មន្រ្តី ៖ ការ​បិទ​ UV លើកញ្ចក់រថយន្ត​ការ​ពារកំដៅថ្ងៃ ត្រូវ​បិទ​ក្នុង​កម្រិត​មួយ​ដែល​អាច​មើលឃើញខាងក្នុង​​​

កន្លងមក​គេតែង​ឃើញ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ឃាត់​រថយន្ត​ដែល​មាន​បិទ​ស្ទីកឃ័រ​ពណ៌ខ្មៅ​នៅ​លើ​កញ្ចក់ ដោយ​បាន​ប្រើវិធានការ​បក​ចេញ និង​ផាកពិន័យថែមទៀត ។ ការ​ណ៍​នេះ ក៏​ធ្វើ​ឱ្យ​មានចម្ងល់​ពី​ប្រជាពលរដ្ឋ​ផងដែរថា តើគេ​ត្រូវ​បិទស្ទីកឃ័រ ឬក៏ UV ការពារកំដៅថ្ងៃកម្រិតណា ទើប​មិនខុសច្បាប់?

ឆ្លើយតបនឹងសំណួរនេះ លោក ព្រហ្ម វណ្ណថា ប្រធាននាយកដ្ឋាន​សុវត្ថិភាពចរាចរណ៍​ផ្លូវ​គោក បាន​មានប្រសាសន៍ថា បើយោង​តាម​អនុក្រឹត្យលេខ ៨០.អនក្របក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១០ ស្តីពីការប្រើប្រាស់រថយន្តដែលបិទកញ្ចក់ ឬបាំងកញ្ចក់ ត្រង់មាត្រា៥ កឋាខណ្ឌទី១ បាន​ចែងថា ហាមបិទបន្ទះផ្លាស្ទីកជ័រ ដែល​នាំឱ្យ​មើលពីខាងក្រៅ ទៅក្នុងរថយន្តមិនឃើញទៅលើកញ្ចក់រថយន្តដែលធ្វើចរាចរណ៍​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ទាក់ទង​នឹង​ការ​បិទកញ្ចក់ UV ការពារកំដៅថ្ងៃនេះ លោកផ្តល់ដំបូន្មានថា ម្ចាស់រថយន្ត​ត្រូវ​បិទ​កញ្ចក់ UV ក្នុងកម្រិតធ្វើ​យ៉ាងម៉េច ឱ្យ​មើលពីខាងក្រៅ​ទៅក្នុង​រថយន្ត​ឃើញ​ច្បាស់ នោះ​គឺមិនខុសច្បាប់នោះទេ។

សូម​បញ្ជាក់ថា អនុក្រឹត្យ​ស្តីពីការប្រើប្រាស់​រថយន្ត​ដែលបិទ ឬបាំងកញ្ចក់ ធ្វើ​ឡើងដើម្បី​ង្ការ ទប់ស្កាត់​បទល្មើស​ដែល​បង្ក​ឡើង​ដោយ​ជនល្មើស​ប្រើប្រាស់​រថយន្ត​បិទ​កញ្ចក់ពណ៌ ឬ​ដាក់របាំង វាំងនន ដែលមើលពីក្រៅ​ទៅ​ក្នុង​មិន​ឃើញ ដើម្បីថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់ស្ថាប័ន និង​មន្រ្តីមានសមត្ថកិច្ច​ក្នុង​ការ​បំពេញ​ភារកិច្ចត្រួតពិនិត្យ។

តាមមាត្រា៧ នៃអនុក្រឹត្យ​នេះ ជនណាប្រើប្រាស់​រថយន្ត​កញ្ចក់ពណ៌ ឬ​ដាក់របាំង វាំងននបាំងកញ្ចក់​ដែលមើល​ពីក្រៅ​ទៅ​ក្នុង​មិន​ឃើញ ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ នឹង​ត្រូវ​ពិន័យ​អន្តរការណ៍​ជាប្រាក់ចំនួន ៥ម៉ឺនរៀល ហើយ​ករណី​មិន​បានបង់​ប្រាក់ពិន័យ​ភ្លាម នឹង​ត្រូវ​ពិន័យ​បន្ថែម​ចំនួន១ម៉ឺនរៀល ក្នុងមួយថ្ងៃ​លើ​ប្រាក់ពិន័យ​មូលដ្ឋាន។ ហើយ​ករណី​មិន​បង់ប្រាក់ពិន័យ​លើស​ពី ៣០ថ្ងៃ ត្រូវ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។

ដោយ​ឡែក​ជនណា​នាំ​ចូលរថយន្ត​កញ្ចក់ពណ៌មើលពីក្រៅ​ទៅក្នុង​មិន​ឃើញ ផ្ទុយ​នឹង​បទប្បញ្ញត្តិ នៃអនុក្រឹត្យ​នេះ ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់ចំនួន ២លានរៀល ហើយ​ត្រូវ​ធ្វើការកែតម្រូវ​ស្រប​តាម​បទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។ ក្នុង​ករណីមិនបានបង់ប្រាក់ពិន័យ​ភ្លាម ត្រូវ​ពិន័យបន្ថែម​ចំនួន២ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ លើប្រាក់ពិន័យ​មូលដ្ឋាន ហើយ​បើ​មិន​បង់​ប្រាក់ពិន័យ​លើសពី៣០ថ្ងៃ នឹង​ត្រូវ​បញ្ជូន​សំណុំ​រឿង​ទៅតុលាការ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...