បច្ចេកវិទ្យា៖ អ្នកជំនាញស្រាវជ្រាវបច្ចេកវិទ្យាកំពុងរំពឹងថា វត្តមានបញ្ញាសុប្បនិម្មិត (Artificial Intelligence) នឹងអាចជួយកាត់បន្ថយអត្រាគ្រោះនៅលើផ្លូវក្នុងទីក្រុង ខណៈតួលេខសកលស្តីពីចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានរហូតទៅដល់ ១.៣៥លាននាក់ជារៀងរាល់ឆ្នាំ។ អ្នកជំនាញបច្ចេកវិទ្យាបានបង្ហាញថា ទិន្នន័យទទួលបានពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នឹងផលិតជាព័ត៌មានយ៉ាងសកម្មនៅក្នុងដំណើរការផ្តល់ព័ត៌មានទៅកាន់សាធារណជន។
ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមនៅប្រទេសអេស្បាញ បានដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសុប្បនិម្មិតទៅក្នុងកិច្ចការងារស្រាវជ្រាវរបស់ពួកគេ។ តាមរយៈការទាញយកគំរូគ្រោះថ្នាក់លើផ្លូវចរាចរណ៍ ពួកគេជឿជាក់ថា ទិន្នន័យដែលប្រមូលបាននឹងក្លាយជាយន្តការដោះស្រាយបញ្ហា និងរៀបចំផែនការកាត់បន្ថយអត្រាគ្រោះថ្នាក់បានកាន់តែប្រសើរ។
ទន្ទឹមគ្នានេះ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Universitat Oberta de Catalunya (UOC) បានបញ្ជាក់ថា វីដេអូរាប់សិបម៉ោងនិងរូបភាពរាប់ពានសន្លឹកដែលពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងទីក្រុងធំៗ ចំនួនពីររបស់ប្រទេសអេស្បាញ ត្រូវបានទាញយកមកគ្រប់គ្រងតាមរយៈបច្ចេកវិទ្យាបំពាក់ដោយបញ្ញាសុប្បនិម្មិត។ ជាលទ្ធផលទិន្នន័យទាំងអស់ដែលបញ្ញាសុប្បនិម្មិតប្រមូលបាន នឹងផលិតចេញជាព័ត៌មានផ្សព្វផ្សាយអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ទៅកាន់សាធារណជនបានលឿនរហ័ស។
ទិន្នន័យដែលបញ្ញាសុប្បនិម្មិតប្រមូលបាន រកឃើញថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងដោយការធ្វេសប្រហែស កង្វះខាតឧបករណ៍មួយចំនួននៅតាមទីសាធារណៈ ដូចជាស្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ជាដើម។ អ្នកជំនាញជឿជាក់ថា ប្រទេសជាច្រើននឹងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃអនាគត។ គួរបញ្ជាក់ថា បើតាមការសិក្សារបស់អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា ពាក់កណ្តាលនៃចំនួនអ្នកបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងនាបច្ចុប្បន្ន ភាគច្រើនជាក្រុមមនុស្សដែលងាយរងគ្រោះ ដូចជា អ្នកថ្មើជើង ក្រុមអ្នកជិះកង់ និងជិះម៉ូតូ៕
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
បន្ថែមពីលើសាខាដែលមានស្រាប់នៅក្នុងតំបន់ចំការដូង និងតំបន់ស្ទឹងមានជ័យ សម្រាប់ឆ្នាំសិក្សាថ្មីនេះ សាលារៀន ណត្សឡាញន៍ នឹងពង្រីកខ្លួនថែមមួយសាខាទៀត ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
យុវជនកម្ពុជាចំនួន ២៨រូប បានក្លាយជាអ្នកស្រាវជ្រាវ និងអ្នកវិភាគគោលនយោបាយជំនាន់ថ្មី បន្ទាប់ពីបញ្ចប់វគ្គសិក្សា Inclusive Policy Fellowship 2025 ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងពង្រឹង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងកិច្ចការនារី កាលពីពេលថ្មីៗនេះ បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយនៅសហគមន៍ ស្តីពីទំនាក់ទំនងអន្តរជំនាន់ «យេនឌ័រ សុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិ» ដើម្បីបង្កើនការយល់ដឹងដល់ក្មេងស្រី យុវជន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សាលាហេបភីច័ន្ទតារា (Happy Chandara School) បានរៀបចំទិវា «ស្អាត និងបៃតង» នៅបរិវេណសាលា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ មិថុនា ចុងសប្តាហ៍កន្លងទៅនេះ ដើម្បីលើកកម្ពស់ការយល់ដឹង,,,
ចំណេះជីវិត, ព្រឹត្តិការណ៍
បច្ចុប្បន្ននេះ ផ្លែប៊ឺ បានក្លាយជាផ្លែឈើដ៏ពេញនិយមមួយរបស់ប្រជាជនកម្ពុជា ជាពិសេសក្នុងចំណោមអ្នកស្រឡាញ់សុខភាព និងយុវវ័យ។ ខុសពីផ្លែឈើទូទៅដែលមានជាតិស្ករខ្ពស់ ផ្លែប៊ឺសំបូរទៅដោយខ្លាញ់ល្អ ជាតិសរសៃ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងពិធីសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យ (៧ មិថុនា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្ត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការវិនិយោគលើការអប់រំសុវត្ថិភាពចរាចរណ៍ គឺជាការវិនិយោគសម្រាប់អនាគត ខណៈក្រសួងអប់រំ និងសមាគមអន្តរជាតិវិទ្យាសាស្ត្រ..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបង្ហាញក្តីរំពឹងថា ការដាក់ឱ្យប្រើប្រាស់កម្មវិធីអប់រំបច្ចេកវិទ្យា និងការគិតបែបកុំព្យូទ័រនៅតាមសាលារៀន នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការ…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
ការស្រាវជ្រាវថ្មីមួយបានព្រមានថា ការប្រើប្រាស់អេក្រង់ច្រើនពេកក្នុងវ័យកុមារភាព អាចបង្កផលប៉ះពាល់យូរអង្វែងដល់ការអភិវឌ្ឍខួរក្បាល និងបុគ្គលិកលក្ខណៈរបស់កុមារ ដែលក្នុងករណីខ្លះអាចពិបាកកែប្រែវិញនៅពេលក្រោយ។