សេតវិមាន ៖ លោក ត្រាំ ចុះ​ហត្ថលេខា​លើសេចក្ដី​ប្រកាស​ផ្អាក​ទិដ្ឋាការ​និស្សិត Harvard

សេតវិមាន​បាន​ប្រកាស​កាល​ពីថ្ងៃពុធ ថា ប្រធានា​ធិបតី​សហរដ្ឋ​អាម៉េរិក​លោក ដូណាល់ ត្រាំ បាន​ចុះហត្ថលេខា លើ​សេចក្ដី​ប្រកាស​មួយ ដើម្បី​ផ្អាកការ​អនុញ្ញាតិ​ឱ្យ​ជនបរទេស​ចូល​សហរដ្ឋអាម៉េរិក ក្នុង​គោល​បំណង​បន្តការ​សិក្សា ឬ​ចូលរួម​កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា (Exchange program) នៅ​សាកល​វិទ្យាល័យ Harvard ចំ​ពេល​មាន​ជម្លោះ​កាន់តែ​ខ្លាំងឡើង​ជាមួយ​ស្ថាប័ន Ivy League , នេះ​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

បទបញ្ជា​នេះ បាន​បញ្ជា​ដោយផ្ទាល់​ទៅកាន់​ក្រសួង​ការបរទេស​សហរដ្ឋអាម៉េរិក​ឱ្យ «ពិចារណា​ដកហូត» ទិដ្ឋាការ​សិក្សា ដែល​មាន​ស្រាប់ ឬទិដ្ឋាការ​សម្រាប់​ការផ្លាស់ប្ដូរ​ការសិក្សា​របស់​និស្សិត​សាកលវិទ្យាល័យ Harvard បច្ចុប្បន្ន ដែល​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​នៃ​សេចក្ដីប្រកាស។

កាល​ពី​ខែមុន ក្រសួង​ការបរទេស​ក៏​បាន​បញ្ជា​ឱ្យកុងស៊ុល​របស់ខ្លួន​ទាំងអស់​នៅ​ក្រៅប្រទេស ចាប់ផ្ដើម​ពិនិត្យ​បន្ថែម​លើអ្នក​ដាក់​ពាក្យ​សុំទិដ្ឋាការ ដែលមាន​បំណងធ្វើ​ដំណើរទៅ​កាន់​សាកលវិទ្យាល័យ Harvard ក្នុង​គោល​បំណង​ណាមួយ។

សាកល​វិទ្យាល័យ Harvard អះអាង​ថា រដ្ឋបាល​លោក ត្រាំ កំពុង​សងសឹក​នឹងសាលា ចំពោះ​ការ​បដិសេធ​មិនព្រម​ទទួល​យក​ការ​ទាមទារ ដែល​មាន​បំណង​ចង់​គ្រប់គ្រង​សាលារៀន កម្មវិធីសិក្សា និង​មនោគម​វិជ្ជា​របស់​មហាវិទ្យាល័យ រួមទាំង​និស្សិត​របស់ Harvard ។

សេចក្ដី​ណែនាំ​ដែល​មាន​ប្រវែង ២ទំព័រ កាល​ពី​ថ្ងៃពុធ បញ្ជាក់​ថា សាកលវិទ្យាល័យ​ Harvard បាន​បង្ហាញ​ពីប្រវត្តិ​ទាក់ទង​នឹង​ទំនាក់ទំនង​បរទេស និង​លទ្ធិរ៉ាឌី​កាល់​និយម។

សេចក្ដី​ប្រកាស បាន​និយាយ​ថា FBI បាន​ព្រមាន​ជាយូរមក​ហើយថា សត្រូវ​បរទេស​ទាញ​យក​ប្រយោជន៍​ពីភាព​ងាយស្រួល នៃការ​ទទួល​បានការ​អប់រំ​ជាន់ខ្ពស់​របស់​អាម៉េរិក ដើម្បីលួច​ព័ត៌មាន កេងប្រវ័ញ្ច​លើការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍន៍ (R&D) និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត។

សេចក្ដី​ប្រកាស​នេះ បាន​បន្ថែម​ទៀតថា Harvard ត្រូវបាន​រកឃើញ​ថា មានការ​កើនឡើង​យ៉ាងខ្លាំង នៃឧក្រិដ្ឋកម្ម​ក្នុងប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ខណៈ​ពេលដែល​ខកខាន​មិនបាន​ដាក់​វិន័យ​មួយ​ចំនួន លើ​ករណី​រំលោភ​បំពាន​នៅ​ក្នុង​បរិវេន​សាលា។

នៅក្នុង​សេចក្ដី​ប្រកាស​នេះ ក៏បាន​លើក​ឡើង​ថា សាកល​វិទ្យាល័យ Harvard មិនបាន​ផ្ដល់ព័ត៌មាន​គ្រប់គ្រាន់​ដល់​ក្រសួង​សន្តិសុខ​មាតុភូមិ​អាម៉េរិក​អំពី​សកម្មភាព​ខុសច្បាប់ ឬ​គ្រោះថ្នាក់ ដែល​បង្ករ​ដោយ​និស្សិត​បរទេស។

ដោយ​ចោទ​ប្រកាន់ Harvard ពី «ការ​ជាប់​ពាក់ព័ន្ធ​យ៉ាងច្រើន ជាមួយ​សត្រូវ​បរទេស» សេចក្ដី​ប្រកាស បាន​បង្ហាញ​ថា សាកលវិទ្យាល័យ Harvard បាន​ទទួល​ប្រាក់​ច្រើន​ជាង ១៥០លាន​ដុល្លារពី​ប្រទេសចិន។ ហើយ​បាន​បន្ថែម​ទៀត​ថា អ្នក​ញុះញង់​ជាច្រើន ដែលនៅ​ពីក្រោយ​ឧប្បតិ្តហេតុប្រឆាំង​នឹង​សាសនា​នៅក្នុង​បរិវេណ​សាលា ត្រូវ​បាន​រកឃើញ​ថា ជា​និស្សិត​បរទេស។

ការរឹតបន្ដឹង​លើទិដ្ឋាការ​សិស្សថ្មី​នៅ​សាកលវិទ្យាល័យ Harvard គឺជា​ការ​បង្រ្កាប​ចុងក្រោយ​បំផុត​របស់​រដ្ឋបាល​លោក​ត្រាំ ក្នុង​ការ​វាយ​ប្រហារ​ពហុផ្នែក​លើ​សាកល​វិទ្យាល័យ​ចំណាស់ និង​មាន​ទ្រព្យសម្បត្តិ​ច្រើនបំផុត របស់​អាម៉េរិក។ បន្ទាប់ពី វិធានការ បង្កក​ជំនួយ​ឥត​សំណង និង​មូលនិធិ​ផ្សេងៗ​ទៀត រាប់ពាន់​លានដុល្លារ, បញ្ចប់​ការ​លើកលែង​ពន្ធ​របស់​សាលា និង​បើក​ការ​ស៊ើបអង្កេត លើបញ្ហា​រើសអើង​លើ​បុគ្គលិក​ស្បែកស អាស៊ី និង​បុរស។

លោក ត្រាំ ចោទប្រកាន់​សាកលវិទ្យាល័យ​កំពូលៗ​របស់​សហរដ្ឋអាម៉េរិក​ជាច្រើន ថាជា​ប្រភព​កំណើត​នៃចលនា​ប្រឆាំង​អាម៉េរិក។ កាលពី​ខែមុន រដ្ឋបាល​របស់​លោក បាន​ដកហូត​សមត្ថភាព​របស់​សាកលវិទ្យាល័យ Harvard ក្នុងការ​ទទួល​ចុះឈ្មោះ​និស្សិត​បរទេស ដែលជា​ចំណាត់​ការ​មួយ បន្ទាប់​មកត្រូវ​បាន​រារាំង​ដោយ​ចៅក្រម​សហព័ន្ធ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។