បណ្ឌិត ឃ្លាំង សុវណ្ណ ៖ បង្រៀនកុមារឱ្យទទួលបានការអប់រំដោយភាពរីករាយទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ

ភ្នំពេញ – ការអប់រំកុមារឱ្យទទួលបានការអប់រំប្រកបដោយភាពរីករាយ ដោយ​ពួក​គេ​ចង់ទៅរៀន មានសកម្មភាព​ទាំងនៅក្នុងថ្នាក់ និង​ជាមួយ​មិត្តភក្តិ គឺចាំបាច់ទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ ​រួមមាន ឪពុកម្ដាយ គ្រូបង្រៀន និងមនុស្សនៅក្នុងសង្គម។ នេះបើតាមការបញ្ជាក់របស់ លោកបណ្ឌិត ឃ្លាំង សុវណ្ណ ទីប្រឹក្សាអប់រំ នៃសាលារៀនបញ្ញាវន្តអង្គរ។

តាមការ​លើក​ឡើង​របស់​លោកបណ្ឌិត ឃ្លាំង សុវណ្ណ លក្ខណៈសម្បត្តិរបស់គ្រូបង្រៀន ដែលបង្រៀនកុមារឱ្យទទួលបានការអប់រំដោយភាពរីករាយ ទី១.មានភាពអត់ធ្មត់ខ្ពស់ មានឥរិយាបទស្លូតបូត មានគរុកោសល្យ មានក្រមសីលធម៌វិជ្ជាជីវៈ មានក្ដីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះសិស្ស។ ទី២ នៅពេលលេងល្បែងសិក្សា គ្រូបង្រៀនត្រូវដឹងពីវិធីសាស្រ្តជួយក្មេងចូលរួមក្នុងល្បែងសិក្សាឱ្យបានគ្រប់គ្នា ហើយ​ប្រសិនមានករណីសិស្សមួយចំនួនមិនបានចូលរៀន គ្រូបង្រៀនត្រូវចំណាយពេលហ្វឹកហាត់សិស្ស។

ទី៣.គ្រូបង្រៀនត្រូវមានទំនាក់ទំនងជាមួយឪពុកម្ដាយសិស្សជាប្រចាំ ដើម្បីផ្ដល់ព័ត៌មានសិស្សទៅកាន់អាណាព្យាបាលឱ្យបានទាន់ពេលវេលា។ ម៉្យាងវិញទៀត គ្រូបង្រៀនក៏ត្រូវទទួលបានការបណ្ដុះបណ្ដាលជាប្រចាំ ដើម្បីឱ្យមានវិធីសាស្រ្តបង្រៀនថ្មីបន្ថែមទៀត។

លោកបណ្ឌិត ឃ្លាំង សុវណ្ណ

“ការអប់រំក្មេងត្រូវប្រើក្ដីស្រឡាញ់ ព្រោះមានតែការស្រឡាញ់យកចិត្តទុកដាក់ទេ ទើបធ្វើឱ្យក្មេងធំឡើងមានសន្តិភាពក្នុងចិត្ត និងគំនិត ថែមទាំងឆ្លាតទៀតផង ដោយសារពួកគាត់ទទួលបានការអប់រំតាមបែបវិជ្ជមាន”

លោកបណ្ឌិត ឃ្លាំង សុវណ្ណ បន្ថែមទៀតថា ការបង្កើតបរិយាកាសសប្បាយរីករាយនៅក្នុងថ្នាក់ តាមរយៈការលេងល្បែងសិក្សា អាចរួមចំណែកជួយឱ្យកុមារមានការអភិវឌ្ឍខួរក្បាលបានល្អ។ លោកបណ្ឌិត បន្តថា គ្រូបង្រៀនក៏ត្រូវចេះមើលចិត្តសាស្រ្តរបស់សិស្ស បន្ទាប់មកផ្ដល់សកម្មភាពល្បែងសិក្សាដែលល្អសម្រាប់សិស្ស ក្នុងនោះឪពុកម្ដាយក៏ត្រូវអនុវត្តគោលការមួយចំនួនដែលសាលាផ្ដល់ឱ្យសម្រាប់អប់រំកូននៅផ្ទះផងដែរ។

តាមការបញ្ជាក់របស់ លោកបណ្ឌិត ឃ្លាំង សុវណ្ណ សកម្មភាពលេងល្បែងកម្សាន្ត ឬសម្ភារៈផ្សេងៗវាអាចរំញោចដល់ខួរក្បាល នាំឱ្យខួរក្បាលកុមារអភិវឌ្ឍល្អ ហើយទទួលបានអារម្មណ៍រីករាយ ព្រោះការលេងកម្សាន្តសំខាន់សម្រាប់ក្មេង កាលណាពួកគេចូលមត្តេយ្យសិក្សាកម្រិតខ្ពស់ ឬចូលដល់ថ្នាក់បឋមសិក្សាពួកគេនឹងផ្តោតទៅលើការរៀនសូត្រវិញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...