ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យជំនាន់ទី៤ ចំនួន២៥នាក់

ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើស គ្រូប្រឹក្សាគរុកោសល្យជំនាន់ទី៤ ចំនួន២៥នាក់ ឱ្យចូលរៀននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅវិទ្យាស្ថានជាតិអប់រំ នៃមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី។

បេក្ខជនដែលនឹងត្រូវជ្រើសរើស គឺត្រូវជាបុគ្គលិកក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា មានសញ្ជាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់ មានសុខភាពល្អ មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ។

សម្រាប់បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុច្រើនបំផុត៤០ ឆ្នាំគិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ ដោយឡែក បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុច្រើនបំផុត៣៥ឆ្នាំគិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ ហើយ​សម្រាប់​បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីថ្នាក់បណ្ឌិតឡើងទៅត្រូវបានលើកលែងលក្ខខណ្ឌអាយុ។

ដោយឡែក​វិញ្ញាសាដែល​ត្រូវ​ប្រឡងសម្រាប់ការជ្រើសរើស មានដូចជា សំណួរសរសេរ និងសម្ភាសន៍ ក្នុងនោះសំណួរសរសេរមាន២វិញ្ញាសា រួមមាន វិញ្ញាសា ចិត្ត-គរុកោសល្យ រយៈពេល ១ម៉ោង ជាប្រភេទសំណួរពហុជ្រើសរើស និងវិញ្ញាសា ភាសាអង់គ្លេស រយៈពេល១ម៉ោង៣០នាទី ចំណេះដឹងភាសាកម្រិតមធ្យម។ ទន្ទឹមគ្នានេះ បេក្ខជនជាប់សំណួរសរសេរ នឹងបន្តទៅសម្ភាសន៍ រួមមាន សំណួរសម្ភាសន៍ការងារ រយៈពេល ២០នាទី និងបង្ហាញការបង្រៀនសាកល្បងលើមេរៀនណាមួយ ដែលបានជ្រើសរើសដោយបេក្ខជន រយៈពេល ២០នាទី ដែលមានទីតាំងនៅវិទ្យាស្ថានជាតិអប់រំ។

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចសុំចុះឈ្មោះប្រឡងតាមប្រព័ន្ធអនឡាញ តាមរយៈតណភ្ជាប់ https://enrollment.grc.edu.kh/ ចាប់ពីថ្ងៃប្រកាសផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី។ សម័យប្រឡង នឹងធ្វើឡើងចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។ ចំពោះព័ត៌មានលម្អិតបន្ថែមផ្សេងទៀត បេក្ខជនអាចទាក់ទងផ្ទាល់ជាមួយវិទ្យាស្ថានជាតិអប់រំ ឬតាមទូរស័ព្ទលេខ០១១ ៦៩៧ ០៣៨/០៦៩ ៥២៨ ៤៤៤៕


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បណ្ឌិត តាន់ មុនីវណ្ណ បង្ហាញ៣ចំណុច ពី​របៀប នៃការ​គិត​ឱ្យ​បានល្អ

ការ​គិត​ឱ្យ​បាន​ល្អ គឺជា​ចំណុច​ចាប់​ផ្តើម​មួយ​ ដើម្បីនាំឆ្ពោះទៅ​កាន់ភាពជោគជ័យ មិន​ថា​នៅ​ក្នុង​ជីវិត​សិក្សា ឬ​ក្នុង​អាជីពការងារនោះទេ ។…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រកឃើញ​ម្ចាស់​ជ័យលាភីប្រកួតនិយាយជាសាធារណៈស្ដីអំពីថ្នាំជក់

ក្រោយពីឆ្លងកាត់ការប្រកួតអស់ជាច្រើនជុំ ទីបំផុតបានរកឃើញបេក្ខជនចំនួន៣រូប ដែលឈ្នះជ័យលាភីក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ …
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារទាំងប្រាំមួយប្រភេទ ជួយបង្កើនអរម៉ូនរីករាយ (Serotonin) នៅក្នុងខ្លួនរបស់អ្នក

អរម៉ូនរីករាយ (Serotonin) គឺជាសារជាតិគីមីដែលត្រូវបានគេជឿថាដើរតួជាអ្នករក្សាលំនឹង នៃអារម្មណ៍។ វាត្រូវបានគេរកឃើញថា អាចជួយឱ្យ​យើង​គេង​លក់ស្រួល…
ព្រឹត្តិការណ៍, អប់រំកុមារតូច

វេជ្ជបណ្ឌិត ជា ម៉ារី ៖ បំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារូបត្ថម្ភបានត្រឹមត្រូវដល់កុមារជាការអភិវឌ្ឍមូលធនមនុស្ស

លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីអ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល មានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយ …
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

គម្រោង «ទំនើបកម្មប្រព័ន្ធអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ផ្ដល់ឱកាសសិក្សាជំនាញវិជ្ជាជីវៈ៩០កន្លែង​សម្រាប់ពលរដ្ឋនៅ​ខេត្តមណ្ឌលគិរី

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីៈខេត្តមណ្ឌលគិរី បានប្រកាស​ផ្តល់អាហារូបករណ៍​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន​៩០កន្លែងសម្រាប់​យុវជន …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ រៀបចំការប្រកួតនិយាយជាសាធារណៈ លើ​ប្រធានបទ “បង្ការការប្រើប្រាស់ថ្នាំជក់” នៅតាមគ្រឹះស្ថានសិក្សា

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) នឹងរៀបចំកម្មវិធីប្រកួតនិយាយសាធារណៈ …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សាស្រ្តាចារ្យ ជុំ ផារីណូ លើកទឹកចិត្តស្រ្តី និងក្មេងស្រីពង្រឹងសមត្ថភាពរៀនជំនាញបច្ចេកវិទ្យា

បច្ចេកវិទ្យា ជាជំនាញមួយថ្មីដែលអនុញ្ញាតិឱ្យក្មេងស្រីអាចសិក្សាបានដូចបុរសដែរ ព្រោះការសិក្សាផ្នែកនេះ មិនប្រើកម្លាំងអ្វីច្រើននោះឡើយ ហើយស្រី្តនិងក្មេង…
ព្រឹត្តិការណ៍, អប់រំកុមារតូច

៤ចំណុច ជួយ​ឪពុកម្តាយ​ដោះស្រាយភាពតានតឹងរបស់កូន

កូន ឬកុមារតូចប្រហែលជាអាចសង្កេត ឬធ្វើត្រាប់តាមនូវសកម្មភាពទាំងឡាយដែលឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំបានធ្វើនៅ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បណ្ឌិត ឃៀង សុធី ៖ ជំនាញ៥ ជួយ​យុវជនអភិវឌ្ឍសមត្ថភាពក្នុងការរៀនបច្ចេកវិទ្យាទទួលបានជោគជ័យ

នៅរយៈពេល ២ទៅ៣ឆ្នាំខាងមុខនេះ បរិបទសង្គម​នឹង​មានការផ្លាស់ប្តូរ រីកចម្រើន​ជឿនលឿន ដោយសារតែល្បឿននៃបច្ចេកវិទ្យា ចំណេះដឹង…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចំណេះដឹងពីសិល្បៈជាមូលដ្ឋានគំនិតច្នៃប្រតិដ្ឋសម្រាប់ការអប់រំសម័យទំនើប

មេរៀនសិល្បៈ ដូចជា សិល្បៈគំនូរ សិល្បៈចម្លាក់ តន្ត្រី និងល្ខោន​ អាចឱ្យអ្នកសិក្សាបញ្ចេញអារម្មណ៍របស់ពួកគេនៅក្នុងសកម្មភាពច្នៃប្រតិដ្ឋអ្វីមួយ។…