កម្ពុជាបណ្តុះបណ្តាលនិស្សិតមីយ៉ាន់ម៉ា ២១រូប លើជំនាញវិស្វកម្មអវយវៈសិប្បនិម្មិត

និស្សិតមីយ៉ាន់ម៉ាចំនួន ២១រូប បានបញ្ចប់ការសិក្សាដោយជោគជ័យលើជំនាញវិស្វកម្មឧបករណ៍អវយវៈសិប្បនិម្មិត និងរណប នៅមហាវិទ្យាល័យវិស្វកម្មឧបករណ៍អវយវៈសិប្បនិម្មិត និងរណបកម្ពុជា។ ក្រុមនិស្សិតទាំងនេះត្រូវបានផ្ទេរមកពីប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០២២ ក្រោមការគាំទ្រពីមូលនិធិជប៉ុន និងអង្គការ Exceed Worldwide ដោយទទួលបានការទទួលស្គាល់ក្រេឌីតសិក្សាយ៉ាងពេញលេញពីក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសអនុញ្ញាតឱ្យក្រុមនិស្សិត និងក្រុមយុទ្ធសាស្ត្ររបស់អង្គការ Exceed ចូលជួបសម្តែងការគួរសម កាលពីរសៀលថ្ងៃអង្គារ ទី២១ ខែមេសា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ដោយកោតសរសើរ និងអបអរសាទរចំពោះជោគជ័យរបស់និស្សិត និងគ្រូឧទ្ទេសទាំងអស់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលនេះមិនត្រឹមតែជាការផ្ទេរចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់ “ជីវិតទីពីរ” ដល់ជនមានពិការភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរំលឹកពីបទពិសោធន៍របស់កម្ពុជា ដែលធ្លាប់រងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាម និងគ្រាប់មីន ធ្វើឱ្យប្រជាពលរដ្ឋជាច្រើនបាត់បង់សមត្ថភាពរាងកាយ។ ក្នុងន័យនេះ ការបំពាក់អវយវៈសិប្បនិម្មិតគឺជាស្ពានចម្លងដ៏សំខាន់ ដែលជួយឱ្យជនមានពិការភាពអាចត្រឡប់មកប្រកបរបរចិញ្ចឹមជីវិត និងរស់នៅដោយឯករាជ្យម្ចាស់ការក្នុងសង្គមវិញបាន។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អង្គការ Exceed Worldwide ដែលបានចូលរួមបណ្តុះបណ្តាលធនធានមនុស្សដ៏មានតម្លៃសម្រាប់ជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងកាលៈទេសៈដ៏លំបាកនាពេលបច្ចុប្បន្ន។

ជាការឆ្លើយតប តំណាងអង្គការ Exceed Worldwide បានសម្តែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអប់រំ ដែលបានផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយដល់និស្សិតទាំងនេះ។ តំណាងអង្គការបានបញ្ជាក់ថា ក្នុងអំឡុងពេលសិក្សានៅកម្ពុជា និស្សិតទាំង ២១រូប បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាស្ដារលទ្ធភាពពលកម្មជូនដល់ប្រជាជនកម្ពុជាជាច្រើននាក់រួចមកហើយ។ បន្ទាប់ពីបញ្ចប់ការសិក្សានេះ ពួកគេនឹងនាំយកនូវចំណេះដឹង និងជំនាញបច្ចេកទេសដែលទទួលបានពីកម្ពុជា ទៅបម្រើ និងជួយសង្គ្រោះប្រជាជននៅក្នុងប្រទេស​កំណើត​របស់​ពួក​គេវិញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...