កម្ពុជា បង្ហាញអាទិភាព៤ចំណុច ក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគត

ក្នុងវេទិកាកម្រិតខ្ពស់សហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៤ ខែមីនា ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជា​តំណាងរដ្ឋមន្រ្តីក្រសួងអប់រំ បានបង្ហាញពីចំណុចអាទិភាព៤ចំណុច ដែលប្រទេស​កម្ពុជា​កំពុងអនុវត្ត​ដើម្បីអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគត។

ឯកឧត្តម អ៊ុង បូរាត បានបង្ហាញថា កម្ពុជាមានអាទិភាព៤ចំណុច ក្នុង​ការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគត នោះ ដែលរួមមាន (១) ការពង្រឹងមូលដ្ឋានគ្រឹះនិងសមត្ថភាពផ្នែកឌីជីថល ដោយផ្តោតលើវិធីសាស្ត្របង្រៀនដែលជួយឱ្យសិស្សបង្កើតថ្មី ការផ្តល់ជំនាញយ៉ាងពិតប្រាកដពីគ្រូបង្រៀនទៅកាន់សិស្សគ្រប់រូប ការអនុវត្តកិច្ចការគម្រោង ការគិតបែបស៊ីជម្រៅ និងការដោះស្រាយបញ្ហាជាក់ស្តែង (២)ការបណ្តុះសិស្សានុសិស្សសម្រាប់អនាគតការងារ ដោយផ្តោតលើគន្លងវិជ្ជាជីវៈ សហគ្រិនភាព បច្ចេកវិទ្យាឌីជីថល និងជំនាញស្របតាមទីផ្សារការងារ។

ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

(៣) ការអភិវឌ្ឍប្រព័ន្ធជំនាញ ដោយផ្តោតលើឧស្សាហកម្ម និងផលិតភាពការងារតាមរយៈការបង្កើនជំនាញ ការបណ្តុះបណ្តាលការងារ និងការពង្រឹងជំនាញឡើងវិញ និង (៤) បំណិនផ្នែកឌីជីថល ដោយផ្តោតលើអក្ខរកម្មឌីជីថល ការវាយតម្លៃព័ត៌មាន ការយល់ដឹងអំពីប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិត ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការងារក្រុម ការគិតបែបស៊ីជម្រៅនិងការដោះស្រាយបញ្ហា ភាពធន់ទៅនឹងការប្រែប្រួល តម្លៃនៃវប្បធម៌ចម្រុះ និងការគ្រប់គ្រងខ្លួនឯងនិងពេលវេលា។

សូមជំរាបជូនថា វេទិកាកម្រិតខ្ពស់សហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៦ (ASCC High-Level Forum 2026) មានការចូលរួមពីរដ្ឋមន្ត្រី នៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន ឧត្តមមន្ត្រី សហគមន៍សង្គម-វប្បធម៌អាស៊ាន គណៈប្រតិភូនៃរដ្ឋសមាជិកអាស៊ាន មន្ត្រីលេខាធិការ ដ្ឋានអាស៊ាន និងបណ្តាប្រទេសដែលជាដៃគូអភិវឌ្ឍ និងដៃគូសន្ទនាអាស៊ានក្នុង​គោលបំណងចំនួន៤ រួមមាន៖ ១.ឆ្លុះបញ្ចាំង និងគិតឡើងវិញចំពោះសមិទ្ធផលនវានុវត្តន៍ និងមេរៀនល្អៗរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលទទួលបានពីចក្ខុវិស័យឆ្នាំ២០២៥ និងកំណត់ចំណុចគន្លឹះដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ, ២.ផ្តល់អំណាច និងផ្គត់ផ្គង់ដល់ការជំរុញយុទ្ធសាស្ត្រនានា ដែលផ្ដល់អំណាចដល់ប្រជាជនអាស៊ាន ក្នុងការសម្របខ្លួនដឹកនាំ និងមានភាពធន់ចាប់ពីការការពារសង្គម និងការអប់រំ រហូតដល់នវានុវត្តន៍ និងការចូលរួមរបស់ប្រជាពលរដ្ឋ, ៣.ផ្សារភ្ជាប់ និងសហការលើការពង្រឹងការតភ្ជាប់ឆ្លងសសរស្តម្ភ និងឆ្លងវិស័យ ដើម្បីជំរុញកំណើនប្រកបដោយបរិយាបន្ន សន្តិសុខមនុស្ស ការអភិវឌ្ឍ និងស្ថិរភាពសង្គម និង ៤.បំផុសគំនិត និងបង្កើតថ្មីបង្ហាញពីនវានុវត្តន៍ដែលផ្តោតលើប្រជាជន ឧត្តមានុវត្តន៍ដែលជាចក្ខុវិស័យរួមរបស់អាស៊ាន ការផ្តល់សិទ្ធិអំណាចដល់ប្រជាជន និងភាពធន់ជាសមូហភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...