វេជ្ជបណ្ឌិត លី សុវិត្យ ៖ បរិច្ចាគឈាមម្តង ប្រៀបដូចទទួលបានការពិនិត្យសុខភាពម្តង និងជាអំពើល្អជួយសង្រ្គោះជីវិតអ្នកជំងឺ

ភ្នំពេញ – ប្រជាពលរដ្ឋកម្ពុជាមួយ​ចំនួន​ហាក់នៅមិនទាន់យល់ច្បាស់ ​និង​ខ្លាចរអារ​នៅឡើយ ​ចំពោះការ​បរិច្ចាគឈាម ក្រោមហេតុផលផ្សេងៗ ។ តែបើតាម​លោកវេជ្ជបណ្ឌិត លី សុវិត្យ អនុប្រធាន នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ​ការបរិច្ចាគឈាមម្តង គឺប្រៀបដូចជា​​បានទទួលការពិនិត្យសុខភាពម្តង ព្រមជាមួយ​នឹង​ការ​ធ្វើអំពើល្អជួយ​សង្រ្គោះដល់ជីវិតមនុស្ស​ថែមទៀត។

តាមការលើកឡើងរបស់លោកវេជ្ឌបណ្ឌិត នៅពេលទៅធ្វើការបរិច្ចាគឈាម អ្នកបរិច្ចាគ​នឹង​ទទួលបានការ​ពិនិត្យ ពិគ្រោះ​សុខភាព ដោយ​ធ្វើ​ឱ្យ​គាត់អាចដឹង​អំពីសុខភាព ក៏​ដូចជា​ដឹងពីជំងឺឆ្លងផ្សេងៗ ដូចជាជំងឺថ្លើមប្រភេទ B ប្រភេទ C ជំងឺស្វាយ ជំងឺអេដស៍ ។ល។ ដោយក្រុមការងារមជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងលាក់ការណ៍សម្ងាត់ជូន។

ក្រៅពីនោះ ការបរិច្ចាគឈាម ក៏​នឹង​ជួយកាត់បន្ថយ​ផងដែរ នូវហានិភ័យ នៃជំងឺមហារីកនានា កាត់បន្ថយកំហាប់ឈាមក្រហម , ការលើសជាតិដែក ដែលនាំឱ្យ​មានផលប៉ះពាល់ថ្លើម និងលំពែង , ជួយធ្វើ​ឱ្យ​ប្រសើរ​ឡើងនូវជំងឺបេះដូង , កាត់បន្ថយការឡើងទម្ងន់ និង ជំងឺដាច់សរសៃឈាមខួរក្បាល ។

ហើយអ្វីដែលពិសេសបំផុតនោះ អ្នកបរិច្ចាគ នឹង​មានភាពសប្បាយរីករាយ ដោយបានធ្វើអំណោយ​ទាន ធ្វើអំពើល្អ រួមចំណែកជាមួយសង្គមជាតិ ក្នុងការជួយសង្រ្គោះជីវិតអ្នកជំងឺ។

លោកវេជ្ជបណ្ឌិត លី សុវិត្យ

” សូមចងចាំថា កិច្ចការ​បរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយ គឺពីមនុស្ស ហើយ​រហូត​មកដល់សព្វថ្ងៃនេះ គឺមិនទាន់មានរោងចក្រណាផលិតឈាមបានឡើយ។ សូមកុំរង់ចាំដល់វេលាមួយ​ នៅពេលដែលយើងចង់ធ្វើអំណោយទាន បែរជាហួសពេល… “

បើយោងតាមរបាយការណ៍​របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅរៀងរាល់៦នាទី កម្ពុជា​ត្រូវ​ការ​ឈាម១ប្លោក​ដើម្បីជួយ​សង្រ្គោះជីវិតអ្នកជំងឺ ។ នៅ​ក្នុងឆ្នាំ​២០២១ តម្រូវ​ការ​ឈាម​មាន​ប្រមាណជាង​២០០ប្លោក​នៅ​រាជធានីភ្នំពេញ ខណៈ​តម្រូវ​ការ​ឈាម​នៅ​ទូទាំង​ប្រទេសមានរហូត​ដល់ទៅ​ជិត​១០ម៉ឺនប្លោក ដែល​លើស​ពីឆ្នាំមុនៗ​ជិត​២០ភាគរយ។ ដោយឡែក​ការ​ទទួល​ឈាម​តាម​រយៈសប្បុរសជន​ គឺបានតែប្រមាណ១០ភាគរយប៉ុណ្ណោះក្នុងទូទាំងប្រទេស ខណៈប្រទេសជិតខាងកម្ពុជា គេ​អាច​ផ្គត់ផ្គង់ឈាម​បានរហូត​លើស​ពី​៩០ភាគរយ នេះ​បើយោង​តាម​ទិន្នន័យ​របស់អង្គការ​សុខភាព​ពិភពលោក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...