រដ្ឋមន្រ្តីក្រសួងអប់រំលើកទឹកចិត្តឱ្យយុវជន​កម្ពុជាត្រូវ​ខំប្រឹងរៀន និងពង្រឹងសមត្ថភាពជាប្រចាំ

ភ្នំពេញ – ថ្លែង​ទៅ​កាន់ក្រុមនិស្សិត​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុង​ពិធីសម្ពោធ​សៀវភៅ “ឈ្វេងយល់អំពីអាស៊ាន តួនាទីច្បាប់ និងវិស័យអប់រំ​ក្នុង​សមាហរណកម្មអាស៊ាន” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុវជន​ជាអ្នក​បន្ត​វេន​ត្រូវ​តែខំប្រឹងរៀន និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជាប្រចាំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ​​ មានប្រសាសន៍​បញ្ជាក់ថា អង្គភាពសាលារៀនគ្រាន់តែ​ផ្តល់មូលដ្ឋាន​គ្រឹះប៉ុណ្ណោះ ប៉ុន្តែ​មិន​ផ្តល់ជំនាញជាក់ស្តែងទេ ចំណែកការងារជាក់ស្តែង​ទាមទារ​ឱ្យ​យុវជន​ត្រូវរៀនសូត្រជាប្រចាំ អភិវឌ្ឍចំណេះដឹងជាប្រចាំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ៖

“គេអត់ខ្វល់ទេថា អ្នក​ឯងបណ្ឌិត ឬមិនបណ្ឌិត សញ្ញាបត្រមកពីណា គេសួរអ្នក​ឯងថា ចេះអត់? ទីផ្សារ​ការងារគឺមានប៉ុណ្ណឹង ឬមួយ​ការងារនេះអ្នកឯងធ្វើបានអត់? គេមិនខ្វល់ទេ ដូច្នេះបើយើងអត់រៀនសូត្រជាប្រចាំ អត់អភិវឌ្ឍចំណេះដឹងជាប្រចាំ ចំណេះដឹងទៅលឿន អញ្ចឹងមិនអាចរត់ទាន់គេបានទេ”

ឯកឧត្តមរដ្ឋមន្រ្តី​ក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា ពេលដែលយុវជន​មានចំណេះជំនាញពិតប្រាកដ នោះកន្លែងការងារនឹងទទួលស្គាល់គ្រប់ទីកន្លែង​។​ ទន្ទឹមគ្នានេះ ​យុវជនទាំងអស់​ដែលបញ្ចប់ការសិក្សា​ពីសាកលវិទ្យាល័យ ត្រូវតែបន្តពង្រឹងសមត្ថភាព​ តាមរយៈ​ការ​រៀន​ពី​ការងារ​នៅ​ក្នុ​ងអង្គភាព​ដែលខ្លួន​ទៅ​បម្រើការ ដែលវាជាការ​អនុវត្ត​ជំនាញ​ជាក់ស្តែង។​

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់ថា​ ៖​​

“ដើម្បី​ឱ្យ​គេ​ទទួលស្គាល់ គេអត់ទទួលស្គាល់សញ្ញាបត្រទេ គេទទួលស្គាល់យើងចេះអី​ ! យើងជាក់ស្តែងជាបំណិន ហើយ​ត្រូវ​អភិវឌ្ឍរហូត មិន​មែនបានសញ្ញាបត្រហើយ​ដាក់លើហឹងអុជធូបទេ គឺត្រូវតែខំប្រឹងរហូត”

គួរ​បញ្ជាក់ថា ចាប់ពីឆ្នាំ​២០១៥ ប្រទេសក្នុងតំបន់អាស៊ាន​បាន​សម្រេច​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ដោយ​មាន​គោលដៅ​បង្កើតទីផ្សារ​តែមួយ និង​មូលដ្ឋានផលិតកម្ម ក្នុង​នោះ​ក៏​ផ្តោត​សំខាន់ផ្តោតលើ​លំហូរ​​កម្លាំង​ពលកម្ម​ដែលមានជំនាញដោយសេរី និង​លើក​កម្ពស់សេរីភាវូបនីយកម្ម វិនិយោគ និង​សមាហរណកម្មហិរញ្ញវត្ថុ។ បើតាម​ប្រសាសន៍​របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចនេះ គឺទាមទារឱ្យ​ប្រទេស​នីមួយៗមាននូវ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព ហើយ​ថា ប្រសិនបើ​គ្មានធនធាន​មនុស្ស​ដែលមានសមត្ថភាពទេ នោះនឹង​មិន​អាច​ទៅប្រណាំប្រជែង​ជាមួយ​គេ​បានទេ ដូច្នេះ​ប្រទេស​ដែលមានការ​អភិវឌ្ឍន៍ខ្ពស់ គឺជា​ប្រទេស​ដែលមាន​ធនធាន​មនុស្ស​អភិវឌ្ឍ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...