លោក ជា វ៉ាបុត្រា ៖ កម្ពុជា​នៅ​ខ្វះខាត​វិស្វករ​ផ្នែកថាមពល​ច្រើន យុវជន​គួរ​សម្លឹង​មើលជំនាញ​មួយ​នេះ

លោក ជា វ៉ាបុត្រា បច្ចុប្បន្ន​ជា​និស្សិត​ថ្នាក់បណ្ឌិត​នៅ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកទេស​បច្ចេកវិទ្យា និងការ​គ្រប់គ្រងថាមពល ហើយ​លោក​ក៏​ជាអ្នកជំនាញ​គ្រប់គ្រងថាមពល ទទួលស្គាល់​កម្រិតអាស៊ានផងដែរ ។ លោកថា បច្ចុប្បន្ន​នៅ​​ប្រទេស​កម្ពុជា​កំពុង​តែ​ខ្វះ​ខាត​វិស្វករ ឬក៏​អ្នកបច្ចេកទេសផ្នែកថាមពល​នេះយ៉ាងច្រើន ហើយ​លោក​គិតថា ទីផ្សារ​ការងារលើជំនាញ​មួយ​នេះ​នៅ​ទូលំទូលាយ។

លោក វ៉ាបុត្រា បានលើក​ឡើងថា ​ប្រសិន​បើ​គ្មានថាមពល យើង​មិន​អាច​ធ្វើអ្វីបាននោះទេ សេដ្ឋកិច្ច​ក៏​មិន​អាច​ដំណើរ​ការ​បាន​ យើង​ក៏​មិន​អាច​រស់​នៅ​បាន។ លោកថា សព្វថ្ងៃទីផ្សារ​វិស័យថាមពល​ គឺនៅទូលំទូលាយមែនទែន ដោយ​កម្ពុជា​យើង​នៅ​ខ្វះ​ខាត​ធនធាន​លើ​ជំនាញនេះច្រើន។

“ជាក់ស្តែង​បទពិសោធន៍​ខ្ញុំធ្វើការ​រយៈពេល ៣-៤ឆ្នាំនេះ យើងនៅខ្វះខាត… និយាយដោយខ្លី លុយ​របស់យើង នៅក្នុងស្រុកយើង ហេតុអ្វីបានជាយើង​មិន​នាំគ្នាចាយ ចាំបាច់អីយើងទៅជួលអ្នកប្រឹក្សា ទៅជួលវិស្វករ​ពីបរទេស​មក​ចាយលុយ​យើងធ្វើអ្វី? ដូច្នេះយុវជន​គួរ​គិត​គូរ​ត្រង់ចំណុចនេះឡើងវិញ “

យ៉ាងណាក៏ដោយ លោក វ៉ាបុត្រា លើកទឹកចិត្ត​ដល់​យុវជន​ដែល​កំពុងសិក្សា​នៅ​តាម​វិទ្យាល័យ ពិសេស​ផ្នែកស្ទែម គួរពង្រឹងសមត្ថភាព និង​​ជ្រើស​រើស​ជំនាញអាជីពខាងផ្នែកវិស្វកម្ម ហើយ​បើ​កាន់តែប្រសើរទៀត​នោះ គួរជ្រើស​រើស​យកជំនាញ​ជា​វិស្វករ ឬអ្នក​បច្ចេកទេស​ផ្នែកថាមពល ព្រោះថា ប្រទេស​យើង​ត្រូវ​ការ​ធនធាន​មនុស្ស​ក្នុង​វិស័យ​ថាមពល​ជាច្រើនទៀត។

បើយោង​តាម​របាយការណ៍​របស់គណៈវិស្វករ​កម្ពុជា​ បានឱ្យដឹងថា ​​​បច្ចុប្បន្ន​កម្ពុជា​មាន​វិស្វករចុះ​បញ្ជី​​សរុបចំនួន ៣០៤៥នាក់ ​ក្នុងនោះ រួមមាន វិស្វករសំណង់ស៊ីវិល ៧៦%, អគ្គិសនី ៧,៥%, មេកានិច ៣%, វិទ្យាសាស្រ្តកុំព្យូទ័រ ៣%, ភូគភ្ភសាស្រ្តរ៉ែ ២%, គីមីចំណីអាហារ-កសិឧស្សាហកម្ម-ទេពកោសល្យជនបទ និងធនធានទឹក ១% និងជំនាញផ្សេងៗ ៧,៥%។ ចំនួននេះ នៅមិនគ្រប់គ្រាន់តាមតម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​នោះទេ ដោយ​បើតាម​ការសិក្សា​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) បានបញ្ជាក់ថា កម្ពុជា​ត្រូវមាន​កម្លាំង​វិស្វករ​ប្រមាណ ៣៥ ០០០ ​នាក់ សម្រាប់​បម្រើ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម​ទេសចរណ៍ និង​អចលនទ្រព្យ​ក្នុងប្រទេស​របស់ខ្លួន​៕


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បណ្ឌិត តាន់ មុនីវណ្ណ បង្ហាញ៣ចំណុច ពី​របៀប នៃការ​គិត​ឱ្យ​បានល្អ

ការ​គិត​ឱ្យ​បាន​ល្អ គឺជា​ចំណុច​ចាប់​ផ្តើម​មួយ​ ដើម្បីនាំឆ្ពោះទៅ​កាន់ភាពជោគជ័យ មិន​ថា​នៅ​ក្នុង​ជីវិត​សិក្សា ឬ​ក្នុង​អាជីពការងារនោះទេ ។…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រកឃើញ​ម្ចាស់​ជ័យលាភីប្រកួតនិយាយជាសាធារណៈស្ដីអំពីថ្នាំជក់

ក្រោយពីឆ្លងកាត់ការប្រកួតអស់ជាច្រើនជុំ ទីបំផុតបានរកឃើញបេក្ខជនចំនួន៣រូប ដែលឈ្នះជ័យលាភីក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ …
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារទាំងប្រាំមួយប្រភេទ ជួយបង្កើនអរម៉ូនរីករាយ (Serotonin) នៅក្នុងខ្លួនរបស់អ្នក

អរម៉ូនរីករាយ (Serotonin) គឺជាសារជាតិគីមីដែលត្រូវបានគេជឿថាដើរតួជាអ្នករក្សាលំនឹង នៃអារម្មណ៍។ វាត្រូវបានគេរកឃើញថា អាចជួយឱ្យ​យើង​គេង​លក់ស្រួល…
ព្រឹត្តិការណ៍, អប់រំកុមារតូច

វេជ្ជបណ្ឌិត ជា ម៉ារី ៖ បំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារូបត្ថម្ភបានត្រឹមត្រូវដល់កុមារជាការអភិវឌ្ឍមូលធនមនុស្ស

លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីអ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល មានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយ …
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

គម្រោង «ទំនើបកម្មប្រព័ន្ធអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ផ្ដល់ឱកាសសិក្សាជំនាញវិជ្ជាជីវៈ៩០កន្លែង​សម្រាប់ពលរដ្ឋនៅ​ខេត្តមណ្ឌលគិរី

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីៈខេត្តមណ្ឌលគិរី បានប្រកាស​ផ្តល់អាហារូបករណ៍​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន​៩០កន្លែងសម្រាប់​យុវជន …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ រៀបចំការប្រកួតនិយាយជាសាធារណៈ លើ​ប្រធានបទ “បង្ការការប្រើប្រាស់ថ្នាំជក់” នៅតាមគ្រឹះស្ថានសិក្សា

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) នឹងរៀបចំកម្មវិធីប្រកួតនិយាយសាធារណៈ …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សាស្រ្តាចារ្យ ជុំ ផារីណូ លើកទឹកចិត្តស្រ្តី និងក្មេងស្រីពង្រឹងសមត្ថភាពរៀនជំនាញបច្ចេកវិទ្យា

បច្ចេកវិទ្យា ជាជំនាញមួយថ្មីដែលអនុញ្ញាតិឱ្យក្មេងស្រីអាចសិក្សាបានដូចបុរសដែរ ព្រោះការសិក្សាផ្នែកនេះ មិនប្រើកម្លាំងអ្វីច្រើននោះឡើយ ហើយស្រី្តនិងក្មេង…
ព្រឹត្តិការណ៍, អប់រំកុមារតូច

៤ចំណុច ជួយ​ឪពុកម្តាយ​ដោះស្រាយភាពតានតឹងរបស់កូន

កូន ឬកុមារតូចប្រហែលជាអាចសង្កេត ឬធ្វើត្រាប់តាមនូវសកម្មភាពទាំងឡាយដែលឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំបានធ្វើនៅ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បណ្ឌិត ឃៀង សុធី ៖ ជំនាញ៥ ជួយ​យុវជនអភិវឌ្ឍសមត្ថភាពក្នុងការរៀនបច្ចេកវិទ្យាទទួលបានជោគជ័យ

នៅរយៈពេល ២ទៅ៣ឆ្នាំខាងមុខនេះ បរិបទសង្គម​នឹង​មានការផ្លាស់ប្តូរ រីកចម្រើន​ជឿនលឿន ដោយសារតែល្បឿននៃបច្ចេកវិទ្យា ចំណេះដឹង…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចំណេះដឹងពីសិល្បៈជាមូលដ្ឋានគំនិតច្នៃប្រតិដ្ឋសម្រាប់ការអប់រំសម័យទំនើប

មេរៀនសិល្បៈ ដូចជា សិល្បៈគំនូរ សិល្បៈចម្លាក់ តន្ត្រី និងល្ខោន​ អាចឱ្យអ្នកសិក្សាបញ្ចេញអារម្មណ៍របស់ពួកគេនៅក្នុងសកម្មភាពច្នៃប្រតិដ្ឋអ្វីមួយ។…