ក្រសួងអប់រំអំពាវនាវឱ្យសិស្សនិងបុគ្គលិកសិក្សាបន្តប្រុងប្រយ័ត្នវីរុសអូមីក្រុងឆ្លងចូលសហគមន៍

បាត់ដំបង – នា​ឱកាស​ចូលរួម​ពិធី​បើក​បវេសនកាលឆ្នាំសិក្សា​ថ្មី​២០២១-២០២២ នៅ​សាកលវិទ្យាល័យ​បាត់ដំបង កាលពី​រសៀល​ថ្ងៃម្សិលមិញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវ​ដល់​សិស្សានុសិស្ស និងបុគ្គលិកសិក្សា​ទាំងអស់បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់លើសុខភាព​ ខណៈ​វីរុស​កូវីដ-១៩ បំប្លែងថ្មីប្រភេទ​អូមីក្រុងកំពុងឆ្លង​ចូលក្នុងសហគមន៍ ។

ស្របគ្នានេះ ឯកឧត្តម​រដ្ឋមន្រ្តី​ក៏​បាន​អំពាវនាវដល់មាតាបិតា អាណាព្យាបាល និង​សិស្សនិស្សិតទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចំពោះ​សុខភាព ជាពិសេស ត្រូវ​​ពាក់ម៉ាស់ជាប្រចាំ លាងសម្អាត​ដៃជាប្រចាំ និងរក្សា​​អនាម័យដើម្បីឱ្យ​សុខភាពរាងកាយ ។ ប្រសិនបើមានលទ្ធភាពត្រូវ​ធ្វើតេស្តរហ័ស​ ដើម្បី​បាន​ដឹងមុនពីការឆ្លងនេះ។

“នាពេលបច្ចុប្បន្ននេះ មេរោគ​បំប្លែង​ខ្លួនថ្មីអូមីក្រុង​ក៏​ចាប់ផ្តើម​ឆ្លង​ចូលក្នុងសហគមន៍ ដូច្នេះ​ខ្ញុំសូមអំពាវនាវ​ឱ្យ​សាស្រ្តាចារ្យ និស្សិតបន្ត​​ប្រុងប្រយ័ត្ន​ និងអនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ដំណមសុខាភិបាល… ផ្តោតលើសុវត្ថិភាពសុខភាពសិក្សា ដូចជា​ការ​បង្រៀន​តាមបែបថ្មីជាដើម” – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ឯកឧត្តម​រដ្ឋមន្រ្តី​ក៏​បានស្នើ​សុំ​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់ត្រូវមានសម្ភារៈអនាម័យ កន្លែងលាងសម្អាតដៃ ដើម្បី​លើក​កម្ពស់​​សុខភាពសុខភាពសិក្សា ហើយ​ត្រូវធ្វើតេស្តជាប្រចាំ​ដើម្បីការពារ​ជំងឺកូវីដ-១៩ កុំឱ្យឆ្លងរីករាលដាល ។

យោង​តាម​របាយការណ៍​របស់ក្រសួងសុខាភិបាល​កម្ពុជា​ បានឱ្យដឹងថា គិត​ត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ​២០២១ កម្ពុជាមានករណីឆ្លង​ជំងឺកូវីដ​-១៩ សរុបជាង១សែនពីរម៉ឺនករណី ក្នុងនោះករណីនាំចូល​ពីក្រៅប្រទេស​សរុប ២ម៉ឺនករណី ។ នៅថ្ងៃទី១០ មករា មានករណីឆ្លង​ជំងឺកូវីដ​-១៩ ​ចំនួន២៤ករណីសុទ្ធសឹងតែជា​វីរុស​បំប្លែងថ្មីអូមីក្រុង និង​ករណីវីរុស​អូមីក្រុង​ឆ្លង​ចូល​ក្នុង​សហគមន៍​សរុបចំនួន ១៤ករណី ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...