៥វិធីដើម្បីបំបាត់អារម្មណ៍ធុញថប់

មនុស្សយើងម្នាក់ៗតែងតែជួបប្រទះនូវអារម្មណ៍ធុញថប់ ដោយ​មិន​អាចជៀសបាន ។ ការមានអារម្មណ៍ធុញថប់ធ្វើ​ឱ្យ​ជីវិតរបស់យើងជួបការលំបាកជាច្រើន ហើយតែងតែឆាប់មានអារម្មណ៍មួរម៉ៅ ស្រ្តេស និងឆាប់ខឹង ដែលវាអាចធ្វើ​ឱ្យ​ប៉ះពាល់ដល់ទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភ័ក្រ្ត ឬក្រុមការងារ។ ខាងក្រោមនេះ គឺជាវិធីចំនួន៥ ដើម្បីដោះស្រាយបញ្ហាទាំងនេះ។

១. ធ្វើ​ខ្លួន​ឱ្យ​ក្លាយជា​អ្នកជំនាញក្នុងការ​បន្ធូរអារម្មណ៍

យើងត្រូវដឹងពីបច្ចេកទេសដើម្បីបន្ធូរអារម្មណ៍របស់យើង ព្រោះជួនកាល ការលេងហ្គេម មើលទូរទស្សន៍ មិន​អាចជួយ​អ្នកបានទេ ដូចនេះ យើងអាចបន្ធូរអារម្មណ៍មានដូចជាការដកដង្ហើមវែងៗ ការហាត់ថៃជី ឬយូរហ្គា ដែលវិធីទាំងនេះអាចមានឥទ្ធិពល នៃរូបរាងកាយទៅលើផ្លូវចិត្ត។

២. សម្រាក ញ៉ាំអាហារបំប៉ន និងហាត់ប្រាណ

តើអ្នកចង់ឱ្យ​ផ្លូវចិត្ត និង​ខ្លួន​ប្រាណរបស់អ្នក​មានអារម្មណ៍សនិ្តភាព និង​មាំទាំបានគ្រប់គ្រាន់​ក្នុងការ​ទ្រទ្រង់នឹង​ភាពឡើងចុះ នៃជីវិតរបស់អ្នក ឬទេ? ចូរសម្រាក​ឱ្យ​បានត្រឹមត្រូវ​តាមដែលអ្នកត្រូវការ ដោយមិន​ច្រើនជ្រុលពេក ឬតិចពេកនោះទេ។ អ្នក​ក៏​គួរ​បរិភោគអាហារឱ្យ​បានល្អ ដោយធ្វើ​ការជ្រើសរើសផ្លែឈើ បន្លែជាតិប្រូតេអ៊ីន និង​គ្រាប់ធញ្ញជាតិ​សម្រាប់ការ​ទទួលបាននូវ​ថាមពល​ក្នុងពេល​ដ៏​យូរ (ជំនួសឱ្យការទទួលយកថាមពល ក្នុងរយៈពេល​ខ្លី​ដែលបាន​មក​ពីជាតិស្ករ ឬកាហ្វេអ៊ីនច្រើនជ្រុល) ។ រួចអ្នកត្រូវធ្វើលំហាត់ប្រាណ ដើម្បីបញ្ជូនអុកស៊ីសែន​ទៅកាន់គ្រប់កោសិកានៅក្នុងរាងកាយ ដូច្នេះខួរក្បាល និង​ខ្លួន​ប្រាណរបស់អ្នក​អាចដំណើរការបានយ៉ាងល្អបំផុត។

៣. រក្សាទំនាក់ទំនងជាមួយ​នឹងអ្នកដទៃ

ត្រូវមានទំនាក់ទំនង ដោយ​ការ​ចេញដើរលេងជាមួយមិត្តភ័ក្រ្ត ក្រុមគ្រួសារ ដើម្បីលំហែអារម្មណ៍ឱ្យ​រីករាយ​ ដែលវិធីនេះអាចជួយ​យើង​ឱ្យ​រីករាយ​រួចផុតពីការខ្វល់ខ្វាយ ជាពិសេស​អារម្មណ៍ធុញថប់ និង​ស្រ្តេស។

៤. ផ្សាភ្ជាប់ខ្លួន​ទៅនឹងធម្មជាតិ

ការដើរកំសាន្ត​ក្នុង​សួនច្បារ ឬការដើរលេងតាមព្រៃភ្នំ អាចជួយអ្នក​រាល់គ្នា​ឱ្យ​មានអារម្មណ៍ថា មានសេចក្តីសុខ និង​ស្រស់ថ្លាក្នុងអារម្មណ៍។ ជ្រើសរើស​កន្លែង​ដែលអ្នក​មានអារម្មណ៍ថា មានសុវត្ថិភាព ដូច្នេះ​អ្នក​អាចសម្រាក និង​រីករាយ​ជាមួយ​នឹង​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួនអ្នក​។ ការ​ដើរកំសាន្ត ដើរឆ្លង​កាត់ព្រៃភ្នំ ជិះកង់ នឹងផ្តល់​ឱ្យ​អ្នក​នូវ​ផលប្រយោជន៍បន្ថែមទៀត នៃការ​ធ្វើលំហាត់ប្រាណ។ អ្នក​អាចបបួលមិត្តភក្តិ​ម្នាក់ ឬពីរនាក់ទៅជាមួយ​អ្នក និង​រីករាយជាមួយ​អារម្មណ៍ផ្សារភ្ជាប់នឹងអ្នកដទៃ​ផងដែរ។

៥. គិតក្នុងផ្លូវវិជ្ជមាន

វិធីដ៏ពិសេសក្នុងការរក្សាផ្លូវចិត្តយើង​ឱ្យ​ចាកឆ្ងាយពីក្តីព្រួយបារម្ភ គឺការផ្តោតគំនិតរបស់យើងទៅ​លើ​រឿងដែលល្អស្រស់ស្អាត និង​វិជ្ជមាន។ សូមអនុញ្ញាតឱ្យខ្លួនអ្នក​មានក្តីសុបិន ការប៉ងប្រាថ្នា និង​ភាពស្រមើស្រមៃនូវភាពដ៏ល្អបំផុត​ដែលអាចកើតមាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...