សិល្បៈនៃភាពច្នៃប្រឌិត ធ្វើ​ឱ្យ​យុវតី ភាព វណ្ណេប្រានីកា ឈ្នះ​ជ័យលាភីលេខ១ ក្នុងការប្រកួតគំនូរ និងស្នាដៃស្រ្តីជំនាន់ទី១២

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

យុវតី​ ភាព វណ្ណេប្រានីកា ជាសិស្សថ្នាក់ទី៨ ឯកទេសសូនរូប នៃសាលាមធ្យមវិចិត្រសិល្បៈ បានជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតគំនូរ និងស្នាដៃស្រ្តី (Dream Girls Design Contest) ក្រោម​ប្រធានបទ “អច្ឆរិយនៃកម្ពុជា”។ នេះជាមោទនភាពមួយសម្រាប់ក្មេងស្រីកម្ពុជា ក្នុងការបង្ហាញក្ដីស្រមៃតាមរយៈស្នាដៃគំនូរ។

វណ្ណេប្រានីកា បានប្រាប់ឱ្យដឹងថា ការចូលរួមការប្រកួតនេះ ​គឺ​ចង់ឱ្យឯកទេសសូនរូប ដែលនាងកំពុងសិក្សា មានការចាប់អារម្មណ៍ឡើងវិញ។ ទន្ទឹមគ្នានេះ ក៏មានការលើកទឹកចិត្តពីប៉ា ម៉ាក់ លោកគ្រូ អ្នកគ្រូ ជាពិសេស មិត្តភក្តិ ដែលតែងសរសើរស្នាដៃគំនូររបស់នាង ហើយលើកទឹកចិត្តឱ្យចូលរួមប្រកួត ដោយគេជឿជាក់ថា រូបនាងនឹងអាចយកពានរង្វាន់បាន។

យុវតី​ ភាព វណ្ណេប្រានីកា ជាសិស្សថ្នាក់ទី៨ ឯកទេសសូនរូប នៃសាលាមធ្យមវិចិត្រសិល្បៈ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតគំនូរ និងស្នាដៃស្រ្តី

បើតាម​ការរៀបរាប់របស់ យុវតី វណ្ណេប្រានីកា ឯកទេសដែលនាងរៀននៅសាលាមានដូចជា ភ្លេង ល្ខោន សៀក របាំ និងសូនរូប ប៉ុន្តែនាងសង្កេតឃើញថា ផ្នែកសូនរូប មិនសូវមានអ្នកចាប់អារម្មណ៍ នៅពេលមានការដាក់តាំងក្នុងកម្មវិធីមហោស្របផ្សេងៗ។ ដូច្នេះ ហើយទើបរូបនាងប្រើសិល្បៈច្នៃប្រឌិត គូរគំនូរមួយផ្ទាំងនេះចេញមកដោយរំលេចភាពដ៏ស្រស់ស្អាតរបស់គំនូរ និងការរួមបញ្ចូលគ្នាចម្រុះឯកទេស។

គំនូរដែលជាប់ជ័យលាភីលេខ១នេះ បើតាម វណ្ណេប្រានីកា នាងបានបញ្ចូលឯកទេសចំនួន៤ បញ្ចូលគ្នាទៅ​ក្នុងគំនូរនោះ មានដូចជា វិចិត្រកម្ម ផ្សាយ លម្អងក្រណាត់ និងគំនូរបុរាណ។ ផ្នែកវិចិត្រកម្ម គឺការដាក់ពណ៌ចម្រុះ, ផ្នែកផ្សាយគឺការដាក់ការរចនា (Design) ក្បាច់ខ្មែរ និងផ្នែកលម្អងក្រណាត់ មានគូរផ្កានៅខាងក្រោយ គូរដោយដៃ និងគូរតាមឌីជីថល។

ក្នុងការ​ប្រកួតនេះ វណ្ណេប្រានីកា បានដាក់ស្នាដៃគំនូរចំនួន៤ចូលរួមប្រកួត​ ដោយជាប់ក្នុងការប្រកួត២ស្នាដៃ គឺ Honorable Award និងស្នាដៃមួយទៀតជាជ័យលាភីលេខ១។ សម្រាប់គំនូរជាប់ជ័យលាភីលេខ១នេះ វណ្ណេប្រានីកា បានប្រាប់ថា ខ្លួន​ប្រើពេលចំនួន២ថ្ងៃដើម្បីរកគំនិតក្នុងការរចនា និងប្រើរយៈពេល២ទៅ៣ម៉ោងប៉ុណ្ណោះក្នុងការគូរឱ្យចេញជារូបរាង។ ក្នុងការគូរគំនូរនេះ រូបនាងជួបបញ្ហាប្រឈមមួយចំនួនដែរ ដោយសារមានកិច្ចការសាលាជាច្រើនដែលត្រូវធ្វើ ហើយបារម្ភខ្លាចដាក់ស្នាដៃប្រកួតនេះមិនទាន់ពេល តែទោះជាយ៉ាងនេះក្ដីក៏រូបនាងនៅតែជំនះរហូតទទួលបានជោគជ័យ។

“ការជាប់ជ័យលាភីលេខ១នេះ ខ្ញុំមានអារម្មណ៍រំភើបសប្បាយរីករាយជាខ្លាំង មិននឹកស្មានថាអាចឈ្នះពានរង្វាន់នេះ គឺហាក់ដូចជានៅក្នុងសុបិន្ត”

អ្នកនាង ហ៊ាង វត្តី ម្ចាស់ក្រុមហ៊ុន រៀល ថាយហ្គើរ និងជាអតីតម្ចាស់ជ័យលាភី ព្រមទាំងជាសហរៀបចំកម្មវីធីប្រកួតនេះ មានប្រសាសន៍ថា ការប្រកួតគំនូរ និងស្នាដៃស្រ្តីនេះ គឺជាច្រកទ្វារក្នុងការបង្ហាញក្ដីសុបិន្តដែលមិនអាចនិយាយជាសាធារណៈបានទៅលើវត្ថុដែលយើងបានរចនា ដើម្បីប្រាប់អ្នកដទៃទៀតថា វាជាស្នាដៃរបស់យើង។ អ្នកនាង ហ៊ាង វត្តី ក៏សង្ឃឹមថា យុវជនទាំងអស់ ជាពិសេសស្រ្តី នឹងមិនបោះបង់ក្ដីសុបិន្តរបស់ខ្លួន ពោលគឺត្រូវតែបង្ហាញក្ដីសុបិន្តរបស់យើងឱ្យអ្នកដទៃទៀតបានដឹងថាយើងចង់ក្លាយជាអ្វី៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *