លោក សោម រតនា ៖ សិស្សគួរពិនិត្យព័ត៌មាន ៣ចំំណុចមុនជ្រើសរើសសាកលវិទ្យាល័យបន្តសិក្សា

ភ្នំពេញ – បច្ចុប្បន្ន​នៅ​​​កម្ពុជា​មាន​សាកលវិទ្យាល័យកម្រិតឧត្តមសិក្សា​ទាំងរដ្ឋនិង​ឯកជនប្រមាណជាជាង ១០០គ្រឹះស្ថានសិក្សា។ លោក សោម រតនា សមាជិកគណៈកម្មាធិការ​កណ្តាល​សហភាពសហព័ន្ធយុវជន​កម្ពុជា មានប្រសាសន៍ថា មុននឹង​សម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យ​ដើម្បី​បន្ត​ការ​សិក្សា​នៅ​ថ្នាក់ឧត្តមសិក្សា សិស្សគួរតែមើលទៅ​លើ​លក្ខណៈ​សម្បត្តិគ្រឹះស្ថានសិក្សាចំនួន ៣ រួមមាន ចំណាត់ថ្នាក់សាកលវិទ្យាល័យ ទំនាក់ទំនងរបស់សាកលវិទ្យាល័យ និងលទ្ធភាពគាំទ្រនិស្សិតពីសាកលវិទ្យាល័យ ។

១.ចំណាត់ថ្នាក់សាកលវិទ្យាល័យ ៖ តើ​គ្រឹះស្ថានសិក្សានោះ មាន​លំដាប់យ៉ាងដូចម្តេច ? ជាលំដាប់អន្តរជាតិ ឬ​ជា​លំដាប់ជាតិ ។ ហើយ​យើង​ក៏​ត្រូវ​មើលទៀតថា តើសាកលវិទ្យាល័យហ្នឹងមានដៃគូអន្តរជាតិកម្រិតណា?

២. ទំនាក់ទំនងរបស់សាកលវិទ្យាល័យ ៖ យើងក៏​ត្រូវមើលដែរថា គ្រឹះស្ថានហ្នឹង​មានទំនាក់ទំនង​ជាមួយ​សាកលវិទ្យាល័យផ្សេងៗដែរឬទេ? តើសាកលវិទ្យាល័យមានទំនាក់ទំនងជាមួយគ្រឹះស្ថាប័នរដ្ឋរបៀបម៉េច? ដឹងព័ត៌មាច្បាស់ចៀសវាងរៀនបានត្រឹមឆ្នាំទី២ សាកលវិទ្យាល័យនោះបិទទ្វារ តើប្អូនៗត្រូវទៅណា?

៣. លទ្ធភាពគាំទ្រនិស្សិតពីសាកលវិទ្យាល័យ ៖ តើ​សាកលវិទ្យាល័យនោះមានបណ្ណាល័យឬអត់? គ្រូបង្រៀនកម្រិតណា? ប្រព័ន្ធគ្រប់គ្រងយ៉ាដូចម្តេចដែរ? លោកថា ចំណុចនេះសិស្សត្រូវពិចារណាឱ្យបានច្បាស់ មុននឹងសម្រេចចិត្តជ្រើសរើសគ្រឹះស្ថានសិក្សាណាមួយ ។

​លោក សោម រតនា បានបញ្ជាក់ថា រឿង​ដែលសំខាន់​បំផុត​​ក្នុងដំណាក់កាល​ជ្រើសរើស​សាកលវិទ្យាល័យ គឺសិស្ស​ត្រូវ​មើលថា តើមានបុគ្គលជោគជ័យ​ណាខ្លះ​ដែលចេញពី​សាកលវិទ្យាល័យ។ ត្រង់នេះ លោកចាត់ទុកថា ជា​រឿង​សំខាន់ព្រោះសាកលវិទ្យាល័យ​មួយ​ខ្លាំង គឺជា​សាកលវិទ្យាល័យ​ដែលបង្ហាញថា សិស្ស​ដែលបញ្ចប់​ពី​សាកលវិទ្យាល័យ​នោះមានសមត្ថភាពគ្រប់គ្រាន់​នៅ​ក្នុង​ការ​ដឹកនាំ ការ​គ្រប់គ្រង​ការងារ ​មានន័យថា គេអាចយកអ្វី​ដែល​គេ​បានរៀន​នៅ​សាកលវិទ្យាល័យ យកទៅអនុវត្ត​នៅ​ក្នុងសង្គម​ជាក់ស្តែង​បានដោយ​ជោគជ័យ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...