ក្រសួងអប់រំ បន្តជំរុញសាលារៀន និងឪពុកម្ដាយសិស្សយកចិត្តទុកដាក់អំពីសុវត្ថិភាពចំណីអាហារកុមារ

ក្រសួងអប់រំ យុវជន និងកីឡា បន្តជំរុញឱ្យគ្រឹះស្ថានសាធាណៈត្រូវត្រួតពិនិត្យ ណែនាំ ហាមឃាត់ រាល់ការលក់ចំណីអាហារដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកសិក្សា។ នេះបើតាមសេចក្ដីណែនាំ ស្ដីពីដំណើរការគ្រឹះស្ថានមធ្យមសិក្សាចំណេះដឹងទូទៅសាធារណៈ ឆ្នាំសិក្សា ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចេញផ្សាយកាលពីសប្តាហ៍​កន្លងទៅនេះ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កន្លងមក ដើម្បីអនុវត្តវិធានការសុវត្ថិភាពចំណីអាហារតាមសាលារៀន ក្រសួងអប់រំ បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមសាលារៀន ក៏ដូចជាជំរុញសាលារៀន ធ្វើការជិតស្និទ្ធជាមួយអ្នកលក់ចំណីអាហារក្នុងសាលារៀន ក៏ដូចជាពិនិត្យប្រភេទអាហារដែលដាក់លក់ផងដែរ។ ជាមួយគ្នានេះ ក្រសួងអប់រំ បានបញ្ចូលព័ត៌មាន និងការពន្យល់លម្អិតទាក់ទងទៅនឹងផលប៉ះពាល់របស់អាហារក្នុងមុខវិជ្ជាអប់រំសុខភាពសិក្សា។ និងទី៣. គណៈគ្រប់គ្រងសាលាតែងធ្វើការងារជិតស្និទ្ធជាមួយឪពុកម្ដាយសិស្ស ឬអាណាព្យាបាលសិស្សឱ្យមានការចូលរួម។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា បន្ទាប់ពីអនុវត្តវិធានការសុវត្ថិភាពចំណីអាហារតាមសាលរៀន ក្រសួងសង្កេតឃើញថា មានសាលាជាច្រើនបានជំរុញធ្វើយ៉ាងណាឱ្យអាណាព្យាបាលសិស្សានុសិស្សរៀបចំយកដបទឹក និងខ្ចប់អាហារមកពីផ្ទះ ដើម្បីជៀសវាងអាហារប៉ះពាល់សុខភាព ឬមិនមានប្រភពច្បាស់លាស់។ លើសពីនេះ ក៏មានសាលាជាច្រើនបានចូលរួមអនុវត្តជំរុញ និងលើកកម្ពស់សាលារៀនស្អាត ដើម្បីការពារបរិស្ថានកម្ពុជា និងចូលរួមដោះស្រាយបញ្ហាកំណើនកម្ដៅនៃភពផែនដី។

បើតាម លោកជំទាវ ឃួន វិច្ឆិកា ចំពោះចំណីអាហារដែលហាមមិនឱ្យលក់នៅតាមគ្រឹះស្ថានសិក្សាមានចំនួន ៦ប្រភេទ រួមមាន ទី១. ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់, ទី២. គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ, ទី៣. ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់, ទី៤. ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូ គ្រប់ប្រភេទ, ទី៥. ស្ករសូកូឡា ស្ករគ្រាប់និងស្ករកៅស៊ូគ្រប់ប្រភេទ និងទី៦. ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម តំណាប់ផ្អែមគ្រប់ប្រភេទ។

អនុវត្តវិធានការសុវត្ថិភាពចំណីអាហារតាមសាលារៀន

គួរជម្រាបជូនថា តាមការពិនិត្យទិន្នន័យនៅក្នុងប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ នៅដើមឆ្នាំ២០២៤ គឺមានសាលារៀនសាធារណៈចំនួន ៨៧.៤% បានអនុវត្តខ្ជាប់ខ្ជួនក្នុងការអនុញ្ញាតឱ្យលក់ដូរចំណីអាហារដែលមានសុវត្ថិភាព និងចំណីអាហារប្រកបដោយសុខភាពជូនសិស្សានុសិស្ស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *