ឯកឧត្តម សុខ សូកេន ៖ យុវជនមានសារៈសំខាន់ចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ – ថ្លែងសុន្ទរកថាបិទនៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) កាលពីពេលថ្មីៗនេះ ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអន្តរក្រសួង-ស្ថាប័នរៀបចំកិច្ចប្រជុំ ASEFYLS4 លើកឡើងថា យុវជនមានសារៈសំខាន់ចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសជំរុញការស្ដារសង្គមសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ។

ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអន្តរក្រសួង-ស្ថាប័នរៀបចំកិច្ចប្រជុំ ASEFYLS4 មានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៤ បានផ្ដល់ឱកាសដល់យុវជន ASEF ជាពិសេសយុវជនកម្ពុជាឱ្យបានចូលរួមស្វែងយល់ និងរៀនសូត្រពីការងារសំខាន់ៗ ជាពិសេសកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាព ទាំងកម្រិតបច្ចេកទេស និង នយោបាយដែលអាចជួយពង្រីកវិសាលភាពចំណេះដឹងរបស់យុវជនជំនាន់ក្រោយថែមមួយកម្រិតទៀត ។

ឯកឧត្តមបន្ថែមទៀតថា ការស្ដែងឱ្យឃើញនូវផលប៉ះពាល់ជាច្រើនផ្នែកនៃនិន្នាការសកល បានបង្ហាញពីភាពផុយស្រួយរបស់ស្ថានភាពពិភពលោកក្នុងកម្រិតមួយផ្សេងៗគ្នា ។ ជាមួយគ្នានេះ យុវជនទាំងអស់បានចេញសេចក្ដីថ្លែងការណ៍រួមយុវជនអាស៊ី-អឺរ៉ុប ដែលបង្ហាញពីឆន្ទៈនិងការប្ដេជ្ញាចិត្តរបស់យុវជនសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ។

“ខ្ញុំជឿជាក់យ៉ាងមុតមាំថា តាមរយៈការចូលរួមរបស់យុវជននៅគ្រប់តំបន់ នឹងជួយពង្រឹងភាពធន់របស់សង្គម ដើម្បីជម្រុញឱ្យមានភាពប្រសើរឡើងនៃពិភពលោក និងសង្គមសម្រាប់មនុស្សជំនាន់ក្រោយៗទៀត”

ឯកឧត្តម សុខ សូកេន

សូម​បញ្ជាក់ថា កិច្ចប្រជុំ ASEFYLS4 បានប្រព្រឹត្ត​ធ្វើ​ចាប់ពីថ្ងៃទី២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដោយ​មានការចូលរួមពីយុវជន ASEF សរុបចំនួនប្រមាណ ២០០នាក់ មកពី៥១ប្រទេស ផ្ដោតសំខាន់លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ដែលរួមមាន៖ ១. SDG3 សុខភាព និងសុខុមាលភាពមាំមួន (Good Health & Wellbeing) ២. SDG4 ការអប់រំប្រកបដោយគុណភាព (Quality Education) ៣. SDG8 ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (Decent Work & Economic Growth) និង ៤. SDG13 សកម្មភាពបរិស្ថាន(Climate Action) ដោយចែកចេញជា ៤ដំណាក់កាល។

កិច្ចប្រជុំកំពូលនេះធ្វើឡើង ក៏​ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសហការជាមួយមូលនិធិអាស៊ី-អឺរ៉ុប និងមានការគាំទ្រពីក្រសួងអប់រំ  យុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមមូលបទ «ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩» ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...