ភាព សុភ័ក ៖ ៤ចំណុច ក្នុងការជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យឱ្យត្រឹមត្រូវ

ភ្នំពេញ – ក្រោយលទ្ធផល​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានប្រកាស មាន​សិស្សានុសិស្សមួយចំនួនធំដែល​បានប្រឡងជាប់ ប្រហែលជា​កំពុងតែ​ពិបាក​សម្រេច​ចិត្ត និង​បារម្ភថា តើខ្លួន​ត្រូវ​ជ្រើសរើស​ជំនាញអ្វីដើម្បីរៀន​នៅថ្នាក់ឧត្តមសិក្សា ? ចំពោះក្តីបារម្ភនេះ លោក ភាព សុភ័ក បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំទី៣ ផ្នែកអក្សរ​សាស្រ្ត​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​កម្ពុជា និង​កំពុងសិក្សា​ជំនាញ​ពាណិជ្ជកម្ម​នៅ​វិទ្យាស្ថាន​ស៊ីអ៊ីអូ បានផ្តល់ដំបូន្មាន​ថា សិស្សានុសិស្ស​គួរ​តែ​ចាប់យកជំនាញតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និង​ពេលអនាគត។

ដើម្បីសម្រេចចិត្តជ្រើសរើសជំនាញ​សិក្សា​ឱ្យបានត្រឹមត្រូវ បើតាម​បទពិសោធន៍របស់លោក ភាព សុភ័ក សិស្សានុសិស្សគួរតែ​គិត​ទៅ​លើ ៤ចំណុច ​រួមមាន៖

ទី១. តើអ្នកចង់ក្លាយជាអ្វី? ត្រូវជ្រើសរើសជំនាញដែលជាក្តីស្រមៃរបស់ខ្លួនមានតាំងពីតូច ឬជាការរំពឹងទុកកាលនៅវិទ្យាល័យ។ សិស្សានុសិស្សមិនគួរចាំរៀនដល់មហាវិទ្យាល័យទើបគិត ឬចាំចប់ឆ្នាំទី១ចាំរើសជំនាញនោះឡើយ ព្រោះអាចនាំឱ្យអ្នកសម្រេចចិត្តខុសដោយចេះតែរើសមុខជំនាញឱ្យតែបាន ឬជ្រើសរើសតាមមិត្តភក្តិដែលជាជំនាញមិនសក្ដិសមនឹងអ្នក ឬជាអ្វីដែលអ្នកចង់បាន។ ការធ្វើបែបនេះ លទ្ធផលដែលទទួលបានវិញនោះមានភាគរយតិចណាស់ដែលជាផលវិជ្ជមាន ។

ទី២. តើអ្នកចូលចិត្តជំនាញអ្វី? ការសិក្សានៅមហាវិទ្យាល័យ មិនមែនត្រឹមតែទៅរៀនឱ្យបានគ្រប់តែរយៈពេលបួនឆ្នាំដើម្បីបានសញ្ញាប័ត្រនោះទេ តែវាក៏​ត្រូវផ្សារភ្ជាប់ជាមួយចំណូលចិត្តរបស់យើងផងដែរ ។ ការជ្រើសរើសនូវមុខជំនាញដែលយើងស្រឡាញ់ជារឿងសំខាន់ ព្រោះវាជាផ្នែកមួយនៃកម្លាំងចិត្តដែលរុញឱ្យយើងក្រោកពីព្រលឹមទៅសាលា ហើយ​ចំណាយពេលវេលាសិក្សាបន្ថែម ទោះបីត្រូវបន្តធ្វើកិច្ចការដល់យប់ជ្រៅក៏ដោយ។

៣. រៀនជំនាញណាដែលពូកែស្រាប់៖ សិស្សានុសិស្ស អាចធ្វើការប្រៀបធៀបលទ្ធផលកាលពីរៀននៅវិទ្យាល័យថា តើមុខវិជ្ជាអ្វីដែលខ្លួនចូលចិត្ត ឬរៀនពូកែជាងមុខវិជ្ជាដទៃទៀត? ប្រសិនបើ គិតថាមុខវិជ្ជាដែលបានរៀននៅវិទ្យាល័យសុទ្ធតែមានភាពប្រហាក់ប្រហែលគ្នា ពិបាករកមុខវិជ្ជាណាមួយដែលលេចធ្លោឃើញ  អ្នកអាចងាកមកមើលពីអ្វីដែលអ្នកមានទេពកោសល្យជំនួសវិញក៏បាន។  ជាឧទាហរណ៍ បើយើងពូកែខាងភាសា ពូកែនិយាយ មានសមត្ថភាពដោះស្រាយបញ្ហាឱ្យអ្នកនៅជុំវិញខ្លួន នោះយើងអាចសម្លឹងមើលទៅលើជំនាញមួយចំនួនដូចជា មេធាវី អ្នកគ្រប់គ្រង គ្រូភាសា ឬផ្នែកទេសចរជាដើម។

៤. ទុកជំនាញមិនសូវសំខាន់ចោល៖ ចំពោះមុខ ជំនាញណាដែលមិនសូវសំខាន់ ឬមិនសូវមានទីផ្សារ យើងគួរលុបវាចោល ដោយជ្រើសយកតែជំនាញណាដែលត្រូវនឹងស្ថានភាពទីផ្សារការងារនៅក្នុងស្រុក ។ សិស្សានុសិស្សទាំងអស់គ្នាត្រូវដឹងថា មនុស្សម្នាក់បើធ្វើរឿងច្រើនយ៉ាងក្នុងពេលតែមួយ លទ្ធផលដែលទទួលបានមិនសូវជាល្អប៉ុន្មានទេ ហើយកាលដែលយើងចេះដប់ក៏មិនប្រាកដថាល្អដូចប្រសព្វមួយដែរ។ ដូចនេះ បើសិនជាអាច គប្បីចាប់យកអ្វីដែលសំខាន់ ឬចាំបាច់ឱ្យបានជាមុនសិន ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....