រត់ដើម្បីការអប់រំ ៖ ក្រុមយុវជន Catch Athletics រៀបចំព្រឹត្តិការណ៍រត់ Fun Run រួមចំណែកជួយដល់វិស័យអំណាន

ក្រុមយុវជន Catch Athletics ដែលមានសមាជិក ៨នាក់ បានរៀបចំគំនិតផ្តួចផ្តើមដ៏មានអត្ថន័យមួយ ដោយការរៀបចំព្រឹត្តិការណ៍រត់សប្បុរសធម៌ “Fun Run” កាលពីថ្ងៃអាទិត្យ (៣១ ឧសភា) នៅបុរី ប៉េងហួត បឹងស្នោរ ដើម្បីកៀរគរថវិកាជួយដល់វិស័យអំណាន និងការអប់រំរបស់កុមារកំព្រាក៏ដូចជាកុមារខ្វះខាតនៅកម្ពុជា តាមរយៈអង្គការស៊ីប៉ា (Sipar)។ ព្រឹត្តិការណ៍នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងដោយមានអ្នកចូលរួមប្រមាណជាង ៧០០នាក់ លើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ។

លោក ទូច ជេដ្ធាមុនី CEO Catch Athletics និងជាអ្នករៀបចំព្រឹត្តិការណ៍រត់ Fun Run ប្រាប់ AMS ថា ក្រុមរបស់លោក រៀបចំកម្មវិធីរត់នេះឡើង ព្រោះចង់ជួយកុមារកំព្រា ដែលគ្មានលទ្ធភាពសិក្សា អាចមានឱកាសទទួលបានការសិក្សា។ លោក មុនី បន្តថា ថវិកាដែលទទួលបានពីការចុះឈ្មោះ នឹងប្រគល់ជូនអង្គការស៊ីប៉ា ដើម្បីជួយកុមារទាំងអស់នៅកម្ពុជា។

លោក ទូច ជេដ្ធាមុនី CEO Catch Athletics និងជាអ្នករៀបចំព្រឹត្តិការណ៍រត់ Fun Run

«ខ្ញុំបានជ្រើសរើសការរត់ ដើម្បីជួយក្មេងៗ ព្រោះសង្កេតឃើញថា បច្ចុប្បន្ន មនុស្សចូលចិត្តរត់ច្រើន ហើយខ្ញុំចង់ធ្វើដើម្បីសហគមន៍មានការជួបជុំគ្នា វាជាឱកាសដ៏ល្អ»

អ្នករៀបចំព្រឹត្តិការណ៍រត់ Fun Run បន្ថែមថា ការជ្រើសរើសផ្ដល់ថវិកាជូនអង្គការស៊ីប៉ា ព្រោះជាគ្រឹស្ថានបោះពុម្ពផ្សាយសៀវភៅជូនទៅក្មេងៗដែលគ្មានលទ្ធភាពរៀន ដែលនេះជាការលើកកម្ពស់វិស័យអំណាន។ មុនី រំពឹងថា អ្នកចូលរួមព្រឹត្តិការណ៍រត់នេះ នឹងមានការជួបជុំគ្នា ជួបមិត្តភក្ដិថ្មីៗ ហើយរួមចំណែកជួយដល់កុមារឱ្យទទួលបានការអប់រំ។

លោក ខែម ថាន់ ប្រធានកម្មវិធីបណ្ណាល័យចល័តអង្គការស៊ីប៉ា

លោក ខែម ថាន់ ប្រធានកម្មវិធីបណ្ណាល័យចល័តអង្គការស៊ីប៉ា មានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ ដែលរៀបចំដោយក្រុមប្អូនៗយុវជន គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការជួយអភិវឌ្ឍវិស័យអំណាន និងវិស័យអប់រំសម្រាប់មនុស្សជាង ៣៦ម៉ឹននាក់ តាមរយៈអង្គការស៊ីប៉ា។

យើងមិនត្រឹមចូលរួមតែក្នុងការរត់ដើម្បីសុខភាពទេ ប៉ុន្តែបានចូលរួមយ៉ាងសំខាន់មួយទៀតនៅក្នុងវិស័យអប់រំ

កញ្ញា វត្តី ជាសិស្សថ្នាក់ទី១១ នៃសាលាជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ

កញ្ញា ស៊ា សុភាវតី ជាសិស្សថ្នាក់ទី១១ នៃសាលាជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ ដែលបាន​ចូលរួម​រត់ចម្ងាយ ៧គីឡូម៉ែត្រ លើកឡើងថា នេះជាលើកទីមួយហើយដែលរូបនាងចូលរួមរត់កម្សាន្តនៅក្នុងព្រឹត្តិការណ៍រត់ Fun Run ។ កញ្ញាថា ការចូលរួម​កម្មវិធីនេះពិតជាសប្បាយរីករាយ ដោយ​កញ្ញា​បានជួបជុំមិត្តភក្ដិ ក៏​ដូចជាបានបង្កើតមិត្តភក្ដិថ្មីៗ។

កញ្ញា វតី បញ្ជាក់ថា កម្មវិធីនេះ រៀបចំបានល្អ មានពេលវេលាកំណត់ច្បាស់លាស់ ហើយគោលបំណងនៃកម្មវិធីនេះ ដើម្បីធ្វើសប្បុរសធម៌​ មានន័យថា កម្មវិធីនេះល្អ អាចជួយទៅដល់កុមារខ្វះខាតផ្សេងៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...