កម្ពុជាបណ្តុះបណ្តាលវិជ្ជាជីវៈបៃតងដល់​​យុវជនលើកកម្ពស់ការថែរក្សាបរិស្ថាន​ប្រកបដោយចីរភាព

ក្រចេះ – ដើម្បីលើកកម្ពស់​ការ​ថែរក្សា​បរិស្ថាន ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចាប់ផ្តើម​ដាក់បញ្ចូល​ការ​បណ្តុះបណ្តាលវិជ្ជាជីវៈបៃតង ទៅ​ដល់ក្រុមយុវជន​នៅ​តាម​សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ នៃខេត្តគោលដៅរបស់ខ្លួន។

មានប្រសាសន៍​នៅ​ក្នុង​ឱកាស​បើកយុទ្ធនាការ អប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈបៃតង (Green TVET) កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០២២ នៅ​ខេត្តក្រចេះ ឯកឧត្ដម ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើក​ឡើងថា ខេត្ត​ក្រចេះ គឺជា​ខេត្ត​គោលដៅ​ទី២ សម្រាប់ការ​បើក​យុទ្ធនាការ Green TVET ក្នុងចំណោមខេត្ត​គោលដៅ​ចំនួន៥ ។ យុទ្ធនាការ​នេះ​រៀបចំ​ឡើង​ក្នុងគោល​បំណងដើម្បីបំផុសឱ្យ​សាធារណជនចាប់អារម្មណ៍ពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈបៃតង, បង្ហាញអំពីគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនិងសកម្មភាព នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជា្ជជីវៈបៃតង នៅតាមទីសាធារណៈ, ផ្សព្វផ្សាយការចុះឈ្មោះចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជន និងលើកកម្ពស់ការថែរក្សាបរិស្ថានដោយផ្ដោតសំខាន់លើការគ្រប់គ្រងសំរាម ។

បើតាមការ​បញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការ ដើម្បី​ឱ្យ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈបៃតង នៅពេលបច្ចុប្បន្ន និង​ទៅអនាគត កាន់តែទទួល​បាន​ភាពជោគជ័យបន្ថែមទៀត គឺត្រូវ​ទាមទារ​ឱ្យ​មានលិខិតបទដ្ឋានគតិយុត្តិ និង​កិច្ច​ការ​សំខាន់ៗ​ចាំបាច់ ជាអាទិ៍ គោលនយោបាយការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបៃតង គោលការណ៍ណែនាំសម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជជីវៈបៃតង, សៀវភៅណែនាំសម្រាប់ការអនុវត្តការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈបៃតង, ការរួមបញ្ចូលជំនាញបៃតងទៅក្នុងស្ដង់ដាជាតិ សមត្ថភាព កម្មវិធីសិក្សាផ្អែកលើសមត្ថភាព និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងការ ងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្នុងនោះក៏ត្រូវមានការបណ្តុះបណ្តាលគ្រូបច្ចេកទេសក្នុងជំនាញបៃតងផងដែរ ។

ជាមួយ​គ្នានេះ ឯកឧត្តមរំពឹងថា ក្រោម​កិច្ច​ខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការ​រវាងក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​ដៃគូពាក់ព័ន្ធ នឹងអាចប្រែក្លាយការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈបៃតង ទៅជាការអប់រំគំរូមួយសម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដែលមានសសរស្ដម្ភចំនួន៣ គឺការបញ្ចូលការអប់រំបរិស្ថានទៅក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ការផ្សព្វផ្សាយនិងលើកកម្ពស់ អ.ប.វ បៃតង ឱ្យ​បានទូលំទូលាយ និងការរៀបចំយន្តការ អ.ប.វ បៃតង នៅតាមគ្រឹៈស្ថានទាំងអស់ ។

គួរ​បញ្ជាក់ថា យុទ្ធនាការ អ.ប.វ. បៃតង (Green TVET) ត្រូវ​បានធ្វើ​ឡើង​ក្រោមប្រធានបទ “ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈបៃតង ដើម្បីអនាគតប្រកបដោយនិរន្តរភាព” ។ យុទ្ធនាការនេះ ផ្តើមដំបូងដោយផ្តោតទៅលើ​សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ​នៅ​តំបន់ភូមិភាគឦសាន្ត ដែល​រួម​មាន​​ខេត្ត​ស្ទឹងត្រែង ក្រចេះ ព្រះវិហារ មណ្ឌល​គិរី និង​ខេត្ត​រតនគិរី៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...