ជប៉ុនបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ លើសាកលពិភពលោកស្តីអំពីការអប់រំកូនបានល្អ កុមារមានសុខភាពល្អនិងមានសុជីវធម៌ល្អ។ ជនជាតិជប៉ុនបានអប់រំកូនពីបំណិនជីវិត ការសិក្សា សុជីវធម៌ និងផ្ដល់ឯករាជដល់កូនតាំងពីកុមារភាព។ ខាងក្រោមនេះជាចំណុចដែលឪពុកម្ដាយបង្រៀនឬអប់រំកូនរបស់ប្រជាជនជប៉ុន។
១. ភាពស្និតស្នាលរវាងម្ដាយឪពុកនិងកូនៗ៖ ពួកគេតែងតែយកចិត្តទុកដាក់ និងផ្ដល់ដំបូន្មានល្អៗដល់កូន។ ឪពុកម្តាយមិនប្រើអំពើហិង្សានៅពេលកូនធ្វើខុស ឬមានកំហុសដោយចេតនាណាមួយ។ ពួកគេតែងពន្យល់ពីហេតុផលនិងប្រាប់ពីលទ្ធផលដែលកូនបានធ្វើ។ មុនកូនមានអាយុប្រាំឆ្នាំ ឪពុកម្តាយតែងផ្ដល់ឱកាសឱ្យកូនធ្វើអ្វីដែលពួកគេចង់ធ្វើ។ ទន្ទឹមគ្នានេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ភាពកក់ក្ដៅដល់កូន ឪពុកម្តាយតែងគេងឱបកូនៗជារៀងរាល់យប់ដោយក្ដីស្រឡាញ់។
២. កុមារត្រូវបានបញ្ជូនទៅសាលារៀននៅអាយុប្រាំមួយឆ្នាំ៖ ឪពុកម្តាយត្រូវបញ្ជូនកូនទៅសាលារៀនចាប់ពីអាយុប្រាំមួយឆ្នាំនៅសាលារដ្ឋ។ ប្រព័ន្ធអប់រំជប៉ុនបង្រៀនឱ្យកុមារធ្វើការដោយភាពស្មើគ្នា ពួកគេបង្រៀនពីរបៀបរស់នៅប្រកបដោយសុជីវធម៌ សីលធម៌ អាកប្បកិរិយា និងវិន័យ ដើម្បីឱ្យកុមារចេះលត់ដំខ្លួនតាំងពីតូច។ នៅក្នុងសាលារៀនកុមារធ្វើការងារសម្អាត ឬអនាម័យដោយខ្លួនឯងរៀងៗខ្លួន ទាំងនៅក្នុងបន្ទប់រៀននិងក្នុងបន្ទប់ទឹក ដើម្បីជាការឆ្លុះបញ្ជាំងពីទំនួលខុសត្រូវរបស់កុមារ។
៣. ឪពុកម្ដាយយកចិត្តទុកដាក់ខ្លាំងលើអារម្មណ៍កូនៗ៖ ដើម្បីរស់នៅប្រកបដោយសមូហភាពវាជារឿងសំខាន់សម្រាប់កុមារដែរឪពុកម្ដាយត្រូវបង្រៀនឱ្យចេះគោរពនិងចេះយោគយល់ពីអារម្មណ៍អ្នកដទៃ សូម្បីតែវត្ថុមានជីវិត។ ឪពុកម្ដាយជនជាតិជប៉ុនលើកទឹកចិត្តនិងមិនជំរុះឱ្យកូនៗអៀនខ្មាស់ឡើយ។
៤. ឪពុកម្ដាយធ្វើជាគម្រូល្អដល់កូន៖ ឪពុកម្ដាយតែងតែគោរពនិងផ្ដល់តម្លៃដល់កូនជានិច្ច។ គ្រប់សកម្មភាពទាំងអស់ ឪពុកម្តាយបង្រៀនកូនដោយវិធីសាស្រ្តងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ ឧទាហរណ៍៖ បង្រៀនឱ្យកូនចេះរៀបចំវត្ថុលេងឱ្យមានរបៀប និងបង្រៀនកូនឱ្យប្រើភាសាទន់ភ្លន់ជានិច្ច។ ការធ្វើបែបនេះការបង្ហាញពីគំរូភាព អត់ធ្មត់ ព្យាយាម និងកម្លាំងចិត្ត។
៥. វិធីចម្អិនអាហារប្លែកៗឱ្យកូនៗ៖ ឪពុកម្ដាយមិនបង្ខំឱ្យកូនៗពួកគេញ៉ាំអាហារច្រើនទេ តែពួកគេទម្លាប់ចម្អិនអាហារនិងតុបតែងចេញជារូបភាពផ្សេងៗដែលទាក់ចិត្តកូនឱ្យចង់ញ៉ាំអាហារ។ រឿងដែលសំខាន់មួយទៀត គឺពួកគេបង្រៀនឱ្យកូនៗទម្លាប់ញ៉ាំត្រីច្រើនជាងសាច់ផ្សេងៗ ពីព្រោះត្រីមានប្រូតេអ៊ីននិងធ្វើឱ្យពួកគេមានសុខភាពល្អ។
៦. បង្រៀនកូនៗឱ្យចេះចម្អិនអាហារដោយខ្លួនឯង៖ កុមារទាំងអស់អាចរៀនពីវិធីចម្អិនអាហារដោយខ្លួនឯងនិងមានភាពច្នៃប្រឌិតខ្ពស់និងស្គាល់ពីតម្លៃនៃអាហារ។ ជាក់ស្ដែងនៅសាលារៀនកុមារក៏តម្រូវឱ្យមានការរៀនចម្អិនម្ហូប ដើម្បីឱ្យពួកគេចេះពីវិធីរក្សាអនាម័យក្នុងការចម្អិនម្ហូបផង។ គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនបានឈរនៅលំដាប់កំពូលដែលប្រជាជនមានសុខភាពល្អជាងគេនៅលើពិភពលោក រួមទាំងកុមារផងដែរ៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
បន្ថែមពីលើសាខាដែលមានស្រាប់នៅក្នុងតំបន់ចំការដូង និងតំបន់ស្ទឹងមានជ័យ សម្រាប់ឆ្នាំសិក្សាថ្មីនេះ សាលារៀន ណត្សឡាញន៍ នឹងពង្រីកខ្លួនថែមមួយសាខាទៀត ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
យុវជនកម្ពុជាចំនួន ២៨រូប បានក្លាយជាអ្នកស្រាវជ្រាវ និងអ្នកវិភាគគោលនយោបាយជំនាន់ថ្មី បន្ទាប់ពីបញ្ចប់វគ្គសិក្សា Inclusive Policy Fellowship 2025 ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងពង្រឹង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងកិច្ចការនារី កាលពីពេលថ្មីៗនេះ បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយនៅសហគមន៍ ស្តីពីទំនាក់ទំនងអន្តរជំនាន់ «យេនឌ័រ សុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិ» ដើម្បីបង្កើនការយល់ដឹងដល់ក្មេងស្រី យុវជន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សាលាហេបភីច័ន្ទតារា (Happy Chandara School) បានរៀបចំទិវា «ស្អាត និងបៃតង» នៅបរិវេណសាលា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ មិថុនា ចុងសប្តាហ៍កន្លងទៅនេះ ដើម្បីលើកកម្ពស់ការយល់ដឹង,,,
ចំណេះជីវិត, ព្រឹត្តិការណ៍
បច្ចុប្បន្ននេះ ផ្លែប៊ឺ បានក្លាយជាផ្លែឈើដ៏ពេញនិយមមួយរបស់ប្រជាជនកម្ពុជា ជាពិសេសក្នុងចំណោមអ្នកស្រឡាញ់សុខភាព និងយុវវ័យ។ ខុសពីផ្លែឈើទូទៅដែលមានជាតិស្ករខ្ពស់ ផ្លែប៊ឺសំបូរទៅដោយខ្លាញ់ល្អ ជាតិសរសៃ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងពិធីសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យ (៧ មិថុនា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្ត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការវិនិយោគលើការអប់រំសុវត្ថិភាពចរាចរណ៍ គឺជាការវិនិយោគសម្រាប់អនាគត ខណៈក្រសួងអប់រំ និងសមាគមអន្តរជាតិវិទ្យាសាស្ត្រ..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបង្ហាញក្តីរំពឹងថា ការដាក់ឱ្យប្រើប្រាស់កម្មវិធីអប់រំបច្ចេកវិទ្យា និងការគិតបែបកុំព្យូទ័រនៅតាមសាលារៀន នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការ…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
ការស្រាវជ្រាវថ្មីមួយបានព្រមានថា ការប្រើប្រាស់អេក្រង់ច្រើនពេកក្នុងវ័យកុមារភាព អាចបង្កផលប៉ះពាល់យូរអង្វែងដល់ការអភិវឌ្ឍខួរក្បាល និងបុគ្គលិកលក្ខណៈរបស់កុមារ ដែលក្នុងករណីខ្លះអាចពិបាកកែប្រែវិញនៅពេលក្រោយ។