អ្នកនាំពាក្យ ៖ លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ បង្ហាញពីការខិតខំប្រឹងប្រែងរបស់បេក្ខជន

ភ្នំពេញ – យោង​តាម​លទ្ធផល​ដែល​បង្ហាញ​ដោយ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា នៅ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ដែលប្រព្រឹត្ត​ទៅ​កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅថ្មីៗនេះ មានបេក្ខជន​ជាប់សរុបចំនួនជាង ៧ម៉ឺននាក់ ដែលស្មើនឹង ​៦៥,៦៥ភាគរយ ខណៈ​ដែលបេក្ខជនជាប់និទ្ទេស A មានរហូត​ដល់ ១៧៥៣នាក់ ធៀបនឹងបេក្ខជនជាប់និទ្ទេស A កាលពីឆ្នាំ​២០១៩ មានចំនួនត្រឹមតែ ៤៤៣នាក់។

ចំពោះលទ្ធផល​ដ៏​ល្អប្រសើរនេះ បើតាម​ការ​បញ្ជាក់​របស់ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា លទ្ធផលនេះបង្ហាញ​ពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនប្រឡងមុននិងក្នុងបរិបទកូវីដ-១៩ ​។ ស្របគ្នានេះ សិស្សទទួលបានការជួយជ្រោមជ្រែងពីសំណាក់មាតាបិតា លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ និងគ្រប់ភាគីពាក់ព័ន្ធ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តបទបញ្ញត្តិប្រឡង និងវិធានការសុវត្ថិភាពសុខភាពនៅគ្រប់ដំណាក់កាលប្រឡង ។

គួរ​បញ្ជាក់ដែរថា ក្រៅពីចំនួនសិស្សជាប់និទ្ទេស A មានចំនួនកើនឡើងជាងឆ្នាំ​ ២០១៩ សម្រាប់និទ្ទេសផ្សេងៗទៀត ក៏​មានការ​កើនឡើងដែរ ដោយឆ្នាំនេះ និទ្ទេស B​​ មានចំនួន ៥ ២១៥នាក់ ខណៈឆ្នាំ​២០១៩ មានត្រឹមចំនួន ២ ៤៣០នាក់, និទ្ទេស C មានចំនួន ១១ ៦៣៤នាក់ ខណៈឆ្នាំ២០១៩ មានចំនួន ៥ ៨៤៧នាក់, និទ្ទេស D មានចំនួន ២៣ ៤៩៩នាក់ ខណៈឆ្នាំ២០១៩ មានចំនួន ១៤ ១០០នាក់ និងនិទ្ទេស E មាន​ចំនួន ២៩ ៩១៥នាក់ ខណៈឆ្នាំ២០១៩ មានចំនួន ៥៦ ២៣២នាក់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...