អង្គរ​សង្រ្កាន្ត​ឆ្នាំ២០២៣ ព្រឹត្តិការណ៍ផ្សារភ្ជាប់នូវ​ក្តីស្រមៃជាមួយ​ក្តីសង្ឃឹម

ភ្នំពេញ – ក្រោយ​អវត្តមានអស់​រយៈពេល​៤ឆ្នាំ នៅ​ថ្ងៃទី១៤ ១៥ និង​១៦ ខែមេសា ឆ្នាំ​២០២៣ ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្តនឹង​ត្រូវ​រៀបចំ​សារ​ជាថ្មី ដើម្បី​អបអរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ ក៏​ដូចជា​ប្រារព្ធ​ខួប​១០ឆ្នាំ នៃព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត ដែលជា​ការ​រំលឹក​ដល់ភាព​រស់រវើក នៃមរតកបេតិកភណ្ឌអរូបីដ៏ផូរផង់របស់ខ្មែរ នៅ​លើ​ទីតាំង​នៃមរតក​បេតិកភណ្ឌរូបី នៃពិភពលោក។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ​រៀបចំព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត និងជាប្រធាន​សហភាពសហព័ន្ធយុវជន​កម្ពុជា មានប្រសាសន៍ថា ប្រធានបទ​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ឆ្នាំ២០២៣ គឺ «ក្តីស្រមៃ និង​ក្តីសង្ឃឹម» ដែលមានន័យថា ការផ្សារភ្ជាប់នូវ​ក្តីស្រមៃជាមួយ​ក្តីសង្ឃឹម ប្រកប​ដោយ​ភាពជឿជាក់របស់ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ ក្នុង​ដំណើរឆ្ពោះ​ទៅ​កាន់ភាពសុខក្សេមក្សាន្ត មោទកភាពជាតិ ភាពរុងរឿង និង​ភាពរីកចម្រើន វិបុលភាព និងភាពធន់ នៃប្រជាជាតិកម្ពុជា ជាមួយ​អរិយធម៌​ដែលខ្ពង់ខ្ពស់ឆើតឆាយ។

បើតាម​ការ​បញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានបទ​ខាងលើ ក៏​បានផ្សារ​ភ្ជាប់​ជាមួយ​នឹង​គោល​គំនិត 3Cs ដែលជា​គោលគំនិតឆ្ពោះ​ទៅអនាគត​កម្ពុជា នៃការ​កសាង​ធនធាន​មនុស្ស​ប្រកប​ដោយ​សមត្ថភាព ក្នុង​ភាពជាខ្មែរ និង​ពោរពេញ​ដោយ​ធម៌។

ក្រៅពីនេះ ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត​ឆ្នាំ​២០២៣ ក៏​នឹង​មានការឆ្លុះបញ្ចាំង​ទៅ​លើ​យុទ្ធនាការ Beyond the Games ដែលជា​ការ​ចូលរួម​ចំណែក​មួយ​ដ៏​ធំ​ក្នុង​ការផ្សព្វផ្សាយ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ។

ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិ ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍​អង្គរសង្រ្កាន្តឆ្នាំ២០២៣ នឹង​ត្រូវ​រៀបចំធ្វើ​ឡើង​ប្លែង និង​កាន់តែលេចធ្លោ កាន់តែធំជាង​បណ្តា​ឆ្នាំមុនៗ ដោយ​មានការ​ប្រមូលផ្តុំ​នូវ​កម្មវិធី ព្រឹត្តិការណ៍ និង​តួអង្គ​និមិត្តរូប​សំខាន់ៗ (តាមឆ្នាំនីមួយៗនៃអង្គរសង្រ្កាន្ត) ក៏​ដូចជា​វត្ថុ​ពិសេសៗ (វត្ថុយក្ស) មក​ជួបជុំគ្នា ដែលឆ្លុះបញ្ចាំង​តាមរយៈកម្មវិធីចំនួន ៤៤កម្មវិធី នៅ​តាម​ទីតាំង ឬ​តំបន់ចំនួន​៦ផ្សេង​គ្នា ។ មួយវិញទៀត នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត​ឆ្នាំ២០២៣ ក៏គ្រោង​នឹង​មានការ​បំបែក​ឯកត្តកម្មពិភពលោកចំនួន២ផងដែរ។

ឯកឧត្តម សុខ សប្បាយណា

“អង្គរសង្រ្កាន្ត​មិន​មែនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ ហើយ​ក៏​មិន​ត្រឹម​តែជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប៉ុន្តែវា​ជាស្មារតីរួបរួមមួយក្នុងការបង្ហាញនិម្មិត្តរូប នៃភាពរុងរឿង”

សូម​ជម្រាបដែរថា ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត ត្រូវ​បាន​រៀបចំ​ឡើងទ្រង់ទ្រាយ​ធំជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៣ លើទឹកដីអង្គរនៃខេត្ត​សៀមរាបដោយ​សហភាព​សហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) ក្នុង​គោល​បំណង​ប្រមូលផ្តុំ​យុវជន និង​សាធារណជន ដើម្បីអបអរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរ​តែមួយ ក៏​ដូចជា​ចូល​រួមថែរក្សា និង​អភិវឌ្ឍវប្បធម៌ជាតិ និង​លើក​ស្ទួយ​កិត្យានុភាព​ជាតិលើឆាកអន្តរជាតិ ផ្តល់ឱកាស​ដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សា​អំពីកិត្តិនាម ភាពចម្រុះ​នៃវប្បធម៌ អរិយធម៌ ប្រពៃណី និង​សាសនា។

ព្រឹត្តិការណ៍នេះ ក៏​ដើម្បីបំផុស​ស្មារតី​ប្រជាជនកម្ពុជា ជាពិសេស​យុវជន កូនចៅ​ខ្មែរជំនាន់ក្រោយ ឱ្យ​មានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ បំផុស​គំនិត​រួបរួម​កម្លាំង​សាមគ្គីជាធ្លុង​មួយ និង​ជា​គ្រួសារ​តែមួយ ព្រមទាំង​បណ្តុះស្មារតីអភិរក្ស និង​អភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និង​អត្តសញ្ញាណជាតិខ្មែរ។

ចាប់តាំង​ពីឆ្នាំ​២០១៣ ដល់ឆ្នាំ​២០១៨ សហភាពសហព័ន្ធយុវជន​កម្ពុជា បានរៀបចំព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត​ចំនួន​៦លើក​រួចមកហើយ ដោយ​បានចូលរួម​លើកទឹកចិត្ត និង​ទុកលទ្ធភាព​ជូន​ក្រុម​គ្រួសារ ស.ស.យ.ក. រាជធានី/ខេត្ត រៀបចំ​ព្រឹត្តិការណ៍​សង្រ្កាន្ត​នៅ​តាម​បណ្តា​រាជធានី/ខេត្តរបស់ខ្លួន។ មក​ទល់ពេលនេះ អង្គរ​សង្រ្កាន្ត មានអត្ថន័យ​លើសតែ​ពីព្រឹត្តិការណ៍ តែជា​អត្តសញ្ញាណ និង​ស្មារតី​នៃមហាក្រុមគ្រួសារខ្មែរ ក្នុង​ការ​ចូលរួមអបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង​ការ​បង្ហាញ​ការ​ស្រឡាញ់ ក៏​ដូចជា​មោទកភាពចំពោះ​ប្រទេស​ជាតិទូទាំង​ប្រទេស និង​ក្រៅ​ប្រទេស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...