ការអភិវឌ្ឍជំនាញ ធ្វើ​ឱ្យ​ជីវភាពរស់នៅ​ប្រសើរឡើង និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច

ការវិវត្តនៃបច្ចេកវិទ្យា និងសកលភាវូបនីយកម្ម ព្រមទាំងបម្រែបម្រួលប្រជាសាស្ត្រ និងអាកាសធាតុ គឺជានិន្នាការធំៗ ដែលកំពុងនាំមកនូវការផ្លាស់ប្តូរក្នុងពិភពនៃការងារ ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ គេមើលឃើញថា ការអភិវឌ្ឍជំនាញ (UpSkilling) និងការរៀនជំនាញថ្មី (ReSkilling) នឹងផ្តល់ឱកាសដល់និយោជិត ក៏ដូចជាយុវជនទទួលបាននូវសក្តានុពលខ្លាំងជាងមុន ព្រមទាំងអាចត្រៀមខ្លួនបានល្អនៅក្នុងតម្រូវការទីផ្សារការងារនាពេលអនាគត។

លោកស្រី អ៊ូច ជាច័ន្ទមល្លិកា មន្រ្តីទីភ្នាក់ងារជាតិ មុខរបរ និងការងារ មានប្រសាសន៍ថា ការបង្កើនជំនាញ ឬអភិវឌ្ឍជំនាញ (UpSkilling) ឬក៏ ReSkilling ដែលយើងហៅថា ការរៀបចំឱ្យមានជំនាញឡើងវិញ គឺដើម្បីឆ្លើយតប ក៏ដូចជាជំរុញពាក់ព័ន្ធទៅនឹងសមត្ថភាព ហើយក៏ដូចជាផលិតភាពរបស់កម្មករនិយោជិតដែលកំពុងបម្រើការងារនៅក្នុងរោងចក្រសហគ្រាសជាដើម។ លោកស្រីថា តាមរយៈការស្រាវជ្រាវ ការវិវឌ្ឍន៍នៃទីផ្សារការងារ ក៏ដូចជាការរីកចម្រើននៅក្នុងវិស័យបច្ចេកវិទ្យាជាដើម តម្រូវឱ្យយុវជន ក៏ដូចជាកម្មករនិយោជិត ត្រូវតែពង្រឹងសមត្ថភាព ក៏ដូចជាជំនាញរបស់ខ្លួន ដើម្បីបង្កើនផលិតភាពការងារ, បង្កើនសមត្ថភាពផ្ទាល់ខ្លួន, ក៏ដូចជាគាត់មានភាពឆ្លើយតបទៅនឹងការអភិវឌ្ឍថ្មីៗនៅក្នុងទីផ្សារការងារ។ « អញ្ចឹងធ្វើឱ្យគាត់អាចថា រក្សាការងារនោះបានស្ថិតស្ថេរយូរអង្វែង ឬក៏ថា គាត់មានលទ្ធភាពពង្រីក ឬក៏គេហៅថា មានលទ្ធភាពក្នុងការប្រូម៉ូតទៅនៅកន្លែងគាត់ធ្វើការជាដើម…»

យោងតាមរបាយការណ៍ចេញផ្សាយដោយកម្មវិធីអភិវឌ្ឍជំនាញ (SDP) ដំណាក់កាលទី២ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា និយោជិត ក៏ដូចជាយុវជនដែលទទួលបានការបណ្តុះបណ្តាលក្នុងការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬបង្កើនជំនាញ (Upskilling) មានកំណើនឱកាសទទួលបានការងារ និងលទ្ធផលជាវិជ្ជមាន។

ការសិក្សាដែលផ្តោតលើការវាយតម្លៃសមត្ថភាពការងារក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល៦ខែ និង១២ខែ បានបង្ហាញថា ប្រាក់ចំណូលប្រចាំខែរបស់សិក្ខាកាមក្រោយបញ្ចប់ការបណ្ដុះបណ្ដាល ៦ខែ អ្នកជំនាញទទួលបានប្រាក់ឈ្នួល ២៣៦ដុល្លារ ហើយទទួលបាន ២៤៨ ដុល្លារក្នុងមួយខែ បន្ទាប់ពីបណ្ដុះបណ្ដាលបាន ១២ខែ។ លើសពីនេះ ប្រាក់ឈ្នួលរបស់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សាក្នុងកម្រិត IA1 ទទួលបានជាមធ្យម ២៣៦ដុល្លារក្នុងមួយខែ ខណៈដែលសិក្ខាកាមបញ្ចប់ការសិក្សា IA3 ទទួលបានជាមធ្យម ២៥៧ ដុល្លារក្នុងមួយខែ។

ជាមួយគ្នានេះ ការសិក្សាក៏បានបង្ហាញដែរថា ក្នុងចំណោមនិស្សិតដែលបញ្ចប់ការសិក្សាចំនួន ១១៩នាក់ (ស្ត្រី ៦៧នាក់) មាន ៦នាក់បានសម្រេចចិត្តបើកអាជីវកម្មដោយខ្លួនឯង ដែលស្មើនឹង ៣៣ភាគរយនៃនិស្សិតបញ្ចប់ការសិក្សាហើយ មានការងារធ្វើ។ ក្នុងចំណោមអ្នកដែលបានសម្រេចចិត្តបើកអាជីវកម្មទាំងអស់ មានសិក្ខាកាមប្រមាណ ៧៧ ទៅ ៩២ភាគរយ បានបើកអាជីវកម្មលើជំនាញដែលខ្លួនបានចូលរួមបណ្ដុះបណ្ដាល។

ជាមធ្យម អ្នកដែលសម្រេចចិត្តបើអាជីវកម្មខ្លួនឯង ទទួលបានចំណូលសរុបប្រចាំខែប្រមាណ ៦៣៩ដុល្លារ (ទាំងថ្លៃដើម និងប្រាក់ចំណេញ) ហើយពួកគេវិនិយោគត្រឡប់ទៅក្នុងអាជីវកម្មវិញ ជាមធ្យម ៣២២ ក្នុងមួយខែ។ ទិន្នន័យនេះមានន័យថា អ្នកដែលបើកអាជីវកម្មដោយខ្លួនឯង មានប្រាក់ចំណូលសុទ្ធប្រចាំខែជាមធ្យម ៣១៧ ដុល្លារ។

សកម្មភាពអាជីវកម្មដែលសិក្ខាកាមបញ្ចប់ការសិក្សាបានដំណើរការមានដូចជា ៖ ហាងកាហ្វេ (១៥%), ហាងកាត់សក់ (១៣%), សេវាកម្មម៉ាស៊ីនត្រជាក់ (៩%), ហាងលក់សំលៀកបំពាក់ (៨%), តូបអាហារ (៨%), ហាងលក់គ្រឿងទេស (៦%), អ្នកលក់បន្លែ និងផ្លែឈើ (៦%), មគ្គុទ្ទេសក៍ទេសចរណ៍ (៣%), ហាងកែសម្ផស្ស និងសាឡន (៣%), អ្នកបង្កើតមាតិកា (៣%), អ្នកបើកតាក់ស៊ី (៣%), សេវាផ្សារដែក (៣%)។

យ៉ាងណាក៏ដោយត្រឡប់មកវិញ ការអភិវឌ្ឍជំនាញ (UpSkilling) ឬ រៀនជំនាញឡើងវិញ (ReSkilling) គឺមានគោលបំណងសំខាន់បំផុតក្នុងការលើកកម្ពស់ផលិតភាពរបស់និយោជិត ហើយនឹងការលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍថ្មីៗនៅក្នុងទីផ្សារការងារ ហើយក៏អាចដូចជាឆ្លើយតបទៅនឹងការវិវឌ្ឍ ឬការផ្លាស់ប្តូរនៃបច្ចេកវិទ្យាជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...