បណ្ឌិត ឃៀង សុធី ៖ ជំនាញ៥ ជួយ​យុវជនអភិវឌ្ឍសមត្ថភាពក្នុងការរៀនបច្ចេកវិទ្យាទទួលបានជោគជ័យ

កំពត – នៅរយៈពេល ២ទៅ៣ឆ្នាំខាងមុខនេះ បរិបទសង្គម​នឹង​មានការផ្លាស់ប្តូរ រីកចម្រើន​ជឿនលឿន ដោយសារតែល្បឿននៃបច្ចេកវិទ្យា ចំណេះដឹង និងការអភិវឌ្ឍឥតឈប់ឈរ។ ក្នុងនោះ​ជំនាញភាសាអង់គ្លេស ជំនាញភាសាកុំព្យូទ័រ ជំនាញស្រាវជ្រាវ សហគ្រិនភាព ជំនាញទំនាក់ទំនង គឺជា​ជំនាញ​ដ៏​មានសារៈសំខាន់សម្រាប់សិស្សនុសិស្សពង្រឹងសមត្ថភាព ដើម្បីក្លាយខ្លួនជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិកា នៃសាកលវិទ្យាល័យខេមតិច (CamTech University) នៅ​ក្នុងកម្មវិធីដាក់ឱ្យអនុវត្តគម្រោង “ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” ឯខេត្តកំពត កាលពីដើម​សប្តាហ៍នេះ។

លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិកា នៃសាកលវិទ្យាល័យខេមតិច មានប្រសាសន៍ថា សិស្សានុសិស្សដែលចង់បន្តការសិក្សាផ្នែកបច្ចេកវិទ្យា ចាំបាច់ត្រូវចេះប្រើប្រាស់ភាសាអង់គ្លេស សម្រាប់ការសិក្សាស្រាវជ្រាវ ព្រោះឯកសារស្រាវជ្រាវភាគច្រើនជាភាសាបរទេស ហើយបើនិស្សិតមិនចេះភាសាអង់គ្លេសទេ នឹងពិបាករៀនទាំងនៅស្រុកខ្មែរ និងបន្តការសិក្សានៅបរទេស។

លោកបណ្ឌិត ឃៀង សុធី

“ប្រសិននិស្សិតមិនចេះប្រើប្រាស់ភាសាអង់គ្លេស គឺពិបាកស្រាវជ្រាវឯកសារនៅលើអ៊ីនធឺណិត ដោយសារតែយើងមិនទាន់មានអ្នកបង្កើតមាតិកាជាភាសាខ្មែរបានច្រើន ដូចនេះយុវជនត្រូវពង្រឹងសមត្ថភាពភាសាអង់គ្លេសឱ្យពូកែ”

សាកលវិទ្យាធិកា នៃសាកលវិទ្យាល័យខេមតិច បន្ថែមថា ក្រៅពីនិស្សិតពង្រឹងជំនាញភាសាអង់គ្លេសនៅសាកលវិទ្យាល័យ ជំនាញភាសាកុំព្យូទ័រ ក៏មានសារៈសំខាន់សម្រាប់និស្សិតសិក្សាផ្នែកបច្ចេកវិទ្យា។

លោកបណ្ឌិត ឃៀង សុធី

“កាលជំនាន់មុនសិស្សមិនចេះកុំព្យូទ័រអាចចូលរៀននៅសាកលវិទ្យាល័យបាន ប៉ុន្តែជីវិតនៅសាកលវិទ្យាល័យនៅពេលនេះ គឺគ្រូបង្រៀនរំពឹងថា សិស្សអាចស្រាវជ្រាវរៀនឯករាជ្យដោយខ្លួនឯងបាន ហេតុនេះ សិស្សត្រូវចេះអក្ខរកម្មឌីជីថល “

លោកបណ្ឌិត ឃៀង សុធី ក៏​បាន​បញ្ចាក់ដែរថា ចំណេះដឹងបច្ចេកវិទ្យានឹងមានការវិវឌ្ឍន៍​ទៅមុខ​ជានិច្ច ក្នុងរយៈ​ពេលពីប្រាំមួយ​ខែទៅមួយឆ្នាំ ដែលវាទាមទារ​ឱ្យ​និស្សិតត្រូវមានជំនាញស្រាវជ្រាវជាប្រចាំ ទាំងពេលរៀននៅ​សាកលវិទ្យាល័យ និងពេលចេញទៅបម្រើការងារនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា ។ ជាមួយ​គ្នានេះ និស្សិត​ក៏​ត្រូវ​តែមាន​គំ​និតសហគ្រិនភាព​ផងដែរ។

លោកបណ្ឌិត ឃៀង សុធី

” អ្នកវិទ្យាសាស្រ្តក៏ដោយ វិស្វករក៏ដោយ ត្រូវតែមានគំនិតសហគ្រិនភាព មិនមែនជាការធ្វើអាជីវកម្មតែមួយមុខទេ គឺមានផ្នត់គំនិតមួយលូតលាស់ ហើយអាចបង្វែរបញ្ហាទៅជាឱកាសដែលអាចចូលរួមដោះស្រាយបាន គឺនិស្សិតមានភាពជាអ្នកដឹកនាំ”

ក្រៅពីជំនាញភាសាអង់គ្លេស ជំនាញភាសាកុំព្យូទ័រ ជំនាញស្រាវជ្រាវ សហគ្រិនភាព និងភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង ក៏​ពិតជាមានសារៈសំខាន់ក្នុងសតវត្សទី២១នេះផងដែរ ។ លោកបណ្ឌិត ឃៀង សុធី បានលើកឡើងថា ការស្គាល់វប្បធម៌ប្រទេសផ្សេងៗជួយសិស្សបង្កើតបានទំនាក់ទំនងជាមួយប្រទេសដទៃទៀត ព្រោះការធ្វើសមាហរណកម្មក្នុងតំបន់ និងពិភពលោក តម្រូវឱ្យមនុស្សធ្វើការជាមួយជនជាតិបរទេសដោយមិនមានការរើសអើងជាតិសាសន៍ សាសនា និងវប្បធម៌។

គួរជម្រាបជូនថា កម្មវិធីដាក់ឱ្យអនុវត្តគម្រោង «ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្នុងខេត្តកំពត ធ្វើ​ឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ រៀបចំដោយ​នាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ក្រោមកិច្ចសហការជាមួយស្ថានទូតឥណ្ឌា ក្រោមគម្រោង Quick Impact Projects ក្នុងគោលបំណងពីរធំៗគឺ ទី១.ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ STI នៅខេត្តកំពត តាមរយៈការណែនាំអប់រំ STI-STEM 1918NU UILS STEM និងទី២.លើកកម្ពស់ការអប់រំ STEM និងឱកាសដល់សិស្សានុសិស្ស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...