ស្នាដៃបង្កើតថ្មី និងច្នៃប្រឌិត​របស់​សិស្ស-និស្សិតខ្មែរ ចំនួន២២៣ស្នាដៃ នឹង​ត្រូវបង្ហាញ​ក្នុងព្រឹត្តិការណ៍ TVET DAY លើកទី៨

នៅក្នុងទិវាជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ដែល​គ្រោង​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃទី១៥-១៦ មិថុនា ខាងមុខនេះ នឹងមាន​ការ​បង្ហាញស្នាដៃបង្កើតថ្មី ទំនើប និង​ប្រកប​ដោយភាពច្នៃប្រឌិត បង្កើត​ឡើងដោយ​សិស្ស និស្សិត TVET សរុបចំនួន ២២៣ស្នាដៃ។

លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ស្នាដៃបង្កើតថ្មី​ទាំង ២២៣ស្នាដៃនោះ គឺបង្កើតឡើង​ដោយយុវជន​កម្ពុជា មានដូចជា ដ្រូន រ៉ូបូតឆុងកាហ្វេ រថយន្ត​អគ្គិសនី ក៏​ដូចជា​ប្រព័ន្ធស្វ័យប្រវត្តិកម្ម​ផ្សេង​ជាច្រើនទៀត។

បើតាម​លោក ស៊ុន មេសា ស្នាដៃទាំងនេះ គឺជាសមិទ្ធផលរបស់​យុវជន​កម្ពុជា​ក្នុង​សតវត្សរ៍ទី២១ ដែល​មាន​សមត្ថភាព​ក្នុងការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ។

លោក ជិន តារ៉ា នាយកវិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) បានឱ្យដឹងថា ITI ក៏​មានដាក់តាំង​បង្ហាញ​ស្នាដៃ​សិស្ស​និស្សិត​ចំនួន៥ស្នាដៃដែរ​នៅក្នុង​ឱកាស​ទិវាជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី៨ ដោយ​រួមមានដូចជា ម៉ាស៊ីនផលិតទឹកកក, រថយន្ត​អគ្គិសនី​សម្រាប់​បូមសំរាម, ប្រព័ន្ធស្មាតស៊ីធី, ប្រព័ន្ធ​ស្រោចស្រព​ស្វ័យ​ប្រវត្តិ និង​ឧបករណ៍​សម្ភារៈ​សម្រាប់​ការ​បណ្តុះបណ្តាល​លើ​ជំនាញ​ឯកទេស​កម្មជាដើម។

ដោយឡែកវិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញ​កម្ពុជា-ថៃ ក៏​បាន​ឱ្យ​ដឹងដែរថា ត្រៀម​នឹង​យកស្នាដៃនិស្សិត​ចំនួន២ ទៅ​ដាក់បង្ហាញដល់សាធារណៈជន​ក្នុង​ឱកាស​ទិវាជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ លើកទី៨ ដែល​រួមមាន ម៉ាស៊ីនចិតដូងស្វ័យប្រវត្តិ និង​ម៉ាស៊ីន​សម្រួងផ្លែឈើ។ យុវជន លឿត វិសាល និស្សិត​ជំនាញ​វិស្វកម្ម​អគ្គិសនី ជាម្ចាស់ស្នាដៃម៉ាស៊ីនសម្ងួតផ្លែឈើនិយាយថា ម៉ាស៊ីន​ដែលខ្លួនបង្កើតឡើងនេះ គឺជា​សមិទ្ធផល​មួយ ក្នុង​ចំណោម​សមិទ្ធផល​ផ្សេងៗ​ទៀត​ ដែល​បញ្ជាក់​ពីសមត្ថភាព និង​គុណភាព​សិក្សា​របស់​និស្សិត TVET។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ទិវាជាតិនេះ ក្រសួងនឹងរៀបចំដាក់តាំងបង្ហាញពីវឌ្ឍនភាពពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានការចូលរួមពីក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា វិស័យឯកជន ដៃគូអភិវឌ្ឍ និងផ្នែកពាក់ព័ន្ធនានា សរុបចំនួន ១៣៤ ស្មើនឹង ២០៥ស្តង់ ព្រមទាំងមានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីវាគ្មិនល្បីៗ និងកម្មវិធីសំខាន់ៗដូចជា កិច្ចពិភាក្សាលើប្រធានបទ ស្តីពី «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន», ការចែករំលែកបទពិសោធន៍ការអភិវឌ្ឍន៍ជំនាញ និងកម្មវិធី ASEAN Year of Skills 2025 របស់ប្រទេសម៉ាឡេស៊ី និងគ្រឹះស្ថាន TVET មកពីប្រទេសចិន, ការតាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា អង្គការ សមាគម ព្រមទាំងខ្សែសង្វាក់ផលិតកម្មក្រុមហ៊ុនឯកជននានា, ការទទួលបានព័ត៌មានសិក្សាអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មួយលានប្រាំសែននាក់ ព័ត៌មានអាហាររូបករណ៍ ហើយអាចមកចុះឈ្មោះរៀនភ្លាមៗបានដោយផ្ទាល់។

ជាមួយ​គ្នា​នៅ​ក្នុង​ទិវានោះ អ្នកចូលរួម​ក៏​អាច​មក​ដាក់ពាក្យ​ស្វែង​រក​ការងារភ្លាមៗ ជាមួយ​ក្រុមហ៊ុន​ធំៗ ដោយ​មាន​ឱកាស​ការងារ​ប្រមាណជាង ៦ម៉ឺន៣ពាន់កន្លែង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *