តំណាងកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១២ ក្នុងការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដជុំអន្តរជាតិ

ភ្នំពេញ – តំណាង​ប្រទេសកម្ពុជាក្នុង​ការប្រកួតប្រជែង​រ៉ូបូត​អូឡាំព្យាដអន្តរជាតិ គឺក្រុម Energific មកពីសាលារៀន E2stem បានទទួលជោគជ័យ ដោយ​បាន​ចំណាត់ថ្នាក់លេខ១២ ក្នុង​ចំណោម​បេក្ខជនមកពីប្រទេស​ជាច្រើន កាលពីថ្ងៃទី២២ វិច្ឆិកា កន្លងទៅនេះ។

លោក រិទ្ធ ឧត្តម គ្រូបង្វឹក​របស់ក្រុម Energific បានមានប្រសាសន៍ថា លទ្ធផល​នេះ លោក​អាច​ទទួល​យក​បាន និង​ជា​ទីមោទនផងដែរ, លោកថា ក្រុម​របស់លោក​មាន​ពេល​វេលា​តិច​បំផុត​សម្រាប់​ការ​រៀបចំ ក្រោយ​បានឈ្នះ​នៅ​ក្នុង​ជុំកម្ពុជាកាលពីកំឡុងខែតុលា ខណៈ​ពួក​គេ​ក៏​ជា​សិស្ស​ត្រូវ​ត្រៀម​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ទៀតផង។

លោកថា នៅ​ក្នុង​ការ​ប្រកួត​ដែលធ្វើឡើង​តាម​រយៈប្រព័ន្ធវីដេអូនោះ ពិតជា​ជួប​នូវ​ការ​លំបាកខ្លាំង ពិសេស​នៅពេល​ដែល​ពួក​គាត់​ជួប​ជាមួយ​គណៈកម្មការ​នៅ​ជុំវិញ​ពិភពលោក។

លោក រិទ្ធ ឧត្តម បញ្ជាក់ថា ការ​លំបាកនោះ គឺរឿង​ភាសា ​​​​​​​នៅពេល​ដែលគណៈកម្មការ​សួរសំណួរ​មក​កាន់ពួកគាត់ ធ្វើ​ឱ្យ​ពួកគាត់ពិបាក​នៅ​ក្នុង​ការ​ឆ្លើយ ព្រោះថាសំណួរ​ទាំងអស់គេមិនបានប្រាប់ថា នឹង​សួរអ្វីនោះទេ ។ មួយ​វិញទៀត ការរៀបចំបង្ហាញទៅ​កាន់គណៈកម្មការក៏​ជួប​ការ​លំបាក​ផងដែរ ។

តែយ៉ាងណា លោក រិទ្ធ ឧត្តម នៅតែមាន​មោទនភាព ចំពោះការខិតខំប្រឹងប្រែង​របស់ក្រុម Energific ​​។

សូម​បញ្ជាក់ថា ក្រុម Energific មកពីសាលារៀន E2stem Education ត្រូវ​គណៈកម្មការ ប្រកាស​ឲ្យ​ជាប់ជ័យលាភីលេខ១ ក្នុង​ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដ ជុំកម្ពុជា សម្រាប់ប្រធានបទ «ថាមពលប៊ត – អនាគត នៃថាមពល» ក្នុងឆ្នាំ២០២១នេះ។ ក្រុមនេះ​ គឺជា​ក្រុមតែមួយ​គត់ ដែល​តំណាង​ឱ្យ​ប្រទេស​កម្ពុជាចូលរួមប្រកួតថ្នាក់ពិភពលោក​ ដែល​មាន​ប្រទេស​ប្រមាណ ៨៥ចូលរួម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...