អ្នកនាំពាក្យ ៖ និស្សិតកម្ពុជាជាង២០០នាក់ កំពុងចុះកម្មសិក្សានៅអ៊ីស្រាអ៊ែល មានសុវត្ថិភាព ខណៈនិស្សិត ៤នាក់ជាប់គាំងនៅឌូបៃ

សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត

អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា បាន​ឱ្យដឹងថា គិតត្រឹម​រសៀល​ថ្ងៃទី២ មីនា ម្សិលមិញ និស្សិត​កម្ពុជា​ជាង២រយនាក់ ដែល​កំពុងសិក្សាបន្ត ក៏​ដូចជាចុះកម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអ៊ែល ពួកគេ​មានសុវត្ថិភាពទេ ហើយ​និស្សិត​កម្ពុជា ៤នាក់ទៀត ដែលត្រូវ​ចុះទៅ​កម្មសិក្សា​នៅប្រទេស​ប៊ែលហ្សិក កំពុងជាប់គាំង​នៅ​ឌូបៃ ក៏​មានសុវត្ថិភាពដែរ។

បើតាម​ប្រសាសន៍របស់លោកជំទាវ ឃួន វិច្ឆិកា និស្សិតកម្ពុជា ជាង២០០នាក់ ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអ៊ែល ជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក៏​ដូចជាសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសេដ្ឋកិច្ច។

ដោយឡែកនិស្សិតកម្ពុជា ៤នាក់ដែលកំពុងជាប់គាំងនៅ​ឌូបៃ ពួកគេត្រូវទៅ​ចុះកម្មសិក្សានៅប្រទេស​ប៊ែល​ហ្សិក រយៈពេល ៤ខែ ហើយបានចេញដំណើរពីប្រទេស​កម្ពុជាកាលពីថ្ងៃ២៧ កុម្ភៈ ឆ្នាំ២០២៦ ដោយ​ឆ្លង​កាត់​ឌូបៃ ប៉ុន្តែជើងយន្តហោះពីឌូបៃ ទៅប្រទេស​ប៊ែលហ្សិកត្រូវបានលុបចោល ទើបធ្វើឱ្យ​ពួកគេ​ត្រូវ​ជាប់គាំងនៅទីនោះ។ ស្របគ្នានេះដែរ ក៏​មានព័ត៌មានមកដែរថា ថ្នាក់នាំ និងក្រុមការងារសហព័ន្ធប្រដាល់គុនខ្មែរ សរុបប្រមាណ ១៨នាក់ ក៏បានជាប់គាំងនៅព្រលានយន្តហោះឌូបៃផងដែរ ខណៈពេលត្រឡប់មកកម្ពុជាវិញ។

ថ្នាក់ដឹកនាំ និងក្រុមការងារសហព័ន្ធប្រដាល់គុនខ្មែរ

ពាក់ព័ន្ធនឹងសុខសុវត្ថិភាពរបស់និស្សិតកម្ពុជា លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រុមការងារពិសេសរាជរដ្ឋាភិបាល ដើម្បីបន្តតាមដានស្ថានភាពរបស់ប្អូនៗដែលជានិស្សិត ក៏ដូចជានិស្សិតចុះកម្មសិក្សានៅក្នុងប្រទេសអ៊ីស្រាអ៊ែល ក៏ដូចជាប្រទេសចំនួន ១៨ទៀត ដែលស្ថិត​នៅជុំវិញតំបន់ជម្លោះនៅមជ្ឈិមបូព៌ា។

“ក្រសួងអប់រំ នៅតែបន្តតាមដាន ធ្វើការងារជិតស្និទជាមួយប្អូនៗនិស្សិត ដើម្បីដឹងពីសុខទុក្ខរបស់ប្អូនៗ

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

ប្រទេសអ៊ីស្រាអែល និងអាមេរិក បានបើកការវាយប្រហារលើប្រទេសអ៊ឺរ៉ង់កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦, ក្រោយ​ការវាយប្រហារនេះ អាកាស​យាន​ដ្ឋានជាច្រើន​ស្ថិត​នៅតំបន់មជ្ឈិមបូព៌ា ​រួម​មាន អាកាសយានដ្ឋានទីក្រុង​ឌូបៃ ​អាកាសយានដ្ឋានអាប៊ូ​ដាប៊ី​(Abu Dhabi ) ក្នុង​ប្រទេស​អារ៉ាប់​រួម និង​រដ្ឋ​ធានី​ដូ​ហា​ប្រទេស​កាតា ក៏ដូចជាអាកាសយានដ្ឋាន​ម៉ាណាម៉ា (Manama) ក្នុងប្រទេសបារ៉ែន ត្រូវបានបិទ ដែលធ្វើ​ឱ្យ​ជើងហោះហើរជាច្រើន​ត្រូវ​បានលុបចោល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។