ម៉ាក្រូ និងមីក្រូសារជាតិជាសារជាតិចិញ្ចឹមចាំបាច់ក្នុងអាហារូបត្ថម្ភ

ភ្នំពេញ – លោក ហ៊ូ ក្រើន នាយករងអង្គការហេឡេន ខែល័រ អន្តរជាតិ កម្ពុជា មានប្រសាសន៍ថា អាហារូបត្ថម្ភ​គឺ​ជា​សារ​ជាតិ​ចិញ្ចឹម (​nutrients) មានក្នុងអាហារដែលមនុស្សបរិភោគរាល់ថ្ងៃ រួមទាំងភេសជ្ជៈផងដែរ ដែល​មានតួនាទី​ទ្រទ្រង់រាង្គកាយនិង​សុខភាព​របស់​មនុស្ស​ ។ បរិមាណសារជាតិចញ្ចឹមមានតិច ឬច្រើនអាស្រ័យលើប្រភេអាហារនីមួយៗ។

ដើម្បីបឺតស្រូបយកសារជាតិចិញ្ចឹមសម្រាប់ប្រើប្រាស់បានដោយរាងកាយ អាហារឬភេសជ្ជះត្រូវឆ្លងកាត់បីតំណាក់កាល ១. អា​ហារ ឬភេសជ្ជះត្រូវបានហូបចូល ២. រាងកាយបំបែកអហារឬភេសជ្ជះទៅជាសារជាតិចិញ្ចិម  និង៣. សារ​ជាតិ​ចិញ្ចឹម​ធ្វើដំណើរ​តាម​ចរន្តឈាម ចូលទៅផ្នែកផ្សេងៗ​នៃរាងកាយដើម្បី​ប្រាស់​តាម​តំរូវ​ការ ។ លោក ហ៊ូ ក្រើន បានឱ្យដឹងថា សារជាតិ​ចិញ្ចឹម​​ចាំ​បា​ច់​​ក្នុង​​អាហា​រូបត្ថម្ភចែកជាពីរប្រភេទ រួមមាន ម៉ាក្រូសារជាតិ និងមីក្រូសារជាតិ ។

ទី១. ម៉ាក្រូសារជាតិ (macronutrient) ជាប្រភេទសារជាតិចិញ្ចឹមដែលរាងកាយយើងត្រូវការក្នុងបរិមាណច្រើនមានដូចជា កាបូហាយដ្រេត (ជាតិម្សៅ) ប្រូតេអ៊ីន (សាច់) និងលីពីត (ខ្លាញ់) ។

កាបូហាយដ្រេត (ជាតិម្សៅ) មានប្រភពពីបាយ ឬនំបុ័ងជាដើម ។ មុខងាររបស់កាបូហាយដ្រេត គឺផ្តល់ថាមពល ។ ចំណែកប្រូតេអ៊ីន (សាច់) មានប្រភពពីសាច់មាន់ ត្រី ឬសាច់គោជាដើម ។ ប្រូតេអ៊ីនជួយសាងសង់ជួសជុល និងថែរក្សារកោសិកា និងជាលិការបស់រាងកាយ ដូចជាសាច់ដុំ ស្បែក សរីរាង្គ ឈាម និងឆ្អឹង ។

ដោយឡែកលីពីត (ខ្លាញ់) មានប្រភពពីខ្លាញ់មាន់ ទា ឬប្រេងសណ្តែក ប្រេងបន្លែជាដើម ។ ខ្លាញ់ជួយឱ្យរាងកាយបឺតស្រូបប្រូតេអ៊ីននិងកាបូហាយដ្រេត កាន់តែមានប្រសិទ្ធិភាព ។

ទី២. មីក្រូសារជាតិ (micronutrient) ជាប្រភេទសារជាតិចិញ្ចឹមដែលរាងកាយយើងត្រូវការក្នុងបរិមាណតិចមានដូចជា ជាតិរ៉ែខនិជ និងវីតាមីន ។ ជាតិរ៉ែខនិជចែកជាពីរគឺ មាក្រូរ៉ែ និងមីក្រូរ៉ែ ។

ម៉ាក្រូរ៉ែគឺជារ៉ែដែលរាងកាយយើងត្រូវការក្នុងបរិមាណច្រើនជាងមីក្រូរ៉ែ គឺច្រើនជាង ២៥០មីលីក្រាមជារៀងរាល់ថ្ងៃសម្រាប់មនុស្សម្នាក់ ។ ម៉ាក្រូរ៉ែ មានដូចជាកាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ សូដ្យូម ស៊ុលផាត មាញេស្យូម និងក្លរ ។

មីក្រូរ៉ែគឺជារ៉ែដែលរាងកាយយើងត្រូវការក្នុងបរិមាណតិច គឺតិចជាង ២០មីលីក្រាមជារៀលរាល់ថ្ងៃសម្រាប់មនុស្សម្នាក់ ។ មីក្រូរ៉ែមានដូចជាជាតិដែក អ៊ីយ៉ូត ទង់ដែង សង្កសី សេលីញូម កុបព័រ ម៉ូលីដែន ម៉ង់កាណែស បារុន ក្រូម នីកែល ភ្លុយអរ ។

ចំពោះវីតាមីនវិញមានពីរប្រភេទគឺ វីតាមីនរលាយក្នុងទឹកនិងវីតាមីនរលាយក្នុងក្នុងខ្លាញ់ ។ វីតាមីនរលាយក្នុងទឹក មានដូចជា វីតាមីន B1, B2, B6, B12 អាស៊ីតហ្វូលិក អាស៊ីតប៉ង់តានិច វីតាមីន C ។ វីតាមីនរលាយក្នុងខ្លាញ់មានដូចជាវីតាមីន A, D, E, និង K ។ 

សូមជម្រាបថា បញ្ហាមីក្រូសារជាតិក្នុងចំណីអាហារនៅតែបន្តកើតមាននៅកម្ពុជា និងស្ថិតក្នុងបារម្ភរបស់រាជរដ្ឋាភិបាល ព្រមទាំងដៃគូអភិវឌ្ឍន៍នានាទាំងក្នុងនិងក្រៅប្រទេស ។ ប៉ុន្តែទន្ទឹមគ្នានេះ រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាលុបបំបាត់បញ្ហាកង្វះមីក្រូសារជាតិក្នុងចំណីអាហារចាប់ពីឆ្នាំ២០២២ តទៅ ។ នេះបើតាមប្រសាសន៍របស់លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិកាក្រសួងសុខាភិបាល ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...