ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ត្រៀមធ្វើម្ចាស់ផ្ទះទទួលនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ដើមឆ្នាំ២០២៧

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកំណត់យកខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដើម្បីត្រៀម​ទទួលនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៥០ (50th SSEAYP) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៧។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន គឺជាកម្មវិធីដែលធំជាងគេបំផុតរបស់អាស៊ានជាមួយជប៉ុន។ លោកថា នាវារបស់ជប៉ុន នឹងធ្វើដំណើររយៈពេល៣៤ថ្ងៃ ចេញពីប្រទេសជប៉ុន មកចំណតទីមួយនៅកម្ពុជា ហើយចំណាយពេល ៣ថ្ងៃ២យប់នៅកម្ពុជា ទើបបន្តទៅប្រទេសម៉ាឡេស៊ី ហ្វីលីពីន រួចទើបត្រឡប់ទៅប្រទេសជប៉ុនវិញ។

លោក ផនសីហា បញ្ជាក់ថា ការជ្រើសរើសខេត្តព្រះស៊ីហនុ សម្រាប់កម្មវិធីនេះ ដោយសារកម្ពុជា មានផែដែលធំជាងគេនៅព្រះសីហនុ និងជាតំបន់ទេសចរណ៍ទាក់ទាញ ដែលមានសមុទ្រស្អាតផងដែរ។ ចំណែក នៅរាជធានីភ្នំពេញ គឺដើម្បីឱ្យប្រតិភូយុវជនអាស៊ានទាំងអស់ ជាពិសេសប្រតិភូជប៉ុន បានឃើញពីការអភិវឌ្ឍរបស់កម្ពុជា ទាំងសុវត្ថិភាព ស្ថេរភាព ដើម្បីកុំឱ្យជឿតាមព័ត៌មានក្លែងបន្លំ ឬព័ត៌មានចោទប្រកាន់មួយចំនួនរបស់ប្រទេសអមិត្តដែលលើកឡើងថា ប្រទេសកម្ពុជាអសន្តិសុខ។

ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ បន្ថែមថា កម្មវិធីនេះ នឹងមានអ្នកចូលរួមសរុបប្រហែលជិត៣០០នាក់ ក្នុងចំណោមប្រទេសអាស៊ាន ១០ប្រទេសចូលរួម (លើកលែងមីយ៉ាន់ម៉ា) និងជប៉ុន។ ក្នុងនោះ ប្រតិភូយុវជនអាស៊ានក្នុងមួយប្រទេសចំនួន ២០នាក់ និងអ្នកដឹកនាំម្នាក់ ដោយឡែក ជប៉ុនវិញ មានប្រតិភូយុវជន ៣០នាក់ និងអ្នកដឹកនាំម្នាក់ សរុប ២៤១នាក់។

បើតាម លោក ម៉ិល ផនសីហា ព្រឹត្តិការណ៍សំខាន់ៗដែលបានគ្រោងទុក រួមមាន ជំនួបប្រតិភូយុវជនជាមួយថ្នាក់ដឹកនាំ, ដំណើរទស្សនកិច្ចនៅវិមានឯករាជ្យ ព្រះបរមរាជវាំង និងទស្សនៈកិច្ចនៅសាលារៀនជំនាន់ថ្មី ។ល។

កន្លងមក កម្ពុជាធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះទទួលនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ចំនួន២លើករួចមកហើយ គឺនៅក្នុង​ឆ្នាំ២០១៤ម្តង និងម្តងទៀតនៅឆ្នាំ២០១៧៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...