អូរជុំក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលដំបូងគេបង្អស់ក្នុងខេត្តរតនគិរី

ភ្នំពេញ – ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសថា ស្រុកអូរជុំ ក្លាយជាស្រុក​បញ្ឈប់​ការ​បន្ទោបង់​ពាសវាលពាសកាលដំបូងគេ​នៅ​ក្នុង​ខេត្ត​រតនគិរី និង​ទីមួយ​នៅ​ភាគឦសាននៃ​ប្រទេស​កម្ពុជា ។ ការ​ប្រកាស​នេះ បានធ្វើ​ឡើង​នៅ​ក្នុង​ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១២ លើប្រធានបទ «គុណតម្លៃនៃការអនុវត្តអនាម័យ និងការសំអាត» កាលពីថ្ងៃទី០១ ខែធ្នូ កន្លងទៅ ដោយមានការចូលរួមពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី អង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូអភិវឌ្ឍន៍។

លោក ធូ ឃឿ អភិបាលស្រុកអូរជុំ ខេត្តរតនគិរី មានប្រសាសន៍ថា មុនស្រុកអូរជុំក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ស្រុកបានរៀបចំផែនការស្រុក និងឃុំដោយដាក់ទិសដៅការងារចំពោះវិស័យទឹកស្អាត និងអនាម័យប្រចាំឆ្នាំ និងធ្វើរបាយការណ៍បច្ចុប្បន្នភាព ។ ទន្ទឹមគ្នានេះ ស្រុកបានបញ្ជ្រាបរបៀបវារៈក្នុងកិច្ចប្រជុំបញ្ជាការឯកភាព ឃុំនីមួយៗ ដោយ​ត្រូវរាយការណ៍ពីស្ថានភាពទឹកស្អាត និងអនាម័យនៅដែនសមត្ថកិច្ចរបស់ខ្លួន និងបញ្ចូលវិស័យទឹកស្អាត និងអនាម័យផែនការវិនិយោគរបស់ឃុំ ។

អភិបាលស្រុកអូរជុំ បានបញ្ជាក់បន្ថែមថា ស្រុកក៏​បាន​ចាត់តាំងមន្ត្រីសាលាស្រុកម្នាក់ទទួលបន្ទុកការងារទឹកស្អាត និងអនាម័យដើម្បីមានភាពច្បាស់លាស់ក្នុងការទទួលខុសត្រូវ និងសម្របស្រួលជាមួយអ្នកពាក់ព័ន្ធ និងធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាព ។ លើសពីនេះស្រុកបានគិតគូររិៈរកមធ្យោបាយគ្រប់គ្រងកាកសំណល់ប្លាស្ទិក ដើម្បីរក្សាភូមិដ្ឋានមិនមានសំរាមតាមគ្រួសារ ឬទីសាធារណៈ ។

ក្នុងនាមជាតំណាងនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូអភិវឌ្ឍន៍ លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បាន​ចូលរួមអបអរសាទរដល់អាជ្ញាធរមូលដ្ឋានក្នុងស្រុកអូរជុំ និងខេត្តរតនគិរី ដែលបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបានជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។

លោក យី គីមថាន បន្ថែមទៀតថា ទឹកស្អាត និងអនាម័យ គឺជាកម្មវិធីស្នូលមួយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលមានប្រជាជនប្រមាណ ១,៥ លាននាក់រស់នៅក្នុងខេត្តចំនួន១៣ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ។ ក្នុងនោះ កុមារប្រមាណ ៥សែននាក់ ជាពិសេសកុមារី ២សែនប្រាំមួយម៉ឺននាក់ ដែលរស់នៅក្នុងសហគមន៍ ឥឡូវនេះកំពុងរស់នៅប្រកបដោយសុខភាពល្អនៅក្នុងបរិស្ថានស្អាត។

ក្នុងឆ្នាំ២០១៥ ក្រោមកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ និងមន្ទីរពាក់ព័ន្ធនៅក្នុងខេត្ត អង្គការភ្លែនអន្តរជាតិកម្ពុជា បានចាប់ផ្តើមអនុវត្តគម្រោងទឹកស្អាត និងអនាម័យ ហើយបច្ចុប្បន្ននេះស្រុកអូរជុំនៃខេត្តរតនគិរីបានសម្រេចបានស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២១ ។   

សូម​បញ្ជាក់ថា ស្រុកអូរជុំជាស្រុកមួយក្នុងចំណោមស្រុកទាំង៨ និងក្រុងមួយនៃខេត្តរតនគិរី មានចម្ងាយពីទីរួមខេត្ត៨គីឡូម៉ែត្រធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣៧-៥ (៧៨A)។ ស្រុកអូរជុំចែកចេញជា ០៧ឃុំ និង ៣៧ភូមិ ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋសរុបចំនួន ២៣ ៧៣១នាក់ ស្រី្ត ១១ ៩០២នាក់ ចំនួនគ្រួសារសរុបមាន ៦ ០១៦គ្រួសារ ក្នុងនោះមានជនជាតិប្រមាណ ០៧ជាតិសាសន៍ដូចជា ជនជាតិខែ្មរ ទំពួន ព្រៅ គ្រឹង ឡាវ ចាម វៀតណាម កួយ ជាដើម។ ប្រជាជនប្រកបប្រកបមុខរបរកសិកម្ម ដាំដំណាំរួមផ្សំ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ៕


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បណ្ឌិត តាន់ មុនីវណ្ណ បង្ហាញ៣ចំណុច ពី​របៀប នៃការ​គិត​ឱ្យ​បានល្អ

ការ​គិត​ឱ្យ​បាន​ល្អ គឺជា​ចំណុច​ចាប់​ផ្តើម​មួយ​ ដើម្បីនាំឆ្ពោះទៅ​កាន់ភាពជោគជ័យ មិន​ថា​នៅ​ក្នុង​ជីវិត​សិក្សា ឬ​ក្នុង​អាជីពការងារនោះទេ ។…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រកឃើញ​ម្ចាស់​ជ័យលាភីប្រកួតនិយាយជាសាធារណៈស្ដីអំពីថ្នាំជក់

ក្រោយពីឆ្លងកាត់ការប្រកួតអស់ជាច្រើនជុំ ទីបំផុតបានរកឃើញបេក្ខជនចំនួន៣រូប ដែលឈ្នះជ័យលាភីក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ …
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារទាំងប្រាំមួយប្រភេទ ជួយបង្កើនអរម៉ូនរីករាយ (Serotonin) នៅក្នុងខ្លួនរបស់អ្នក

អរម៉ូនរីករាយ (Serotonin) គឺជាសារជាតិគីមីដែលត្រូវបានគេជឿថាដើរតួជាអ្នករក្សាលំនឹង នៃអារម្មណ៍។ វាត្រូវបានគេរកឃើញថា អាចជួយឱ្យ​យើង​គេង​លក់ស្រួល…
ព្រឹត្តិការណ៍, អប់រំកុមារតូច

វេជ្ជបណ្ឌិត ជា ម៉ារី ៖ បំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារូបត្ថម្ភបានត្រឹមត្រូវដល់កុមារជាការអភិវឌ្ឍមូលធនមនុស្ស

លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីអ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល មានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយ …
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

គម្រោង «ទំនើបកម្មប្រព័ន្ធអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ផ្ដល់ឱកាសសិក្សាជំនាញវិជ្ជាជីវៈ៩០កន្លែង​សម្រាប់ពលរដ្ឋនៅ​ខេត្តមណ្ឌលគិរី

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីៈខេត្តមណ្ឌលគិរី បានប្រកាស​ផ្តល់អាហារូបករណ៍​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន​៩០កន្លែងសម្រាប់​យុវជន …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ រៀបចំការប្រកួតនិយាយជាសាធារណៈ លើ​ប្រធានបទ “បង្ការការប្រើប្រាស់ថ្នាំជក់” នៅតាមគ្រឹះស្ថានសិក្សា

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) នឹងរៀបចំកម្មវិធីប្រកួតនិយាយសាធារណៈ …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សាស្រ្តាចារ្យ ជុំ ផារីណូ លើកទឹកចិត្តស្រ្តី និងក្មេងស្រីពង្រឹងសមត្ថភាពរៀនជំនាញបច្ចេកវិទ្យា

បច្ចេកវិទ្យា ជាជំនាញមួយថ្មីដែលអនុញ្ញាតិឱ្យក្មេងស្រីអាចសិក្សាបានដូចបុរសដែរ ព្រោះការសិក្សាផ្នែកនេះ មិនប្រើកម្លាំងអ្វីច្រើននោះឡើយ ហើយស្រី្តនិងក្មេង…
ព្រឹត្តិការណ៍, អប់រំកុមារតូច

៤ចំណុច ជួយ​ឪពុកម្តាយ​ដោះស្រាយភាពតានតឹងរបស់កូន

កូន ឬកុមារតូចប្រហែលជាអាចសង្កេត ឬធ្វើត្រាប់តាមនូវសកម្មភាពទាំងឡាយដែលឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំបានធ្វើនៅ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បណ្ឌិត ឃៀង សុធី ៖ ជំនាញ៥ ជួយ​យុវជនអភិវឌ្ឍសមត្ថភាពក្នុងការរៀនបច្ចេកវិទ្យាទទួលបានជោគជ័យ

នៅរយៈពេល ២ទៅ៣ឆ្នាំខាងមុខនេះ បរិបទសង្គម​នឹង​មានការផ្លាស់ប្តូរ រីកចម្រើន​ជឿនលឿន ដោយសារតែល្បឿននៃបច្ចេកវិទ្យា ចំណេះដឹង…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចំណេះដឹងពីសិល្បៈជាមូលដ្ឋានគំនិតច្នៃប្រតិដ្ឋសម្រាប់ការអប់រំសម័យទំនើប

មេរៀនសិល្បៈ ដូចជា សិល្បៈគំនូរ សិល្បៈចម្លាក់ តន្ត្រី និងល្ខោន​ អាចឱ្យអ្នកសិក្សាបញ្ចេញអារម្មណ៍របស់ពួកគេនៅក្នុងសកម្មភាពច្នៃប្រតិដ្ឋអ្វីមួយ។…