មកស្គាល់ទីក្រុងនវានុវត្តន៍សំខាន់ៗជាមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតធនធានមនុស្សរបស់ពិភពលោក

នវានុវត្តភាព គឺជាគ្រឿងផ្សំគន្លឹះនៃការជំរុញភាពជឿនលឿន នៃទីក្រុងធំៗក្នុងសតវត្សរ៍ទី២១។ ការបង្កើតឱ្យមាន «ទីក្រុងនវានុវត្តន៍» គឺសំដៅទៅលើទីក្រុងដែលរកឃើញរបកគំហើញថ្មីៗ ដោយក្រុមហ៊ុនចម្រុះជាតិសាសន៍ល្បីៗ ឬក៏ជាទីកន្លែងស្រាវជ្រាវដែលបង្កើតឡើងដោយ សាកលវិទ្យាល័យ វិស័យសាធារណៈធំៗ ក្រុមហ៊ុនចាប់ផ្ដើមដំបូងៗ(Start-up) និងក្រុមសហគ្រិនជាដើម។

ដើម្បីផ្ដល់ភាពងាយស្រួលលើការស្វែងយល់អំពីប្រព័ន្ធទីក្រុងជាសកល (Global System of cities) មជ្ឈមណ្ឌលស្រាវជា្រវអំពីទីក្រុង ជេ.អិល.អិល (JLL) បានកំណត់ក្រុមទីក្រុងជា ១០ប្រភេទផ្សេងគ្នាដូចខាងក្រុម៖

ទីក្រុងបងធំទាំង៧ «Big Seven» រួមមាន ញ៉ូវយ៉ក តូក្យូ ប៉ារីស៍ ហុងកុង សេអ៊ូល សិង្ហបុរី និងឡុងដ៍ គឺជាទីក្រុងស្នូលនៃប្រព័ន្ធទីក្រុងសកល (Global System of cities) ព្រមទាំងរួមចំណែកនៅគ្រប់ជ្រុង នៃនវានុវត្តភាព និងសេដ្ឋកិច្ចសម័យទំនើប។ ទីក្រុងទាំងនេះ ជាជង្រុកនៃកិច្ចសហប្រតិបត្តិការចម្រុះជាតិសាសន៍ ដែលសម្បូរទៅដោយធនធានមានទេពកោសល្យ និងសាកលវិទ្យាល័យលំដាប់ពិភពលោក។ យ៉ាងណាមិញ ក្រុមទីក្រុងខ្នាតកណ្ដាល(Mid-sized cities)  និងទីក្រុងមានសកម្មភាពខ្លាំងក្នុងទីផ្សារ (Cities in emerging market) ក៏កំពុងវិវត្តន៍ក្លាយជាទីតាំងនៃនវានុវត្តភាពផងដែរ។ ក្រុមទីក្រុងទាំងពីរត្រូវបានគេកំណត់ឈ្មោះហៅក្រៅថា «នវានុវត្តករ-The Innovators» និង «សហគ្រាស-The Enterprisers»។

១. ក្រុមទីក្រុង «នវានុវត្តករ- The Innovators»

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមទីក្រុងខ្នាតកណ្ដាល(Mid-sized Cities)ដែលមានទីតាំងនៅក្នុងទ្វីបអឺរ៉ុប និងអាមេរិក គឺជាជម្រុកនៃអ្នកឯកទេសលើផ្នែកចំណេះដឹង និងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ដោយទទួលបានតួនាទីសំខាន់ៗក្នុងបណ្ដាញនវានុវត្តន៍សកល ហើយអ្នកជំនាញហៅទីក្រុងទាំងនេះថា ក្រុមទីក្រុង «នវានុវត្តករ- The Innovators»។ ទីក្រុងទាំងនេះកំពុងឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យា ព្រមទាំងបានទាក់ទាញចំណាប់អារម្មណ៍អ្នកមានទេពកោសល្យ និងម្ចាស់អាជីវកម្មមកពីជុំវិញពិភពលោក។ តាមរយៈតម្លៃរស់នៅសមរម្យ បរិយាកាសអំណោយផល ដែលផ្ដល់ឱ្យនូវលក្ខខណ្ឌជីវិតមួយដែលល្អប្រសើរ ដែលក្រុមហ៊ុនដៃគូរប្រជែងមិនមាន។

ខាងក្រោមនេះគឺជាក្រុមទីក្រុង«នវានុវត្តករ- The Innovators»សំខាន់ៗរបស់ពិភពបច្ចុប្បន្ន៖

ទីក្រុងអូស្ទីន (Austin)៖ ទីនេះមានលក្ខខណ្ឌអំណោយផលច្រើនសម្រាប់វិនិយោគិន និងអ្នកជំនាញរស់នៅ ដោយសារតម្លៃរស់នៅមានភាពចម្រុះ (ខ្ពស់ បង្គួរ មធ្យម) វប្បធម៌សកល ប្រមូលផ្ដុំដោយអ្នកឯកទេសជំនាញ មានទេពកោលស្យខ្ពស់ និងមានបរិយាកាសអាជីវកម្មល្អប្រសើរ។ លើសពីនេះ វត្តមានដ៏សំខាន់នៃសាកលវិទ្យាល័យតិចសាស (The University of Texas) និងសាកលវិទ្យាល័យរដ្ឋតិចសាស (Texas State University) ដែលជារោងចក្រផលិតធនធានមនុស្សដ៏មានសក្កានុពលនៅក្នុងតំបន់ ព្រមទាំងគោលនយោបាយផ្ដល់ភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម។ បានផ្ដល់អនុភាពឱ្យទីក្រុងនេះ ស្រូបទាញក្រុមហ៊ុនគ្រាក់ៗរបស់ពិភពលោកជាច្រើនឱ្យបោះទីស្នាក់ការ ដែលមានដូចជា ឌែល (Dell) អាយ.ប៊ី.អឹម (IBM) អាម៉ាហ្សូន (Amazon) និងហ្វេសប៊ុក(Facebook)ជាដើម។ ទីក្រុងនេះត្រូវបានគេហៅក្រៅផ្លូវការថា «ភ្នំស៊ីលីខន ឬ Silicon Hills» ដោយសារតែការប្រមូលផ្ដុំទៅដោយក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់ខ្នាតយក្ស ព្រមទាំងជាទីប្រជុំជនឈានមុខគេសម្រាប់ការចាប់ផ្ដើមអាជីវកម្ម (Start-up) ចាប់តាំពីឆ្នាំ ២០១៦។

ទីក្រុងប៊ែកឡាំង (Berlin)៖ រដ្ឋធានីរបស់អាល្លឺម៉ង់បានក្លាយជាដែកឆក់ ស្រូបទាញប្រជាជនចម្រុះជាតិសាសន៍ និងអ្នកជំនាញអន្តរជាតិមកពីគ្រប់ទិសទីមករស់នៅ តាមរយៈតម្លៃស្នាក់នៅមានភាពសមរម្យ និងទិដ្ឋភាពវប្បធម៌ទាក់ទាញ។ ទីក្រុងនេះ កំពុងអភិវឌ្ឍការចាប់ផ្ដើមអាជីវកម្ម (Start-up)របស់ខ្លួន ដោយមានគម្រោងជោគជ័យលឿនដូចគ្រាប់រ៉ុកកែតរបស់បណ្ដាញក្រុមហ៊ុនអនឡាញដូចជា ហ្សាឡែនដូ (Zalando) ឌីលីវ័ររី-ហេរ៉ូ (Delivery Hero) និងហេឡូ-ហ្វ្រែស (Hello fresh) ជាដើម។

ទីក្រុងបូស្ដុន (Boston)៖ ទីក្រុងនេះមានភាពល្បីល្បាញខ្លាំងផ្នែកស្រាវជ្រាវ និងនវានុវត្តន៍ ព្រោះស្ថិតក្នុងទីតាំងភូមិសាស្ត្រអំណោយផល។ ទីនេះមានមជ្ឈមណ្ឌលអប់រំជាន់ខ្ពស់ឈានមុខគេជាច្រើន និងជាទីតាំងមូលដ្ឋានរបស់គ្រឹះស្ថានឧត្តមសិក្សាលំដាប់កំពូលទាំង២របស់ពិភពលោកគឺ វិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាជូសេត (Massachusetts Institute of Technology) និងសាកលវិទ្យាល័យហាវឺត (Harvard University)។ រោងចក្រផលិតធនធានមនុស្សល្អផ្ដាច់គេទាំង២ បាននាំឱ្យទីក្រុងនេះ ផលិតអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រជាច្រើន ជាពិសេស អ្នកជំនាញផ្នែកជីវៈបច្ចេកវិទ្យា (Biotechnology) និងវិទ្យាសាស្ត្រជីវិត (Life Science)។

ទីក្រុងស្ដុកខុល (Stockholm)៖ ទីក្រុងធំរបស់ស៊ុយអែត បានក្លាយជាទីក្រុងតែមួយគត់នៅអឺរ៉ុប ដែលមានក្រុមហ៊ុនចាប់ផ្ដើមថ្មី (Start-up) តម្លៃមួយពាន់លានដុល្លារ។ បើនិយាយពីក្របខណ្ឌពិភពលោកវិញ គឺមានតែតំបន់ជ្រលងភ្នំស៊ីលីខន (Silicon Valley) របស់អាមេរិកប៉ុណ្ណោះ ដែលអាចធ្វើបែបនេះបាន។ ក្រុមហ៊ុន ២ដែលជោគជ័យបំផុតក្នុងការចាប់ផ្ដើមអាជីវកម្ម (Start-up) គឺក្រុមហ៊ុនផ្ដល់សេវាកម្មស្ដាប់ចម្រៀង ស្ពតធីហ្វាយ (Spotify) និងក្រុមហ៊ុនហ្គេម ខែនឌីក្រាស់សាហ្គា (Candy Crush Saga)។ លក្ខណៈពិសេស ដែលធ្វើឱ្យទីក្រុងនេះមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា ដោយសារមានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការដឹកជញ្ជូន និងសេវាកម្មសាធារណៈរីកចម្រើនខ្លាំង។

ក្នុងចំណោមក្រុមទីក្រុងទាំង ១០ប្រភេទខាងលើ ក្រុមទីក្រុង«នវានុវត្តករ- The Innovators»នេះ ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី២ ក្នុងនាមជាទីក្រុងដែលមានសន្ទុះនៃការរីកចម្រើនខ្លាំងលើនវានុវត្ត ការសិក្សាស្រាវជ្រាវ និងសហគ្រិនភាព បន្ទាប់ពីក្រុមទីក្រុងបងធំទាំង៧ (Big Seven)។

២. ក្រុមទីក្រុង«សហគ្រាស-The Enterprisers»

ទោះស្ថិតក្នងដំណាក់កាលកំពុងអភិវឌ្ឍក្ដី ប៉ុន្តែក្រុមទីក្រុងទាំងនេះ ហាក់កំពុងបង្ហាញភាពខ្លាំងរបស់ខ្លួនលើផ្នែកនវានុវត្តន៍ទៅកាន់ពិភពលោក ព្រមទាំងមានក្រុមហ៊ុន ដែលកំពុងចូលខ្លួនប្រកួតប្រជែងជាមួយក្រុមហ៊ុនកំពូលៗក្រៅប្រទេសផងដែរ។ ភាពខ្លាំងនេះ បានស្រូបទាញ និងផ្ដល់ឱកាសឱ្យអ្នកជំនាញក្នុងស្រុកជាច្រើនអាចបញ្ចេញសមត្ថភាព និងទេពកោសល្យលើផ្នែកបច្ចេកវិទ្យា។ ខាងក្រោមនេះជាទីក្រុងចំនួន ២ដែលត្រូវបានគេកំណត់ថាជាក្រុង«សហគ្រាស-The Enterprisers»៖

ហ្សិនជិន (Shenzhen)៖ ទីក្រុងក្បែរមាត់សមុទ្ររបស់ចិនមួយនេះ បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន ក្នុងនាមជារោងកម្មន្តសាលគ្រឿងបង្កុំកុំព្យូទ័រ (Hardware) ដ៏ធំ និងកំពុងតែវិវត្តន៍ខ្លួន ចូលទៅក្នុងការប្រកួតប្រជែងផ្នែកនវានុវត្តន៍ក្នុងក្របខណ្ឌអន្តរជាតិផងដែរ។ ទីនេះមានក្រុមហ៊ុនអ៊ីនធឺណិតយក្ស ថិនសិន (Tencent) និងក្រុមហ៊ុនផលិតគ្រឿងបង្កុំកុំព្យូទ័រ(Hardware)ធំៗ ដូចជា ហួវ៉ៃ(Hauwei) និងហ្ស៊ី.ធី.អ៊ី(ZTE)ជាដើម។ ក្នុងឆ្នាំ ២០១៨ ទីក្រុងនេះទទួលបានពាក្យស្នើសុំបើកអាជីវកម្មចំណាត់ថ្នាក់លេខ ៣នៅក្នុងពិភពលោក ហើយក៏មានសក្ដានុពលឡើងទៅចំណាច់ថ្នាក់លេខ ១ផងដែរ។

បេងហ្គាល័រ (Bangalore)៖ ក្នុងនាមជាទីក្រុងបច្ចេកវិទ្យាឈានមុខមួយរបស់ឥណ្ឌា និងជាទីតាំងរបស់ក្រុមហ៊ុនល្បីៗដូចជា វីប្រូ (Wipro) និង អ៊ីហ្វូស៊ីស (Infosys)។ បច្ចុប្បន្ន ក្រុមហ៊ុនចម្រុះជាតិសាសន៍ បាននិងកំពុងសម្រុកបោះទីតាំងនៅទីនេះ ដើម្បីទាញប្រយោជន៍ ពីសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យារបស់ធនធានមនុស្សនៃទីក្រុង។ សូម្បីតែមជ្ឈមណ្ឌលស្រាវជ្រាវដំបូងរបស់ហ្គូហ្គល (Google) ដែលមានបោះទីតាំងក្រៅអាមេរិកក៏នៅទីនេះដែរ។ ជាពិសេស វាជាសម្បុកនៃអាជីវកម្មដំបូងៗ (Start-up) ជាច្រើន ដូចជាក្រុមហ៊ុនវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce platform) ហ្វ្លីបកាត (Flipkart) និង អ៊ីនម៉ូប៊ី (InMobi) ដែលសុទ្ធតែជាក្រុមហ៊ុនដំបូងបង្អស់របស់ឥណ្ឌាដែលបង្កើតទឹកប្រាក់រហូតដល់ មួយពាន់លានដុល្លារ។

សរុបមក ទាំងក្រុមទីក្រុងបងធំទាំង៧ (Big Seven) ក្រុមទីក្រុងនវានុវត្តករ (Innovators) ក្រុមទីក្រុងសហគ្រាស (Enterprisers) និងប្រភេទផ្សេងៗទៀតដែលស្ថិតក្នុងប្រព័ន្ធទីក្រុងសកល សុទ្ធសឹងតែឆ្លុះបញ្ចាំងពីសារៈសំខាន់នៃភាពច្នៃប្រឌិត ភាពខ្លាំងនៃបច្ចេកវិទ្យា។ ជាពិសេស ទីក្រុងទាំងនោះ នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ ទីកន្លែងផលិតធនធានមនុស្ស មជ្ឈមណ្ឌលសេដ្ឋកិច្ច និងបណ្ដាញទំនាក់ទំនងទិន្នន័យដ៏សំខាន់បំផុតសម្រាប់ពិភពលោកក្នុងពេលច្ចុប្បន្ន និងអនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...