អ្នកជំនាញបង្ហាញវិធីថែសុខភាព និងការពារខ្លួន អំឡុងពេលមានរលកកម្ដៅខ្ពស់ នារដូវចូលឆ្នាំខ្មែរ

ការដើរលេងកម្សាន្ត នៅអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺជាសកម្មភាពមួយ ដែលផ្ដល់នូវភាពសប្បាយរីករាយ និងសាទរយ៉ាងគគ្រឹកគគ្រេង ពីសំណាក់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ ទន្ទឹមនឹងការជួបជុំ រាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយផ្សេងៗ អាកាសធាតុខែចេត្រ ក៏ក្ដៅខ្លាំងគួរ​​ឱ្យកត់សម្គាល់ដូចគ្នាដែរ ហេតុនេះ ទាមទារឱ្យប្រជាពលរដ្ឋគ្រប់គ្នាយកចិត្តទុកដាក់ ថែទាំសុខភាពឱ្យបានដិតដល់ ខណៈពេលដើរលេងកម្សាន្ត។

តើមានបញ្ហាប្រឈមអ្វីខ្លះ ដែលនឹងកើតមានពេលដើរលេងកម្សាន្តក្រោមសីតុណ្ហភាពក្ដៅខ្លាំង?

លោកវេជ្ជបណ្ឌិត លី រតនា ឯកទេសព្យាបាលជំងឺទូទៅ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានលើកឡើងថា កាលណាដែលយើងរស់នៅ ឬធ្វើសកម្មភាពក្រោមសីតុណ្ហភាពក្តៅខ្លាំង យើងអាចប្រឈមមុខនឹងហានិភ័យមួយចំនួនដូចជា ការបាត់បង់ជាតិទឹក និងបែកញើសខ្លាំងខុសពីធម្មតា ព្រោះនៅពេលកម្ដៅកើនឡើងខ្លាំង វាធ្វើឱ្យសរសៃរឈាមរបស់យើងរីកកាន់តែធំ ដើម្បីបញ្ចេញទឹកក្នុងបរិមាណច្រើន សម្រាប់រក្សាសំណើមដល់ស្បែក ទប់ទល់នឹងអាកាសធាតុខាងក្រៅ។ លោកបន្តថា លើសពីនេះ យើងនឹងមានអារម្មណ៍នឿយហត់ ហើយអាការៈ នៃភាពនឿយហត់អាចមានដូចជា ការឈឺរមួលសាច់ដុំ ក្អួត ចង្អោ វិលមុខ ឈឺក្បាល ដួលសន្លប់ ជីបចរប្រែប្រួល (អាចលឿន ឬខ្សោយខ្លាំង) និងក៏អាចប្រឈមមុខនឹងជំងឺមួយទៀត នោះគឺជំងឺដាច់សរសៃឈាមខួរក្បាល។

អ្វីដែលជាការចាប់អារម្មណ៍សំខាន់ ការកើនឡើងកម្ដៅនេះ ប្រទេសជាច្រើនចាប់អារម្មណ៍នឹងការបាត់បង់ស្មារតី ឬក៏ការសន្លប់ដោយសារអាកាសធាតុក្ដៅខ្លាំង (Head Stroke)។

វេជ្ជបណ្ឌិត លី រតនា ឯកទេសព្យាបាលជំងឺទូទៅ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព

តើយើងគួរការពារខ្លួន នៅអំឡុងពេលសីតុណ្ហភាពក្ដៅខ្លាំងដូចម្ដេច?

ពាក់ព័ន្ធនឹងការការពារខ្លួន និងថែទាំសុខភាព អ្នកជំនាញខាងលើ បានចែករំលែកនូវ វិធីសាស្ត្រសាមញ្ញចំនួន ៨ មានដូចជា ៖ ទី១ ត្រូវតែរក្សាជាតិទឹកក្នុងរាងកាយឱ្យបានគ្រប់គ្រាន់ ហើយជាទូទៅការទទួលទានទឹកចន្លោះពី ២លីត្រ ទៅ ២លីត្រកន្លះ គឺសមល្មម។ ទី២ ជៀសវៀងការទទួលទានភេសជ្ជៈ ដែលធ្វើឱ្យរាងកាយយើងបាត់បង់ជាតិទឹក ឬថយចុះជាតិទឹកច្រើន ជាពិសេសគឺ គ្រឿងស្រវឹង។ ទី៣ ជៀសវៀង ការទទួលទានអាហារ ដែលមានជាតិប្រៃពេក ឬផ្អែមពេក ព្រោះអាហារប្រភេទនេះ ក៏ធ្វើឱ្យរាងកាយរបស់យើងប្រែប្រួល។ ជំនួសមកវិញ យើងអាចទទួលទានផ្លែឈើ ដែលសម្បូរជាតិសរសៃ ឬជាតិទឹក ដូចជា ផ្លែប័ររី ផ្លែប៉ោម និងផ្លែឈើធម្មជាតិផ្សេងទៀត។ ទី៤ ត្រូវស្លៀកពាក់ សំលៀកបំពាក់ ដែលអាចជួយកាត់បន្ថយកម្ដៅ មកលើស្បែកយើង ដូចជា សំលៀកបំពាក់រៀងរលុង និងជៀសវៀងសំលៀកបំពាក់ពណ៌ខ្មៅ ។ ទី៥ ជៀសវៀង ការនៅក្រោមពន្លឺផ្ទាល់ ដោយយើងអាចនៅក្នុងផ្ទះ នៅក្រោមអាគារ ឬក៏នៅទីតាំងណា ដែលត្រជាក់ មានម្លប់ អាចកាត់បន្ថយកម្ដៅបាន។ ទី៦ ប្រើជាកន្សែងសើម ដើម្បីឱ្យខ្លួនរបស់យើងត្រជាក់ អាចកាត់បន្ថយការស្រូបកម្ដៅ។ ទី៧ ងូតទឹកត្រជាក់ឱ្យបានញឹកញាប់។ ទី៨ ប្រសិនបើអាចគួរជៀសវៀងការប្រើកង្ហា ព្រោះវាអាចស្រូបយកខ្យល់ដែលមានចំហាយក្ដៅ ជំនួសមកវិញ យើងអាចបើកបង្អួច ឬបើកកន្លែងណា ដែលអាចជួយឱ្យមានខ្យល់ធម្មជាតិចេញចូលក្នុងផ្ទះ។

អាការៈ និងការសង្គ្រោះបឋម នៅពេលមានការវាយប្រហារដោយកម្តៅ

វេជ្ជបណ្ឌិត លី រតនា បញ្ជាក់ថា បុគ្គលដែលត្រូវបានវាយប្រហារដោយរលកកម្ដៅ មានអាការៈក្ដៅខ្លួន កម្ដៅនោះជាទូទៅអាចនឹងលើសពី ៤០អង្សាសេ ហើយស្បែករបស់គាត់ចាប់ផ្ដើមស្ងួត។ លោកបន្តថា អ្នកជំងឺមួយចំនួនទៀត មានអាការៈឈឺក្បាលអស់កម្លាំង ក្អួតចង្អោ ដង្ហើមញាប់ ជីពចរដើរលឿន ឈឺសាច់ដុំ ខណៈអ្នកខ្លះទៀត អាចមានបញ្ហាប្រព័ន្ធប្រសាទ បញ្ហាផ្លូវដង្ហើម ញ័រដៃញ័រជើង ហើយក៏អាចឈានដល់ប្រកាច់ទៀតផង។

សម្រាប់ការសង្គ្រោះបឋម អាចមាន ២ជម្រើស ៖ ទី១ ប្រើកន្សែងត្រជាក់ ដើម្បីជូតខ្លួនឱ្យអ្នកជំងឺ ហើយជៀសវៀងការនាំគ្នាទៅរោមជុំវិញអ្នកជំងឺ ដើម្បីឱ្យអ្នកជំងឺអាចដង្ហើមបានស្រួល។ ទី២ អាចជូនអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យ ឬក៏មណ្ឌលសុខភាព ដែលនៅជិតបំផុត សម្រាប់ការព្យាបាល គ្រូពេទ្យ នឹងផ្ដល់ជាសេរ៉ូមសម្រាប់អ្នកជំងឺ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...