ក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធ កំពុងរៀបចំគោលនយោបាយជាតិ ដើម្បី​ជួយ​លើកស្ទួយ​ឧស្សាហកម្ម​វប្បធម៌ និង​ច្នៃប្រតិដ្ឋ​នៅ​កម្ពុជា

កាលពីថ្ងៃពុធ ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ រួមជាមួយ​ភាគី​ពាក់ព័ន្ធ ដែល​មាន​​ក្រសួង ដៃគូអភិវឌ្ឍន៍ និងអង្គការ​ជាតិ អន្តរជាតិ បានជួបប្រជុំគ្នា ជជែកពិភាក្សាពីការ​ដាក់ចេញ​នូវ​គោលនយោបាយជាតិឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ ក្នុងគោលដៅលើកស្ទួយជីវភាពសិល្បករ សិប្បករ និងទាក់ទាញវិនិយោគិនបរទេស ព្រមទាំងលើកកម្ពស់កិត្យានុភាពកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍គុណភាព។

ក្នុងសិក្ខាសាលាស្ដីពី “អនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា” នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ដើម្បីឈានទៅដល់ការសម្រេចបាននូវការដាក់ចេញនូវគោលនយោបាយជាតិនេះ ក្រសួងយល់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ បណ្តាប្រទេសជាមិត្ត គឺជាកត្តាសត្យានុម័តមិនអាចខ្វះបានទេ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បន្ថែមថា កន្លងមក កម្ពុជាក៏បានគិតគូលើការងារនេះ ដោយមានការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្ត និងដៃគូ ជាពិសេសអង្គការយូណេស្កូ បានរៀបចំជា «គោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌» ហើយដែលទទួលបានការអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០១៤កន្លងទៅ។ ជាបន្តបន្ទាប់ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងអនុវត្តនូវគោលនយោបាយជាតិ និងយុទ្ធសាស្ត្រអាទិភាពមួយចំនួន ហើយក៏ទទួលបានផ្លែផ្កាជាបណ្ដើរៗ ជាច្រើនមកហើយដែរ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បន្ថែមទៀតថា ទោះជាការអនុវត្តមានដំណើរទៅមុខជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក្រសួងវប្បធម៌ ដែលជាសេនាធិការផ្នែកវប្បធម៌របស់រាជរដ្ឋាភិបាល យល់ឃើញថា ដើម្បីទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ គួរគិតគូជាចាំបាច់អំពីគោលនយោបាយដែលបានដាក់ចេញកាលពីឆ្នាំ២០១៤កន្លងមក ហើយកំណត់ឱ្យបានច្បាស់អំពីនិយមន័យ ដូចជា ឧស្សាហកម្មវប្បធម៌ ឧស្សាហកម្មច្នៃប្រតិដ្ឋ និងកំណត់ឱ្យបានច្បាស់នូវវិសាលភាពវិស័យ និងដាក់ចេញគោលនយោបាយជាតិស្តីពីឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា។

សិក្ខាសាលាស្ដីពី «អនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា»

ឯកឧត្តម ឈុំ​​​​ ម៉េងហុង​​​ អគ្គនាយកបច្ចេកទេសវប្បធម៌ ​​នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ប្រទេសកម្ពុជាបានធ្វើការងារច្រើនទាក់ទងនឹងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ដូចជាការសម្ដែងសិល្បៈ សូន្យរូប ភាពយន្ត អក្សរសិល្ប៍ ការបោះពុម្ពផ្សាយ សិប្បកម្ម សិល្បៈម្ហូបអាហារ ការច្នៃម៉ូត និងសារមន្ទីរជាតិជាដើម។ ឯកឧត្តមបន្តថា វិស័យវប្បធម៌ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍកម្ពុជាក្នុងបរិបទឧស្សាហកម្មច្នៃប្រឌិត ប៉ុន្តែនៅមានបញ្ហាប្រឈមធំ ដោយសារមិនទាន់មានការប្រមូលទិន្នន័យក្នុងការបង្កើតឱ្យមានគោលនយោបាយសម្រាប់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតកម្ពុជា។

អគ្គនាយកបច្ចេកទេសវប្បធម៌ ​​នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់បន្ថែមថា ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតនេះ មិនមែនពាក់ព័ន្ធតែជាមួយក្រសួងវប្បធម៌មួយនោះទេ គឺមានក្រសួងផ្សេងៗទៀតដែលត្រូវចូលរួមគិតគូរ ក្នុងការកំណត់និយមន័យឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតឱ្យបានច្បាស់លាស់ ដើម្បីដាក់ចេញគោលនយោបាយជាតិ ដោយត្រូវធ្វើការរួមគ្នា។

អ្នកស្រី សូ ភីណា នាយិកានៃសមាគមស៊ីកាដា

អ្នកស្រី សូ ភីណា នាយិកានៃសមាគមស៊ីកាដា មានប្រសាសន៍ថា សម្រាប់និយមន័យ​ ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ (CCI) ដែលផ្តល់ដោយសមាគមស៊ីកាដា គឺស្របតាមក្របខណ្ឌស្ថិតិវប្បធម៌របស់ អង្គការ​យូណេស្កូ ដែលកំណត់លក្ខណៈសម្បត្តិរបស់ CCI ជាវិស័យពាក់ព័ន្ឋនឹងការផលិត ការផលិតឡើងវិញ ការផ្សព្វផ្សាយ ការចែកចាយ ឬការធ្វើពាណិជ្ជកម្មនៃទំនិញ សេវាកម្ម និងសកម្មភាពដែលមានប្រភពមកពីវប្បធម៌ សិល្បៈ ឬបេតិកភណ្ឌ។ អ្នកស្រី សូ ភីណា បន្តថា ក្រសួងវប្បធម៌បានកំណត់យកអាទិភាពចំនួន៧ នៃឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត រួមមាន ទស្សនីយ៍ភាព តន្រ្តី ចក្ខុទស្សន៍ ភាពយន្ត របាំ ម្ហូប និងផ្សព្វផ្សាយ ប៉ុន្តែបន្ទាប់ពីពិគ្រោះជាមួយសមាជិកផ្សេងៗ ក៏បានដាក់ជូនទម្រង់ ៤បន្ថែមរួមមាន បេតិកភណ្ឌវប្បធម៌, អក្សរសិល្ប៍ និងបោះពុម្ព, ការរចនា និងសេវាកម្មច្នៃប្រតិដ្ឋ, កីឡា និងការកម្សាន្ត។

នាយិកានៃសមាគមស៊ីកាដា បញ្ជាក់បន្ថែមថា នៅក្នុងសំណៅពិគ្រោះ «ពីក្រោយវាំងនន៖ ភាពងាយរងគ្រោះ និងសក្កានុពលនៃប្រតិបត្តិករវិស័យវប្បធម៌ និងច្នៃប្រឌិតកម្ពុជា» ឃើញថា មានក្រសួងចំនួន១៩ និងអាជ្ញាធរជាតិដែលធ្វើការ និងផ្ដល់ការគាំទ្រដល់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។ អ្នកស្រី សូ ភីណា ចង់ឃើញមានការជជែក ពិនិត្យឡើងវិញអំពីតួនាទីត្រួតស៊ីគ្នារបស់ក្រសួង និងអាជ្ញាធរជាតិទាំងអស់ បង្កើតជាគោលនយោបាយរួមមួយ ដើម្បីរាជរដ្ឋាភិបាលផ្ដល់ការគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាពទៅដល់សិល្បករ និងអ្នកបង្កើតស្នាដៃដែលជាមនុស្សសំខាន់ក្នុងវិស័យនេះ។ ជាពិសេស ធានានូវប្រាក់ចំនូលស្មើគ្នារវាងបុរស និងស្រី, ផ្ដល់កិច្ចគាំពារសង្គម, អនុវត្តច្បាប់ការពារកម្មសិទ្ធបញ្ញា, ការវិនិយោគកសាងជំនាញសម្រាប់អនាគត និងបង្កើតយន្តការសុវត្ថិភាពសម្រាប់ការពារប្រតិបត្តិករវិស័យវប្បធម៌ និងច្នៃប្រឌិត។

បើយោងតាមឯកសារ Creative Cambodian Futures (2023) សេដ្ឋកិច្ច​ដែល​កើត​ចេញពី​វិស័យវប្បធម៌ និងច្នៃប្រតិដ្ឋរបស់ ASEAN មានចំនួន​ ១១% នៃ GDP ខណៈការរួមចំណែករបស់ វិស័យវប្បធម៌ និងច្នៃប្រតិដ្ឋ ដល់ផលិតផលក្នុងស្រុកសរុបនៅកម្ពុជា មានចំនួន ១,៥% ចំណែកប្រទេសថៃមានចំនួនរហូតដល់ ៨,៩%។ ដោយឡែក​ផលិតផលវប្បធម៌ និងច្នៃប្រតិដ្ឋរបស់កម្ពុជា នាំចេញទៅតំបន់ ASEAN និងសហភាពអឺរ៉ុបច្រើនជាងគេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *