៊ែរ និង ​ប្រភេទរុក្ខជាតិដែលត្រូវការកម្ដៅផ្សេងទៀត ក៏អាចរងផលប៉ះពាល់ផងដែរ។ នៅប្រទេសបារាំង រលកកំដៅបានកាត់ផ្តាច់ចរន្តអគ្គិសនីពីរោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរ ហើយក៏បានធ្វើឱ្យឡើងកម្តៅ ទន្លេ Rhône ក្បែរនោះ ដែលធ្លាប់ធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរត្រជាក់។

យ៉ាងណាក៏ដោយ ឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យកំពុងអភិវឌ្ឍនវានុវត្តន៍បច្ចេកវិជ្ជារបស់ខ្លួន ដោយ​ធ្វើ​យ៉ាងណាជួយឱ្យបន្ទះស្រូបពន្លឺព្រះអាទិត្យអាចដំណើរការបានក្នុងស្ថានភាពលំបាកបំផុត ហើយអ្នកស្រាវជ្រាវថែមទាំងកំពុងស្វែងយល់បន្ថែមទៀត ពីរបៀបដែលបន្ទះសូឡាអាចដំណើរការនៅពេលយប់ទៀតផង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។