មជ្ឈមណ្ឌលឧត្តមភាពកំពុងកសាងសមត្ថភាពនិស្សិតកម្ពុជា ឆ្លើយតបលក្ខខណ្ឌប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ​២០៣០

ភ្នំពេញ – គុណភាពនៃកា​របណ្តុះបណ្តាល ការស្រាវជ្រាវ និង​សេវាកម្មផ្សេងៗ​នៅកម្រិត​ឧត្តមសិក្សា​ បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​កម្ពុជា ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល​កម្ពុជា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ ដែលនឹងប្រែក្លាយ​កម្ពុជាទៅជា​ប្រទេស​មាន​ចំណូល​មធ្យមកម្រិតខ្ពស់ និង​ចំណូល​ខ្ពស់ ។ ក្នុងយុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាលទី៤ កម្ពុជា​ត្រូវ​ការ​ចាំបាច់​ក្នុងការធានាកំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព ដើម្បីឈានទៅ​សម្រេច​បាន​​ចក្ខុវិស័យរបស់ខ្លួន។

ជាមួយ​គ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏​បានដាក់ទិសដៅកំណែទម្រង់​អនុវិស័យ​ឧត្តមសិក្សា​ក្នុងរយៈពេល ​៥ឆ្នាំខាងមុខ ដោយផ្តោត​លើការ​លើកកម្ពស់​គុណភាពការស្រាវជ្រាវ ដោយជំរុញនិង​លើកទឹកចិត្ត​ការ​បង្កើតមជ្ឈមណ្ឌល​ឧត្តមភាព​តាមគ្រឹះស្ថាន​ឧត្តមសិក្សា ដោយ​មជ្ឈមណ្ឌលនេះ នឹង​ក្លាយ​ជា​សមាសភាគ​គន្លឹះ​ចូលរួម​សម្រេច​​ចក្ខុវិស័យ​សេដ្ឋកិច្ច និង​ការ​អប់រំបែបឌីជីថលរបស់កម្ពុជានាពេលអនាគត។

តើមជ្ឈមណ្ឌលឧត្តមភាពជាអ្វី?

លោកបណ្ឌិត ហេង គ្រេង ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវវិទ្យាសាស្រ្ត នៃអគ្គនាយកដ្ឋានឧត្តមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅប្រទេ​ស​អភិវឌ្ឍជាច្រើន​នៅលើពិភពលោក មជ្ឈមណ្ឌល​ឧត្តមភាព​ត្រូវ​បាន​អនុវត្ត​នៅ​តាមសាកលវិទ្យាល័យ ដោយ​មានរូបរាង​ជាច្រើនទម្រង់។

បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា ក្រសួងអប់រំ បានបង្កើតមជ្ឈមណ្ឌល​ឧត្តមភាព​ចំនួន០៣ នៅតាមសាកលវិទ្យាល័យ ដោយ​រួមមាន ទី១.មជ្ឈមណ្ឌលឧត្តមភាពផ្តោតលើការ​បង្រៀន និង​រៀន ដោយមជ្ឈមណ្ឌលនេះ​មាន​នៅក្នុង​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមាន​មហាវិទ្យាល័យអប់រំជាអ្នកអនុវត្ត​ផ្ទាល់ ក្នុងការ​ស្រាវជ្រាវលើវិធីសាស្រ្តបង្រៀន ការៀន រង្វាយតម្លៃ ជួយគ្រឹះស្ថានផ្សេងៗ​ក្នុងការ​ធ្វើយ៉ាងណាដើម្បីកែលម្អគុណភាព សហការជាមួយ​ដៃគូខាងក្រៅ ជាពិសេសសាកលវិទ្យាល័យដែលគុណភាព ដើម្បីកែលម្អកម្មវិធីសិក្សា​ និង​ការ​បង្កើត​ឱ្យ​មានសហគមន៍​សិក្សា​វិជ្ជាជីវៈ។

ទី២.មជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការស្រាវជ្រាវ ត្រូវ​បានបង្កើតឡើងនៅ​ក្នុងវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ដោយផ្តោតសំខាន់​លើ​គម្រោង​អនុវត្ត​ការស្រាវជ្រាវ ការ​បោះពុម្ព ការ​ផលិតនុវានុវត្តផ្សេងៗ និងសកម្មភាពធុរកិច្ច។ បច្ចុប្បន្ន​មជ្ឈមណ្ឌលនេះ ប្រមូលផ្តុំ​ដោយ​អ្នកស្រាវជ្រាវថ្នាក់បណ្ឌិត ដោយកំពុងអនុវត្ត​គម្រោង​ស្រាវជ្រាវ​ប្រមាណជាង​ ១០០គម្រោង។ កន្លងមកមជ្ឈមណ្ឌលនេះ បានស្រាវជ្រាវ និង​បង្កើត​ផលិតផលសម្រាប់​ការ​ដាំដុះកសិកម្ម ផលិតផល​ផ្សេងៗ​ជាច្រើន ដូចជា ឧបករណ៍​សម្ងួតគ្រឿងទេស, ការ​បង្កើត​ជាឥដ្ឋដែលមានជាតិសេរ៉ាម៉ិច ឬជ័រជាដើម ដោយផលិតផលទាំងនោះអាចលក់ចេញបាន។

ដោយឡែកមជ្ឈមណ្ឌលឧត្តមភាពទី៣ គឺមជ្ឈមណ្ឌលឧត្តមភាព​សម្រាប់ធុរកិច្ច ដោយ​កំពុងអនុវត្ត​នៅ​សាកលវិទ្យាល័យ​ហេងសំរិនត្បូងឃ្មុំ ។ មជ្ឈមណ្ឌលមួយ​នេះ ដើរតួនាទីសំខាន់​ទៅលើ​ការ​បង្កើត​ផែនការអាជីវកម្ម ធុរកិច្ច ការរកប្រាក់ចំណូល​ឱ្យ​និស្សិត ក៏ដូចជា​សាស្រ្តាចារ្យ ។ ក្នុងនោះ​អ្វីដែល​សាកលវិទ្យាល័យកំពុងធ្វើ គឺ​បានរៀបចំផែនការ​ទៅលើ​បំណិនចំនួន២៣ ដើម្បីរកប្រាក់ចំណូល​ជាមួយ​និស្សិត ដោយ​ក្រុមនិស្សិត​បានរៀបចំផែនការ​អាជីវកម្ម ដូចជា ចិញ្ចឹមឃ្មុំ កង្កែប កន្ធាយ ជ្រូកព្រៃ ពពែ មាន់ស្រែ ក៏ដូចជា​ផលិតជាមីផ្សេងៗ​ដែលចេញ​ពីផលិតផលដំណាំ​នៅ​សាកលវិទ្យាល័យ។

មជ្ឈមណ្ឌលនេះ ក៏​បានចូលរួមជួយ​បណ្តុះបណ្តាលគ្រូបង្គោលផ្សេងៗ​នៅតាម​សាលាមធ្យមសិក្សា​ចំនួន​១៨ ដើម្បីធ្វើ​យ៉ាងណា​ឱ្យ​សិស្សរបស់គាត់អាចមានបំណិនរកប្រាក់ចំណូលបាន ហើយ​បំណិនទាំងអស់​នោះ គឺអាច​ជួយ​ដល់សិស្ស​អាចមានលទ្ធភាពសន្សំប្រាក់ មានលទ្ធភាពចូលរួម ឬបន្តការសិក្សា នៅក្នុងការ​អប់រំ​ថ្នាក់ឧត្តមសិក្សា។

លោកបណ្ឌិត សំអោ អង្គារតន៍ អគ្គនាយករងគោលនយោបាយ និងផែនការ នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីឱ្យសិស្ស​មានចំណេះដឹងខ្ពស់ លុះត្រាណាតែយកអ្វី​ដែលបានសិក្សា​រៀន​សូត្រ​នៅ​ថ្នាក់រៀន ទៅអនុវត្ត​ផ្ទាល់​នៅក្នុងជីវភាព​រស់នៅប្រចាំថ្ងៃ ក៏​ដូចជា​នាំ​យកអ្វីដែលជា​តម្រូវ​ការ​នៅតាមសហគ្រាស នៅ​តាមក្រុមហ៊ុន យក​មក​បង្រៀន​នៅ​តាម​សាលារៀនដើម្បីឱ្យ​សិស្ស​ទទួលបាន​ចំណេះដឹងដែលអាច​ឆ្លើយ​តប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ការងារ។

ឯកឧត្តមបណ្ឌិតបញ្ជាក់ថា មជ្ឈមណ្ឌលឧត្តមភាពទាំងបី ដែលមាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ ​ហេង សំរិន ត្បូងឃ្មុំ និងនៅវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា កំពុងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់តម្រូវការរបស់ក្រុមហ៊ុនឯកជន​​ តាមរយៈការអនុវត្តបំណិនរកចំណូលរបស់និស្សិតសម្រាប់​ទ្រទ្រង់ការ​សិក្សា​រៀន​របស់ពួកគេ។ សូមជម្រាបថា បើតាមក្រសួងអប់រំ​​ ការផ្សារភ្ជាប់​ទៅកិច្ចការរបស់និស្សិតនៅសាកលវិទ្យាល័យជាមួ​យ​នឹង​រោងចក្រ​សហគ្រាស ជាការឆ្លើយតប​ទៅនឹង​តម្រូវ​ការ​កម្លាំង​ពលកម្ម​នៅ​តាម​រោងចក្រ សហគ្រាស ហើយ​នៅចុងក្រោយបំផុត និស្សិតទទួលចំណូលខ្ពស់ ដែលឈាន​ទៅសម្រេច​ចក្ខុវិស័យ​របស់រាជរដ្ឋាភិបាលឈានទៅរកប្រទេស​ដែលមាន​ចំណូលមធ្យមកម្រិតខ្ពស់​ក្នុងឆ្នាំ​២០៣០ ក៏ដូចជាប្រទេស​ដែលមានចំណូល​ខ្ពស់​នៅ​ក្នុងឆ្នាំ​២០៥០៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...