ក្រសួងអបរំបន្តធ្វើកំណែទម្រង់ពង្រឹងគុណភាពអប់រំ ទោះក្នុងដំណាក់​កាល​នៃ​ការ​​រាតត្បាតដោយកូវីដ-១៩

ភ្នំពេញ – នៅកិច្ចប្រ​ជុំជាមួយ​គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា កាលថ្ងៃអង្គារ៍ម្សិលមិញ ដើម្បី​​ពិនិត្យ​ពី​វឌ្ឍន​ភា​ព​លើវិស័យអប់រំក្នុងនិងក្រោយវិបត្តិកូវីដ១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មាន​ប្រសា​ស​ន៍​​ថា ក្រសួងអប់​រំនៅ​តែ​បន្ត​ធ្វើកំណែទម្រង់ផ្នែកអប់រំនិងសាលារៀនឱ្យដើរស្របតាមការវិវត្តនៃបច្ចេកវិទ្យា បើ​ទោះ​បី​ស្ថិត​ក្នុង​ដំណាក់​កាលនៃ​ការ​រាត​ត្បាត​ដោយ​កូវីដ​-១​៩​ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ មានប្រសាសន៍ថា វិស័យអប់រំនៅក្នុងបរិបទថ្មីនៃការរាតត្បាតដោយកូវីដ-១៩ ក្រសួងកំពុង​ផ្តល់​អាទិ​ភា​ព​ដល់​សកម្ម​ភាព​ចំនួន​ប្រាំ រួមមាន ១. ការដាក់ចេញនូវកម្មវិធីកំណែទម្រង់សាលារៀន, ២. ការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី, ៣. ការលើក​កម្ពស់ក​ម្មវិធី អំណាន និងគណិត​វិទ្យា​នៅ​កម្រិ​ត​ដំបូង, ៤. ការកៀរគរការចូលរួមពីគ្រប់ប្រភព និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំការអប់រំតាមបែបឌីជីថល, និង៥. ការលើកកម្ពស់ឌីជីថល សម្រាប់សតវត្សទី២១ តាម​រយៈ​ការជំរុញការសិក្សារបស់សិស្ស ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បញ្ជាក់ថា ខណៈក្រសួងអប់រំជួបឧបសគ្គជាច្រើននៅក្នុងដំណាក់កាលនៃការរាតត្បាតដោយកូវីដ-១៩ ក៏ក្រសួងបាននិង​​​កំ​ពុង​ឈាន​​ឆ្ពោះទៅកាន់ដំណាក់កាលទី៣ នៃផែនការកំណែទម្រង់លើសកម្មភាពជាអាទិភាពរួមមាន ការពង្រឹងការគ្រប់គ្រងធនធានមនុស្ស និង​ការ​អភិវឌ្ឍ​វិជ្ជាជីវៈជាប្រចាំ, ការដាក់ឱ្យអនុវត្តនូវតម្លៃការងារប្រចាំឆ្នាំ, ការបង្កើតឱកាស និងអនុវត្តគន្លងអាជីពក្នុងវិស័យអប់រំ, ការគ្រប់គ្រងផ្តោតលើលទ្ធផល, ការបង្កើ​តក្រុមជំនាញចុះជួយ និង​គាំទ្រ​ដល់​សាលារៀន, និងកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ។

ទន្ទឹមគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងបាន​ស្នើដល់​ក្រសួងអប់រំឱ្យ​បន្ត​​ប្រើ​ប្រាស់​ភាព​ច្នៃប្រតិដ្ឋលើការកសាងសមត្ថភាព និងលទ្ធភាព​ដែល​ឆ្លើយ​តបនឹ​ង​ការវិវត្ត​នៃ​វិស័យ​អប់រំ​ក្នុង​បរិបទ​ឌីជី​ថល​ ។ គណៈកម្មការជំនាញរដ្ឋសភា យល់ថា ការបន្តពង្រឹង ព្រម​ទាំង​​លើកកម្ពស់ការអប់រំបែបឌីជីថលកំពុងចូលរួមចំណែកកសាង​​ធន​ធា​ន​មនុស្ស​ស​ម្រាប់អនាគតកម្ពុជា និង​ឆ្លើយ​តប​តាមការ​វិវត្តចុងក្រោយ នៃ​ការ​មក​ដល់​របស់​បដិវត្តន៍​​ឧស្សា​​ហកម្ម​៤.០ ។ សូមជម្រាបថា កិច្ចប្រជុំខាងលើ បានរៀបចំឡើងដោយអនុលោមតាមមាត្រា ៩៧ នៃរដ្ឋធម្មនុញ្ញ និងប្រការ ៣៤ ថ្មី នៃបរិបទផ្ទៃក្នុងរដ្ឋសភា ដែល​អនុញ្ញាត​ឱ្យ​គណៈ​កម្ម​ការ​ទី៧ បំពេញតួនាទីនិងភារកិច្ចក្នុងនាមជាសេនាធិការជូនរដ្ឋសភា ដើម្បីតាមដានត្រួតពិនិត្យការងាររបស់ក្រសួងទទួល​បន្ទុក ​ដោយ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ កម្មវិធី​នយោ​បា​យ ​និងច្បាប់ផ្សេងៗដែលពាក់ព័ន្ធ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។